ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​​ទទួល​បាន​ការកោត​​សរ​សើរ​​​​អំពី​​ការ​​អនុ​វត្ត​​សិទ្ធិ​​មនុស្ស​​​​នៅ​ក្រុង​​ហ្សឺ​ណែវ​

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​​​ ​៖ ​​ថ្លែង​​ទៅ​កាន់​​អ្នក​សារ​ព័ត៌​មាន​​ក្រោយ​ពេល​ត្រឡប់​​មក​ពី​បំពេញ​​បេស​កកម្ម​​ការ​ពារ​​របាយ​ការណ៍​សិទ្ធិ​​​មនុស្ស​ (UPR) ​នៅ​ទីក្រុង​​ហ្សឺ​ណែវ​កាល​ពី​ថ្ងៃ​ទី​១ ​កុម្ភៈ ​​នៅ​អាកាស​យាន​ដ្ឋាន​​អន្តរជាតិ​​ភ្នំពេញ​​ លោក​ម៉ក់ ​សម្បត្តិ ​អនុ​ប្រធាន​​គណៈ​កម្មា​ធិការ​​សិទ្ធិមនុស្ស​​កម្ពុជា​បាន​​​ថ្លែង​​​​ថា បណ្តា​​ប្រទេស​​លើ​ពិភ​ព​លោក​​ប្រមាណ​១៩៣​​ប្រទេស​បាន​​សម្តែងនូវការ​អប​អរ​សា​ទរ

រាជ​ធានីភ្នំពេញ​​​ ​៖ ​​ថ្លែង​​ទៅ​កាន់​​អ្នក​សារ​ព័ត៌​មាន​​ក្រោយ​ពេល​ត្រឡប់​​មក​ពី​បំពេញ​​បេស​កកម្ម​​ការ​ពារ​​របាយ​ការណ៍​សិទ្ធិ​​​មនុស្ស​ (UPR) ​នៅ​ទីក្រុង​​ហ្សឺ​ណែវ​កាល​ពី​ថ្ងៃ​ទី​១ ​កុម្ភៈ ​​នៅ​អាកាស​យាន​ដ្ឋាន​​អន្តរជាតិ​​ភ្នំពេញ​​ លោក​ម៉ក់ ​សម្បត្តិ ​អនុ​ប្រធាន​​គណៈ​កម្មា​ធិការ​​សិទ្ធិមនុស្ស​​កម្ពុជា​បាន​​​ថ្លែង​​​​ថា បណ្តា​​ប្រទេស​​លើ​ពិភ​ព​លោក​​ប្រមាណ​១៩៣​​ប្រទេស​បាន​​សម្តែងនូវការ​អប​អរ​សា​ទរ ​​និងកោត​សរ​សើរ​​យ៉ាង​ខ្លាំង​​ចំពោះ​ការ​អនុ​វត្ត​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​​ បន្ទាប់​ពី​​ពួកគេ​បាន​​ពិនិត្យ​​យ៉ាង​​ហ្មត​់ចត់​​នូវ​របាយ​ការណ៍​​ស្តី​ពី​សិទ្ធិ​មនុស្ស​​​នៅ​កម្ពុជា ​។

គូស​បញ្ជាក់​​​ថា គណ​ៈ​ប្រតិ​ភូ​កម្ពុជា​​ដឹក​នាំ​ដោយ​លោក​ម៉ក់ ​សម្បត្តិ ​អនុ​ប្រធាន​​គណៈ​​កម្មាធិ​​ការ​សិទ្ធិ​​​មនុស្ស​​កម្ពុជា​ បាន​ចេញ​​ទៅ​ទី​ក្រុង​​ហ្សឺ​ណែវ​​ចាប់ពី​​ថ្ងៃ​ទី​២៨ ដល​់​៣១​ ​មករា ​ដើម្បី​​ការ​ពារ​​​របាយការណ៍​ជាតិស្តី​ពី​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា​UPR ។ ​លោក​ម៉ក់ សម្បត្តិ ​មាន​ប្រសាសន៍​ថា ​កម្ពុជា​​ទទួល​បាន​ជោគ​ជ័យ​​យ៉ាង​ខ្លាំង​ទាក់​ទង​​របាយ​ការណ៍​ជាតិ​ស្តី​ពីសិទ្ធិ​មនុស្ស​ ​UPR ​ដែល​បាន​​​ដាក់​​​ទៅអង្គ​ការ​សហ​ប្រជា​ជាតិ​ ព្រោះ​​ប្រទេស​ចំនួន​​១៩៣​​ទូទាំង​​ពិភពលោក​​បាន​បង្ហាញ​នូវ​ការ​គាំ​ទ្រ​​និងកោត​សរ​សើរ ​។ ​​
លោក​អះអាង​​ថា ​អ្វី​​ដែល​ធ្វើ​ឱ្យ​បណ្តា​​​​ប្រទេស​​លើ​ពិភព​លោក​​អប​អរ​និង​កោត​សរ​សើរ​​នោះ​ ព្រោះថារបាយ​ការណ៍​​ស្តី​ពីសិទ្ឋិមនុស្ស​​របស់​កម្ពុជា​ បាន​បង្ហាញ​​នូវ​កំណែ​ទម្រង់​​ប្រព័ន្ធ​​យុត្តិ​ធម៌ ។ ទន្ទឹម​នេះ​របាយ​ការណ៍​​យើង​ក៏​បាន​រំលេច​ឱ្យ​ឃើញ​នូវ​​ការ​ពិភាក្សា​​យ៉ាង​ល្អិត​ល្អន់​​​រវាង​ស្ថាប័ន​រាជ​រដ្ឋាភិបាល​​ ​អាជ្ញា​ធរ​មូល​ដ្ឋាន​​រួម​ទាំង​​អង្គ​ការ​​សង្គម​ស៊ី​វិល​ពាក់​ព័ន្ធ ។ ​​

តាម​​ប្រសាសន៍​​របស់​​លោក​ម៉ក់ សម្បត្តិ ​របាយ​ការណ៍លើក​នេះ​គឺ​បញ្ចប់​​បាន​ន​ូវការ​មន្ទិល​​ ឬ​ភ័ន្ត​ច្រឡំ​​ទាំង​ឡាយ​​កន្លងមក​​ ដែល​ធ្វើ​ឱ្យ​រាជ​រដ្ឋា​​ភិបាលមាន​​កង្វល់​​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ ។ ​​​លោក​ថ្លែង​​ថា ​ឆ្លង​កាត់​​របាយ​ការណ៍​​​ទាក់​ទង​​សិទ្ធិ​​មនុស្ស​​​លើក​នេះ​បាន​ធ្វើ​ឱ្យ​អន្តរជាតិ​បាន​យល់​​កាន់​​តែ​ច្បាស់​​អំពី​ការ​ងារ​ទាំង​ឡាយ​​ ដែល​រាជ​រដ្ឋា​ភិបាល​​បាន​និង​កំពុង​​យក​ចិត្ត​ទុក​ដាក់​​ខ្ពស់​ លើ​បញ្ហា​​កំណែ​ទម្រង់​​សំខាន់​​ កំណែ​ទម្រង់​​លើ​បញ្ហា​​សិទ្ធិ​មនុស្ស​​ ប្រព័ន្ធ​​ការ​បោះឆ្នោត​និង​ប្រព័ន្ធ​យុត្តិ​ធម៌ ។ ​ទាក់​ទង​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​​ជាតិ​លោក​ម៉ក់ សម្បត្តិ ​បាន​លើក​​ឡើង​​ថាមាន​ប្រទេស​ជា​ច្រើន​​​បាន​ផ្តល់​​អនុ​សាសន៍​​ឱ្យ​យើង​​រៀប​ចំ​ពង្រាង​ច្បាប់​មួយ​ស្រប​តាម​​កិច្ច​​ព្រម​ព្រៀង​ទី​ក្រុង​បា៉រីស​​ស្តីពី​សិទ្ធិ​មនុស្ស​​ រួម​ទាំង​​ពិភាក្សា​​ជាមួយ​អង្គការ​សង្គម​ស៊ី​វិល​​ឱ្យ​បាន​ទូ​លំ​ទូលាយ​​ជាងមុន​ សំខាន់​ការរៀប​ចំ​សិក្ខា​សាលា​​មួយ​ ​ដើម្បី​​ផ្លាស់​ប្តូរ​យោ​បល់​និង​ការផ្តល់​​បទ​ពិសោធន៍​​ឱ្យ​គ្នាទៅ​វិញ​ទៅ​មក​​ សំដៅ​ឱ្យ​​ច្បាប់​នេះ​កាន់​តែ​មាន​​ប្រសិទ្ធិ​ភាព​​ខ្ពស់​​ក្នុងការ​អនុ​វត្ត ។

​យ៉ាង​ណា​ក៏​ដោយ​​លោក​ម៉ក់ ​សម្បត្តិ ​បញ្ជាក់​ថា ​នៅលើ​វេទិកា​​ខាង​លើ​នេះ​គឺមាន​បណ្តា​ប្រទេស​​ចំនួន​​៧៦​បាន​លើក​សំណួរ​សម្រាប់​​ឱ្យ​​ភាគី​យើង​ស្រាយ​បំភ្លឺ ​ប៉ុន្តែ​​សំណួរ​​ទាំង​នោះ​ភាគ​ច្រើន​​ទាក់ទង​កំណែ​​ទម្រង់​ស៊ី​ជម្រៅ​​នៃ​ប្រព័ន្ធ​​​ការ​បោះឆ្នោត ​ប្រព័ន្ធ​យុត្តិ​ធម៌​និងការ​បង្កើត​​ស្ថាប័ន​សិទ្ឋិ​មនុស្ស​​ជាតិ ​ហើយ​សំណួរ​​ទាំង​នោះ​ត្រូវបាន​ភាគី​កម្ពុជា​យើងឆ្លើយ​បំភ្លឺ​យ៉ាង​​ល្អិត​ល្អន់​​​ និងធ្វើ​​ឱ្យ​ម្ចាស់​​សំណួរ​មានការ​អប​អរ​សាទរ​ពេញ​ចិត្តយ៉ាង​​ខ្លាំង ៕