ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើសិនជា​មិន​ចង់​កើត​គ្រួ​ស​ក្នុង​ថង់ទឹក​ប្រមាត់​​ទេ នេះជាអ្វី​ដែល​អ្នក​គួរធ្វើ​

4 ឆ្នាំ មុន

កាលពី​លើក​មុន ខ្ញុំ​បាន​បង្ហាញ​រួច​មក​ហើយ​អំពី​មនុស្ស​ប្រភេទ​ណា​ដែល​ងាយ​នឹង​កើត​ជំងឺ​គ្រួ​ស​ក្នុង​ថង់ទឹកប្រមាត់ ក៏​ដូច​ជា​អាកា​រៈ​របស់​ជំងឺ​នេះ​រួច​ហើយ​។​នៅ​ពេល​នោះ​ក៏​មាន​មិត្ត​អ្នក​អាន​របស់​យើង​ជា​ច្រើន​ចង់​ដឹង​អំពី​វិធី​បង្ការ​ជំងឺ​នេះ ជា​ពិសេស​អ្នក​ដែល​ដឹង​ថា​ខ្លួនឯង​កំពុង​តែ​ប្រឈម​នឹង​ជំងឺ​នេះ​តែ​ម្តង​។ បើសិនជា​អ្នក​ពិតជា​មនុស្ស​ដែល​ស្ថិត​ក្នុង​ក្រុម​ប្រឈម​ខ្ពស់​នឹង​ជំងឺ​គ្រួ​ស​ក្នុង​ថង់ទឹកប្រមាត់​មែន អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​ការ​ផ្លាស់​ប្តូរ​របៀប​រស់នៅ​ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ជាង​មុន នឹង​បន្ថយ​ការ​ប្រឈម​មុខ​បាន​ហើយ​។ ១-របប​អាហារ​ម​ជាតិ​ខ្លាញ់​តិច​តែ​ជាតិ​សរសៃ​ខ្ពស់ ៖ ជាតិ​ខ្លាញ់…

កាលពី​លើក​មុន ខ្ញុំ​បាន​បង្ហាញ​រួច​មក​ហើយ​អំពី​មនុស្ស​ប្រភេទ​ណា​ដែល​ងាយ​នឹង​កើត​ជំងឺ​គ្រួ​ស​ក្នុង​ថង់ទឹកប្រមាត់ ក៏​ដូច​ជា​អាកា​រៈ​របស់​ជំងឺ​នេះ​រួច​ហើយ​។​នៅ​ពេល​នោះ​ក៏​មាន​មិត្ត​អ្នក​អាន​របស់​យើង​ជា​ច្រើន​ចង់​ដឹង​អំពី​វិធី​បង្ការ​ជំងឺ​នេះ ជា​ពិសេស​អ្នក​ដែល​ដឹង​ថា​ខ្លួនឯង​កំពុង​តែ​ប្រឈម​នឹង​ជំងឺ​នេះ​តែ​ម្តង​។ បើសិនជា​អ្នក​ពិតជា​មនុស្ស​ដែល​ស្ថិត​ក្នុង​ក្រុម​ប្រឈម​ខ្ពស់​នឹង​ជំងឺ​គ្រួ​ស​ក្នុង​ថង់ទឹកប្រមាត់​មែន អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​ការ​ផ្លាស់​ប្តូរ​របៀប​រស់នៅ​ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ជាង​មុន នឹង​បន្ថយ​ការ​ប្រឈម​មុខ​បាន​ហើយ​។

១-របប​អាហារ​ម​ជាតិ​ខ្លាញ់​តិច​តែ​ជាតិ​សរសៃ​ខ្ពស់ ៖ ជាតិ​ខ្លាញ់ ជា​ពិសេស​ខ្លាញ់ Saturated Fats ដែល​មាន​ក្នុង​សាច់សត្វ ប័​រ និង​ផលិតផល​ផ្សេង​ៗ​ទៀត​ដែល​ធ្វើ​ពី​សត្វ សុទ្ធតែ​ជាប់​ទាក់ទង​នឹង​បញ្ហា​គ្រួ​ស​ក្នុង​ថង់ទឹកប្រមាត់​បាន​ទាំងអស់​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចំពោះ​ខ្លាញ់ Monounsaturated Fats (​ប្រេង​អូ​លីវ​) ឬ​អូ​មេ​ហ្គា​បី ដែល​មាន​ក្នុង​ត្រី អាច​ជំនួស​បាន​។ ជាមួយ​គ្នា​នេះ​ដែរ ចូរ​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​។

២-ញ៉ាំ​គ្រឿង​ស្រវឹង​តិចតួច​គឺ​មិន​អី​ឡើយ ៖ ការ​សិក្សា​បាន​រក​ឃើញ​ថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គ្រួ​ស​ក្នុង​ថង់ទឹកប្រមាត់​បាន​។ ប៉ុន្តែ​វា​បែរជា​ប្រឈម​ខ្លាំង​នឹង​ជំងឺមហារីក​សុដន់​លើ​មនុស្ស​ស្រី​ទៅ​វិញ​។ ជាមួយ​គ្នា​នេះ​ដែរ ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នកជំងឺ​ថ្លើម​មិន​គួរ​ញ៉ាំ​គ្រឿង​ស្រវឹង​សោះឡើយ​។

៣-ញ៉ាំ​កាហ្វេ​មួយ​ពែង ៖ ការ​សិក្សា​ខ្លះ​បាន​រក​ឃើញ​ថា ការ​ញ៉ាំ​កាហ្វេ​មួយ​ពែង​ក្នុង​មួយ​ថ្ងៃ​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គ្រួ​ស​ក្នុង​ថង់ទឹកប្រមាត់​បាន​។ ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​កាហ្វេ​អាច​ភ្ញោ​ច​ឲ្យ​ថង់ទឹកប្រមាត់​ច្របាច់ ហើយ​បន្ថយ​ភាព​ខាប់​របស់​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ទឹកប្រមាត់​កុំ​ឲ្យ​ទៅ​ជា​គ្រួ​សបាន​។

៤-ថែរក្សា​ទម្ងន់ ៖អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​ថែរក្សា​ទម្ងន់​ឲ្យ​នៅ​មាន​សុខភាព​ល្អជា​និច្ច​។ បើសិនជា​អ្នក​មិន​ប្រាកដ​ថា គួរ​សម្រក​ទម្ងន់​បែប​ណា​ដើម្បី​ទទួល​បាន​សុខភាព​ល្អ​នោះ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​អ្នកជំនាញ​ខាង​អាហារូបត្ថម្ភ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ