ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណ​បក្ស​​សង្គ្រោះ​​ជាតិ​ប្រកាស​​​​បដិសេធ​ព័ត៌​​មាន​ លោក​​សម រង្ស៊ី មិន​​ទាន់​​បាន​​​​ដាក់​​បណ្តឹង​​​ទៅ I​CC​​​ ​ទេ

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​​​ គណ​បក្ស​សង្គ្រោះ​ជាតិ​​​​នៅ​​ថ្ងៃទី​១ កុម្ភៈ​ បាន​ចេញ​លិខិត​មួយប​ដិសេធ​​​ពាក្យច​ចាម​អារ៉ាម​មួយ​ចំនួន​​ដែល​​​ផ្សព្វ​ផ្សាយ​ថា​ លោក​​ សម​ រង្ស៊ី​ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​​​តុលា​​ការ​ព្រហ្មទណ្ឌ​អន្តរ​ជាតិ(ICC) កាល​​ពី​ថ្ងៃទី​៣១​ ​មករា​ កន្លង​មក​ ។

រាជធានី​ភ្នំពេញ ៖​​​ គណ​បក្ស​សង្គ្រោះ​ជាតិ​​​​នៅ​​ថ្ងៃទី​១ កុម្ភៈ​ បាន​ចេញ​លិខិត​មួយប​ដិសេធ​​​ពាក្យច​ចាម​អារ៉ាម​មួយ​ចំនួន​​ដែល​​​ផ្សព្វ​ផ្សាយ​ថា​ លោក​​ សម​ រង្ស៊ី​ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​​​តុលា​​ការ​ព្រហ្មទណ្ឌ​អន្តរ​ជាតិ(ICC) កាល​​ពី​ថ្ងៃទី​៣១​ ​មករា​ កន្លង​មក​ ។​ គណ​បក្ស​នេះ​បាន​​អះ​អាង​​ថា​ លោក​​ សម​ រង្ស៊ី​ ប្រធាន​គណ​បក្ស​សង្គ្រោះ​​ជាតិ​មិន​ទាន់​​បាន​​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលា​ការ​នេះ​នៅ​ឡើយ​ទេ ។

នៅក​្នុ​ងលិខិត​បដិ​សេធ​របស់​ខ្លួន​ចុះ​ថ្ងៃទី​១ ​​កុម្ភៈ​ គណប​ក្ស​សង្គ្រោះ​ជាតិ​បាន​ចាត់​​ទុក​ព័ត៌​មាន​មួយ​ចំនួន​ដែល​ផ្សព្វ​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេ​ស​បុ៊ក​​ កាល​ពី​ថ្ងៃទ​ី​៣១​​ មករា​​​ អំពី​ករណី​លោក​ សម​ រង្ស៊ី​ ប្តឹង​សម្តេចតេ​ជោ​​​នាយក​រដ្ឋ​មន្ត្រី​​​ហ៊ុន​ សែន​ ទៅ​តុលា​ការ​​​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​​​​​(ICC)​​ នោះ​​ថា​​មិន​មែន​ជា​​ការ​ពិត​សោះ​​ឡើយ ។ លិខិត​បាន​បញ្ជាក់​ថា​ លោក​ សម​ រង្ស៊ី​ ក៏​ដូច​ជា​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែរ​ មកទល់ពេល​នេះ​ នៅ​មិន​ទាន់​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលា​ការ​ICC ​នៅ​ឡើយ​​ទេ​ ហើយ​ករណី​នេះ​ក្រុម​មេធា​វី​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​រក​ភស្តុ​តាង​បន្ថែ​ម​ទៀត​ ។ គួរ​បញ្ជាក់​ថា​ ការ​ចេញ​លិខិត​បដិសេធ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដោយ​សារ​តែ​កាល​ពី​ថ្ងៃទ​ី​៣១​​ មករា​ កន្លង​មក​នៅ​តាម​បណ្តាញ​ផ្សព្វ​​ផ្សាយ​ព័ត៌​មាន​ និង​បណ្តាញ​សង្គម​ហ្វេស​បុ៊ក​មួយ​ចំនួន​បាន​ផ្សព្វ​ផ្សាយ​ថា​​ លោក​ សម​​​ រង្ស៊ី​ ប្រធាន​​គណ​បក្ស​សង្គ្រោ​ះជាតិ​បាន​ដាក់​ពាក្យ​បណ្តឹង​ពី​​ឧក្រិដ្ឋ​កម្ម​​មនុស្ស​​ជាតិ​ប្រឆាំង​សម្តេច​​តេជោ​ ​​ហ៊ុន​ សែន​​ នាយ​ករដ្ឋ​មន្រ្តី​បច្ចុប្បន្ន​ទៅ​កាន់​តុលា​ការ​ព្រហ្ម​​ទណ្ឌ​​អន្តរ​ជាតិ​(ICC​) ។
អ្នកវិភាគ​​បាន​និយាយ​​​ថា ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​​ជា​បណ្ដាញ​ចែក​រំលែក​​​​ព័ត៌​មាន​​មួយ​លឿន​​រហ័ស​ដូច​ផ្លេក​បន្ទោរ​​ តែគួរ​ឱ្យ​សោក​ស្ដាយ​​​​ដែល​ប្រភព​ព័ត៌មាន​​​​ទាំងឡាយ​​នោះ​មួយ​​ចំនួន​ត្រូវបាន​គេ​​​​តាក់​តែងបំភ្លៃ​​​​​​ដោយ​សារ​តែ​ការ​ផ្សាយ​ទាំ​នោះ​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​​​​ច្បាស់​លាស់​​​ ។

គេ​​តែងកត់​សម្គាល់​ថា ​​កន្លង​​​មក​មាន​អ្នក​ឆ្កួត​នឹង​នយោ​​បាយ​​​ផ្កាប់​មុខ​មួយចំនួន​ បាន​បន្លំ​​ផ្សព្វ​ផ្សាយ​​ព័ត៌​មាន​​​​​ដើម្បីទម្លាក់​​កំហុស​ដាក់​គ្នា​ទៅ​វិញ​ទៅមក​ ។ ព័ត៌​មាន​​ដែល​មាន​ការ​ទទួល​​ខុស​ត្រូវ​​​ នៅ​តែ​ស្ថិត​​ក្នុង​គេហ​ទំព័រ​​មាន​​អាសយ​ដ្ឋាន​ច្បាស់លាស់​​និង​សារ​​ព័ត៌​មាន​​ដដែល​​ ទោះបី​​មិន​ទាន់​ហេតុការណ៍​​​​​​​​​​​ភ្លាម​ៗ​ក្ដី​៕