ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​ប្រជុំ​ជា​មួយជំ​នាញមេ​ព្រៃ ​និងអា​ជ្ញា​ធរ​ស្រុក​ពាក់​ព័ន្ធ​ ដើម្បី​ទប់​ស្កាត់​ការ​កា.ប់​រាន​ដី​ព្រៃ​របស់​រដ្ឋ​នៅ​ខេត្ត​កំពង់​ធំ​

11 ឆ្នាំ មុន

ខេត្ត​កំព​ង់ធំ ​៖ ​នៅសា​លប្រជុំ​ខេត្ត​កំពង់​ធំ​ (អគារ​C) កា​​លពីព្រឹក​ថ្ងៃទី​០៣ ​កុម្ភៈ ​២០១៤ ​មាន​រៀប​ចំ​កិច្ច​ប្រជុំ​​ជា​មួយ​ជំនាញ​មេ​ព្រៃ ​និង​អាជ្ញា​ធរ​ស្រុកពា​ក់​ព័ន្ធ​ ចំនួន​៣ ​គឺ​ស្រុកស​ណ្តាន់ ​ស្រុក​ប្រាសាទសំ​បូរ ​និង​ស្រុកស​ន្ទុក ​ដើម្បី​ទប់​ស្កាត់​ការកា​ប់​រាន​ដី​ព្រៃ​របស់​រដ្ឋ​ ក្រោម​អធិ​ប​តីភា​ព ​ឯក​ឧត្តម​ អ៊ុត ​សំអន ​អភិ​បាល ​នៃ​គណៈ​អភិ​បាល​ខេត្ត​កំពង់​ធំ​

ខេត្ត​កំព​ង់ធំ ​៖ ​នៅសា​លប្រជុំ​ខេត្ត​កំពង់​ធំ​ (អគារ​C) កា​​លពីព្រឹក​ថ្ងៃទី​០៣ ​កុម្ភៈ ​២០១៤ ​មាន​រៀប​ចំ​កិច្ច​ប្រជុំ​​ជា​មួយ​ជំនាញ​មេ​ព្រៃ ​និង​អាជ្ញា​ធរ​ស្រុកពា​ក់​ព័ន្ធ​ ចំនួន​៣ ​គឺ​ស្រុកស​ណ្តាន់ ​ស្រុក​ប្រាសាទសំ​បូរ ​និង​ស្រុកស​ន្ទុក ​ដើម្បី​ទប់​ស្កាត់​ការកា​ប់​រាន​ដី​ព្រៃ​របស់​រដ្ឋ​ ក្រោម​អធិ​ប​តីភា​ព ​ឯក​ឧត្តម​ អ៊ុត ​សំអន ​អភិ​បាល ​នៃ​គណៈ​អភិ​បាល​ខេត្ត​កំពង់​ធំ​ ដោយ​បាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​អភិ​បាល​ស្រុក​ទាំង​៣ ​លោក ​គឹម ​ចិន្ថា ​នាយ​រង​អធិ​ការ​ដ្ឋាន​រដ្ឋ​បាល​ព្រៃ​ឈើខា​ងជើ​ងបឹ​ង​ទន្ល​សាប ​និង ​លោក ​តិប ​ញាតា នា​យខ​ណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើកំ​ពង់​ធំ។​

លោក ​តិប​ ញាតា ​បាន​ឡើង​រាយ​ការណ៍​ធ្វើ​បទ​បង្ហាញ​ទៅ​លើ​ផែន​ទី​ភូមិ​សាស្ត្រ​ដី​ព្រៃ​ឈើ ​ដែល​មាន​ប្រជា​ពល​រដ្ឋ​ចំណាក​ស្រុក​ម​កពី​ខេត្ត​ព្រៃ​វែង​ ខេត្ត​កំពង់​ចា​ម ​កំពុង​តែ​លប​លួច​ចូល​កាប់​ព្រៃ​នៅ​ក្នុង​តំបន់​ហាម​ឃាត់​នៅ​ព្រៃ​ឡង់ ​និង​ព្រៃ​អង់​តែន​ ព្រម​ទាំង​មាន​សំណូម​ពរ​សូម​ឲ្យ​ឯក​ឧត្តម​ប្រធាន​គណៈ​បញ្ជា​ការ​ឯក​ភាព​ខេត្ត​ ជួយ​មាន​វិធាន​ការ​ទប់​ស្កាត់កា​រ​កាប់​រាន​ទន្ទ្រាន​ព្រៃ​យក​ដី​រដ្ឋ​ ដែល​មាន​ឈ្មួញ​មួយចំ​នួន​តូច ​រួម​ទាំង​អ្នក​មាន​អំណាច​នៅ​ពី​ក្រោយ​ខ្នង​ បាន​យក​ប្រជា​ពល​រដ្ឋ​ធ្វើ​ជា​ឈ្នាន់ ​ឲ្យ​ចូល​ទៅ​កាប់​ព្រៃ ​ចំណែក​ខ្លួន​ជា​មេ​ក្លោង​រង់​ចាំ​ប្រមូល​ទិញនៅ​ពេ​ល​កាប់​រួច។​

នៅ​ស្រុកស​ណ្តាន់ ​និង​ស្រុក​ប្រាសាទ​សំបូរ ​បច្ចុប្បន្ន​នេះ​ មាន​គ្រឿង​ចក្រ​កំពុង​ធ្វើ​សកម្ម​ភាព​ឈូស​ឆាយ​ដី​ព្រៃ ​អាជ្ញា​ធរ​ឃាត់​សូម​ឲ្យ​ផ្អាក​ ឲ្យ​ម្ចាស់​ម​កជួបជា​មួយ​អាជ្ញា​ធរ​សួរ​នាំ​ តើ​មាន​ច្បាប់​អនុញ្ញាតិដែ​រ​ឬទេ? ​តែ​ពួក​គេ​មិន​ព្រម​ឈប់​ធ្វើ​សកម្ម​ភាព​ឈូស​ឆាយ​ទេ។ ​បើ​សំអាង​តែ​ខាង​ជំនាញ​រដ្ឋ​បាល​ព្រៃ​ឈើ ​គឺ​ពុំ​អាច​ទប់​ស្កាត់​បាន​ទាំង​ស្រុង​នោះ​ទេ​ ទាល់​តែមា​ន​ការ​សហ​ការ​គ្នា​រវាង​អាជ្ញា​ធរ​​ មន្ទីរ​រៀបចំ​ដែ​នដី​ និ​ង​នគរូប​នីយ​កម្ម​ និង​រដ្ឋ​បាល​ព្រៃ​ឈើ ​រួម​ជា​មួយក​ម្លាំង​ប្រដាប់​អាវុធ​ទាំង​៣ ​ផង​ដែរ​ ទើប​មាន​ប្រសិទ្ធ​ភាព។​

ឯក​ឧត្តម​ អ៊ុត ​សំអន ​មាន​ប្រសាសន៍​ថា ​នៅ​ក្នុង​ទឹក​ដី​ខេត្ត​កំពង់​ធំ ​សកម្ម​ភាព​នៃ​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​នៅ​ក្នុង​តំបន់​ហាម​ឃាត់​ពិត​ជា​មាន​មែន ​ជា​ពិសេស​ គឺ​ប្រជា​ពល​រដ្ឋចំ​ណាក​ស្រុក ​ដែលម​ក​ពី​ខេត្ត​ព្រៃ​វែង​ និង​ខេត្ត​កំពង់​ចាម​។ មួយ​ចំនួន​តូច​លោក​ទទួល​ស្គាល់​ថា ​ពួក​គាត់​ពិត​ជា​គ្មាន​ដី​សម្រាប់​រស់​នៅ ​និង​អាស្រ័យ​ផល​ពិត​មែន ​ក៏​ប៉ុន្តែ ​មួយ​ចំនួនធំ​ដែ​លជា​អ្នក​ចំណាក​ស្រុក​នេះ ​គឺ​ពួក​គាត់​ដើរ​កាប់​ព្រៃ ​ដើម្បី​ធ្វើ​អាជីវ​កម្ម​តែ​ម្តង​។

នៅ​ពេល​ណា​ដែល​ពួក​គាត់​កាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​បាន​ហើ​យនោះ ​គាត់​លក់​ឲ្យ​ទៅ​ឈ្មួញ ​និង​អ្នក​មាន​អំណាច​នៅពី​ក្រោយ​ខ្នង​រង់​ចាំទ​ទួលទិ​ញពី​គាត់​ រួច​រាល់​ហើយ​គាត់​នាំ​គ្នា​ទៅ​កាប់​រាន​យក​ដី​ព្រៃ​នៅ​កន្លែង​ផ្សេងៗ​ទៀត ​ដើម្បី​លក់​ជា​បន្ត​ទៀត។ ​ចំណែក​ប្រជាព​ល​រដ្ឋ​នៅ​ក្នុង​ខេត្ត​មាន​ដែរ​ តែ​មាន​តិច​តួច​ ព្រោះ​ពួក​គាត់​បាន​ទទួល​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​របស់​រដ្ឋ​។ ចំពោះ​អ្នក​ដែល​គ្មាន​ដី​ពិត​ប្រាកដ ​ចាប់​ពី​ពេល​នេះ​ត​ទៅ ​លោក​សង្ឃឹម​យ៉ាង​មុត​មាំថា​ ​ផ្នែក​ជំនាញ ​នឹង​សហ​ការ​ជា​មួយអា​ជ្ញា​ធរ​ មន្ទីរ​រៀបចំ​ដែ​ន​ដី​ ព្រម​ទាំង​កង​កម្លាំង​ប្រដាប់​ទាំង​៣ ​អនុវត្ត​មាន​ប្រសិទ្ធ​ភាព​ចំពោះ​បញ្ហា​ខាង​លើ​នេះ។​

ជា​ចុង​ក្រោយ ​ឯក​ឧត្តម​សូម​សំណូមព​រដ​ល់​អង្គ​ប្រជុំ​ថា​ ចាប់​ពី​ពេល​នេះ​ត​ទៅ ​គឺ​យើង​ត្រូវ​តែ​ធ្វើ​កុំ​ឲ្យ​ដូច​ពាក្យ​ថា​ តោកៗ ​សឹក​តែត្រដោក ​ឆ្អែត​តែ​ពោះ​ក្របី​ គ្នា​ច្រើន​អន្សម​ខ្លោច គ្នា​ដូច​ស្រមោច​អន្សម​ឆៅ ​មក​ប្រជុំ​ពេល​ណា ខា​ត​តែ​ពេល​វេលា​ទៅ​វិញ ហើ​យនៅ​ដ​ដែល​មិន​នាំ​គ្នា​ធ្វើ​សោះ៕​