ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចរិត​របស់​​បុគ្គល​ម្នាក់ៗដែល​ចូល​ចិត្ត​ពណ៌​​ខ្មៅ ស ប្រផេះ ស្វាយ និង​ក្រហម

4 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ចរិត​របស់​អ្នក​ទៅ​តាម​ពណ៌​សម្លៀក​បំពាក់​របស់​អ្នក​។ តើ​មាន​អ្វី​ខ្លះទៅ? ១-អ្នក​ដែល​ចូល​ចិត្ត​ស្លៀក​សម្លៀក​បំពាក់​ពណ៌​ខ្មៅ ជា​មនុស្ស​ដែល​មាន​ភាព​ឯករាជ្យ ដោយ​មិន​ចូល​ចិត្ត​ពឹងពាក់​លើ​នរណា​នោះ​ទេ​។ គេ​ជា​មនុស្ស​ដែល​មានចិត្ត​ស្ងប់ ហើយ​ក៏​ជា​មនុស្ស​ដែល​អ្នក​អាច​ទុកចិត្ត​បាន​ដែរ​។ ២-អ្នក​ដែល​ចូល​ចិត្ត​ពណ៌​ស ជា​មនុស្ស​ដែល​មានចិត្ត​ស្មោះស…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ចរិត​របស់​អ្នក​ទៅ​តាម​ពណ៌​សម្លៀក​បំពាក់​របស់​អ្នក​។ តើ​មាន​អ្វី​ខ្លះទៅ?

១-អ្នក​ដែល​ចូល​ចិត្ត​ស្លៀក​សម្លៀក​បំពាក់​ពណ៌​ខ្មៅ ជា​មនុស្ស​ដែល​មាន​ភាព​ឯករាជ្យ ដោយ​មិន​ចូល​ចិត្ត​ពឹងពាក់​លើ​នរណា​នោះ​ទេ​។ គេ​ជា​មនុស្ស​ដែល​មានចិត្ត​ស្ងប់ ហើយ​ក៏​ជា​មនុស្ស​ដែល​អ្នក​អាច​ទុកចិត្ត​បាន​ដែរ​។

២-អ្នក​ដែល​ចូល​ចិត្ត​ពណ៌​ស ជា​មនុស្ស​ដែល​មានចិត្ត​ស្មោះស ដោយ​ងាយស្រួល​ចុះសម្រុង​នឹង​គ្នា​ណាស់​។ ជា​ពិសេស នៅ​ពេល​ដែល​គេ​កំណត់​គោលដៅ​ណាមួយ​ហើយ គេ​នឹង​មិន​ងាយ​បោះបង់​ចោល​នោះ​ទេ​។

៣-អ្នក​ដែល​ចូល​ចិត្ត​ពណ៌​ប្រផេះ ជា​បុគ្គល​ដែល​ចេះ​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​លើ​ជីវិត​របស់​ខ្លួន​។ ប៉ុន្តែ គេ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​គិត​ច្រើន ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ខ្លួន​ជា​និច្ច​។ ដូចនេះ អ្នក​គួរតែ​រៀន​ចេះ​កាត់​បន្ថយ​សម្ពាធ ទើប​អ្នក​អាច​រស់នៅ​បាន​សប្បាយ​រីករាយ​។

៤-អ្នក​ដែល​ចូល​ចិត្ត​ពណ៌​ស្វាយ ជា​បុគ្គល​ដែល​មានគំនិត​ច្នៃប្រឌិត​ខ្ពស់​។ នៅ​ពេល​ដែល​គេ​ជួបនឹង​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ គេ​នឹង​ហ៊ាន​សារភាព​ស្នេហ៍ មិន​លាក់​ទេ​។ ប៉ុន្តែ​បុគ្គល​ម្នាក់​នេះ ចូល​ចិត្ត​ប្រើ​អារម្មណ៍​ដើម្បី​ដោះស្រាយ​បញ្ហា​ណាស់​។

៥-ចំពោះ​អ្នក​ដែល​ចូល​ចិត្ត​ពណ៌​ក្រហម ជា​មនុស្ស​ដែល​មាន​ភាពរ​ស់រាយ ហើយ​ពូកែ​កសាង​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​។ ម្យ៉ាងទៀត គេ​ជា​មនុស្ស​ដែល​មាន​គោល​ចំហរ​រឹង​មាំ ដោយ​តែងតែ​ប្រកាន់​គំនិត​របស់​ខ្លួន​ជា​និច្ច​។ ប៉ុន្តែ​អ្នក​គួរតែ​មានចិត្ត​អំណត់​បន្តិច ទើប​មិន​ប៉ះពាល់​ដល់​ការងារ​អ្នក (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ