ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួល​គោក ចុះ​ឃាត់​រថយន្តដឹក​ផ្លែ​ឈើ​ធុនធំ​០៣​គ្រឿងនៅ​ផ្សារនាគមាស​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ រថយន្តដឹក​ផ្លែ​ឈើ​ធុនធំ​០៣​គ្រឿង​ដែល​ដឹក​ចូល​ក្រុង​គ្មាន​ច្បាប់​អនុញ្ញាត​ និង​ចត​លើ​ដង​ផ្លូវ​គ្មានសណ្តាប់​​ ត្រូវបាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួល​គោក ដឹក​នាំ​ដោយ​លោក សាំង សុភៈវិចិត្រ អភិបាល​រង​ខណ្ឌ និងមានការ​ចូល​រួម​ពី​​កម្លាំង​ប៉េអឹម​ នគរបាល ចុះ​ឃាត់​កាលពី​វេលា​រសៀលថ្ងៃទី​០៣ កុម្ភៈ ២០១៤ នៅចំណុច​​ផ្សារ​នាគ​មាស​ ផ្លូវ​២៧២ សង្កាត់ផ្សារ​ដើម​គ ខណ្ឌទួល​គោក ។

លោក​សាំង សុភៈវិចិត្រ បាន​ឱ្យដឹងថា តាមការ​ណែ​នាំ​របស់សាលារាជធានី​ភ្នំ​ពេញ រថយន្ត​មួយ​គ្រឿង​ត្រូវ​ផាក​ពិន័យ​២០​ម៉ឺន​រៀល ហើយ​បើទុក​មួយ​ថ្ងៃ១ម៉ឺនរៀល ។

ក្រោយ​ពី​ចាប់​ឃាត់​ រថយន្ត​ខាងលើត្រូវ​យក​​ទៅ​រក្សា​ទុក​នៅសាលាខណ្ឌ​ទួល​គោក ធ្វើ​ការ​ផាក​ពិន័យ​ដើម្បី​ឱ្យមាន​ការ​រាង​ចាល កុំ​ឱ្យចត​គ្មានសណ្តាប់​ធ្នាប់​បែបនេះទៀត ៕​