ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ឃុំ​ខ្លួន​ ក្រុម​ហិត​កាវ​ព្រួត​វាយ​សម្លា.ប់​មិត្ត​ភក្តិ​ រឿង​ជំពាក់ប្រាក់​៥​ម៉ឺន​រៀល​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ សា​លា​ដំបូង​រាជ​ធា​នីភ្នំ​ពេញ ​នៅថ្ងៃទី០៣ មករា ២០១៤ បាន​​សម្រេច​ធ្វើកា​រ​ឃុំ​ខ្លួន​យុវជន​ ជា​ក្រុម​ហិតកា​វ០២នា​ក់ ​ដែល​បាន​ព្រួត​គ្នា​វាយ​សម្លា.ប់​មិត្តភក្តិ​ រួច​ប្រមូល​សម្រាម​ដុ​ត​​សព​ចោល​ ​គ្រាន់​តែ​រឿង​ជំពាក់​​​ប្រាក់​០៥​ម៉ឺន​រៀល​ ។​

រាជធានី​ភ្នំ​ពេញ ៖ សា​លា​ដំបូង​រាជ​ធា​នីភ្នំ​ពេញ ​នៅថ្ងៃទី០៣ មករា ២០១៤ បាន​​សម្រេច​ធ្វើកា​រ​ឃុំ​ខ្លួន​យុវជន​ ជា​ក្រុម​ហិតកា​វ០២នា​ក់ ​ដែល​បាន​ព្រួត​គ្នា​វាយ​សម្លាប់​មិត្តភក្តិ​ រួច​ប្រមូល​សម្រាម​ដុ​ត​​សព​ចោល​ ​គ្រាន់​តែ​រឿង​ជំពាក់​​​ប្រាក់​០៥​ម៉ឺន​រៀល​ ។​

​ជន​ជាប់​សង្ស័យ​​មា្នក់ ​​​ឈ្មោះ​ប៊ុន​ វ៉ែន​ ភេទ​ប្រុស អាយុ​​១៩ឆ្នាំ និ​ងម្នាក់​ទៀត​​​ឈ្មោះ​​ចាន់ ​​ចំរើន​​ ភេទ​ប្រុស​ ​អាយុ​១៥​ឆ្នាំ ជា​យុវជ​នអនា​ថានិ​​ង​ជា​ក្រុម​ញៀន​ថ្នាំ​ហិត​កា​វ មុខរបរ​​​គ្មាន​​អ្វី​ក្រៅ​ពី​ដើ​រលួច ​​។ ជនស​ង្ស័យ​២នាក់​ត្រូវ​បាន​លោ​កហៀង​ សុភក្រ័ ​ព្រះ​រាជ​អាជ្ញារង​អមសាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ធ្វើការ​ចោទ​ប្រកា​ន់ពីប​ទ(ឃាតកម្ម) ​តាមមា​ត្រា១​៩៩​ នៃក្រមព្រ​ហ្ម​ទណ្ឌ​ព្រះរាជាណាចក្រកម្ពុជា ដែល​ច្បាប់​នេះ​តម្រូវ​ដាក់​ពន្ធនាគារ​លើ​ជន​ត្រូវ​ចោទ​ពី១​០ទៅ២​០ឆ្នាំ។ ​ក្រោ​យពីតំណាង​អយ្យកា​របាន​ធ្វើការចោទប្រ​កាន់​ជាផ្លូវ​ការ ​ហើយ​សំណុំ​រឿង​នោះ​បានចាត់​បញ្ជួន​ទៅខា​ងចៅ​ក្រម​ស៊ើប​សួរ​ បន្ទាប់​មក ​​ខាង​ចៅ​ក្រម​បាន​សម្រេច​ឃុំខ្លួន​យុវជន​២នាក់​នេះដាក់​ពន្ធនាគា​រជាប​​ណ្តោះ​អាសន្នរ​ង់ចាំបើកស​វនាកា​រផ្តន្ទាទោ​សតាមផ្លូវ​ច្បាប់ ​។

គួរ​​បញ្ជាក់​​​ថា​ អំពើ​​ឃាត​កម្មនោះ​ បា​​ន​កើត​ឡើងកា​លពីវេ​លាម៉ោង​៨និង៤០​នាទី​យប់​ថ្ងៃទី២៨ មករា ស្ថិត​នៅ​ក្នុង​ដីឡូត៍​មួយ​កន្លែង​​​តាម​បណ្តោយ​ផ្លូវវ៉េ​ងស្រេ​ង សង្កាត់​ចោមចៅ ខណ្ឌពោធិ៍សែន​ជយ័​ ដែល​ជន​សង្ស័យ​​បានប​បួល​មិត្តភក្តិយក​​​ទៅ​វា​យ​សម្លាប់​ ហើយ​ថែម​ទាំង​ដុតសា​កសព​ចោល​ គ្រាន់​​តែ​រឿង​ជំពាក់​ប្រាក់០៥ម៉ឺន​រៀល​ប៉ុណ្ណោះ​ ។ ​​​សព​ជនរង​គ្រោះ​ត្រូវ​បានគេ​ប្រទះ​ឃើញ កាល​ពី​ថ្ងៃទី០១ កុម្ភៈ ២០១៤ ដែល​នៅស​ល់តែ​គ្រោង​ឆ្អឹង​ក្នុងគំនរ​ផេះផង់ ៕​