ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព​មិន​ស្គាល់​អត្ត​សញ្ញាណ​អណ្តែត​ទើរ​ច្រាំង​ទន្លេ​ សង្ស័យ​លោត​ពី​លើ​ស្ពាន​គីហ្ស៊ូ​ណា ​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ​៖ សាកស​ព​បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​មួយ​ អាយុ​ចន្លោះ​ពី​ ២០ ​ទៅ ​៣០​ឆ្នាំ ​ពាក់​អាវ​យឺត​ដៃ​វែង​ពណ៌​ក្រហម​លាយ​ស ​និង​ស្លៀក​ខោ​ខូវ​ប៊យ​ជើង​វែង​ពណ៌​ខ្មៅ ​បាន​ហើម​អណ្តែត​មក​ទើរ​ត្រង់​ចំណុច​ទួល​ខ្មោច​ទើរ ​ស្ថិត​នៅ​ភូមិទី​១ ​ឃុំ​កោះសូ​ទិន​ ស្រុក​កោះ​សូទិន​។ សព​នេះ ​ត្រូវ​បាន​ប្រជា​នេសាទ​ប្រទះ​ឃើញ ​កាល​ពី​វេលា​ម៉ោង​ ៨ ​និង ​៣០​នាទី ​ព្រឹក​ថ្ងៃទី​០៣ ​កុម្ភៈ ​២០១៤

ខេត្ត​កំពង់​ចាម ​៖ សាកស​ព​បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​មួយ​ អាយុ​ចន្លោះ​ពី​ ២០ ​ទៅ ​៣០​ឆ្នាំ ​ពាក់​អាវ​យឺត​ដៃ​វែង​ពណ៌​ក្រហម​លាយ​ស ​និង​ស្លៀក​ខោ​ខូវ​ប៊យ​ជើង​វែង​ពណ៌​ខ្មៅ ​បាន​ហើម​អណ្តែត​មក​ទើរ​ត្រង់​ចំណុច​ទួល​ខ្មោច​ទើរ ​ស្ថិត​នៅ​ភូមិទី​១ ​ឃុំ​កោះសូ​ទិន​ ស្រុក​កោះ​សូទិន​។ សព​នេះ ​ត្រូវ​បាន​ប្រជា​នេសាទ​ប្រទះ​ឃើញ ​កាល​ពី​វេលា​ម៉ោង​ ៨ ​និង ​៣០​នាទី ​ព្រឹក​ថ្ងៃទី​០៣ ​កុម្ភៈ ​២០១៤ ​ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ចុះទៅ​​ពិនិត្យ​សព​ មិន​ឃើញ​មាន​ស្លាក​ស្នាម​ណា​មួយ​លើ​រាង​កាយ​នោះ​ទ្បើយ​ ដោយ​សង្ស័យ​លោត​ធ្វើ​អត្តឃា​ត​ពី​លើ​ស្ពាន​គីហ្ស៊ូ​ណា។ ​

លោក​វរ​សេនីយ៍​ត្រី​ ម៉ា ​ចិន្តា ​អធិកា​រ​នគរ​បាល​ស្រុក​កោះ​សូទិន​ ប្រាប់​ឲ្យដឹ​ង​ថា ​ប្រជា​នេ​សាទ​បាន​ជិះ​ទូក​ចេញ​ទៅ​រាយ​សន្ទូច​ចាប់​យក​ត្រី​នៅ​ត្រង់​ចំណុច​ទួល​ខ្មោច​ទើរ​ ក៏​បាន​ប្រទះ​ឃើញ​សាក​សព​បុរស​ម្នាក់​អណ្តែត​មក​ទើរ​មាត់​ច្រាំង​ទន្លេ ​រួច​ប្រញាប់​រាយ​ការណ៍​ជូន​រូបលោ​ក​ជា​បន្ទាន់​ ក្រែ​ង​ជាករ​ណីមនុស្ស​ឃាត។​ លោក​បន្ត​ថា ​បន្ទាប់​មក​ក៏​បាន​ចាត់​ឲ្យ​កម្លាំង​ជំនាញ​ព្រហ្ម​ទណ្ឌ​ស្រុក​ ចុះ​ទៅ​ជា​បន្ទាន់​ពិនិត្យ​សព​ដោយ​ឆែក​ឃើញ​មាន​ កា​បូប​ស្ពាយ​១ ​ក្នុង​នោះ ​មាន​ទូរស័​ព្ទ​ដៃ ​២​គ្រឿង ​ត្រូវ​ចូល​ទឹក​ខូច ​លុយ​ម៉ាឡេ ២​​រីង​ហ្គីត ​លុយ​ខ្មែរ​ក្រដាស ​៥០០​រៀល ២​សន្លឹក​ ចំណែក​សព​ស្ថិត​នៅច​ម្ងាយ​ពី​មាត់​ច្រាំង​ ៣​ម៉ែត្រ។​

​ជាមួ​យនោះ​ ចាប់​ពីក្បាល​ដល់​ចុង​ជើងស​ព​មិន​ឃើញ​មាន​ស្លាក​ស្នាម​ណា​មួយ​នោះទេ​ ​មិន​មាន​ការ​ពាក់​ព័ន្ធ​នឹង​ឃាត​កម្ម​ តាម​ការ​សន្និ​ដ្ឋាន​ស្លាប់​រយៈ ​៣​ថ្ងៃ ​មក​ហើយ​ សង្ស័យ​តែ​លោត​ធ្វើ​អត្ត​ឃាត​ពី​លើ​ស្ពាន​គីហ្ស៊ូ​ណា ​ក្រុង​កំពង់​ចាម​ ដោយ​គ្មាន​នរណា​ម្នាក់​ដឹង។​ សព​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​អូស​ឡើង​ដាក់​នៅ​លើ​មាត់​ច្រាំង។ ​បើ​តាម​រយៈ​អ្នក​កោះ​សូទិន ​មិន​មាន​អ្នក​ណាបា​ត់​សមា​ជិក​ក្រុម​គ្រួសារ​ទេ។​

លោក​វរ​សេនីយ៍​ត្រី​ ម៉ា ​ចិន្តា ​បាន​បញ្ជាក់​ថា​ រហូតម​ក​ដល់​វេលា​ម៉ោង​ ៧​យប់​ ទៅ​ហើយ ​សព​នោះ ​នៅ​តែ​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណដ​ដែល។​ ដូច្នេះ​ រូប​លោក​សូម​អំពាវ​នាវ​ដល់​បង​ប្អូន​ណា ​ដែល​បាន​បាត់​សមា​ជិក​មាន​ភិន​ភាគ​ដូច​ខាង​លើ​នេះ ​មេត្តា​សូម​ទំនាក់​ទំនង​មក​កាន់​រូប​លោក​ផ្ទាល់​តែ​ម្តង​ នឹង​បាន​ដឹង​ព័ត៌​មាន​ពិស្តារ​បន្ថែម​ទៀត៕​