ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរប្លន់​រថយន្តតាក់​ស៊ីប្លុង​សពចោល​ក្នុងព្រៃ 1​សប្តាហ៍​ក្រោយ​ទើប​ប្រទះឃើញ​សពស្អុយ​រ​លួយ

11 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​​​ ​៖ ​​​សព​បុរស​ម្នាក់​​ ​ត្រូវ​បាន​​គេ​ប្រទះ​ឃើញ​​​​នៅ​ក្នុង​​ព្រៃ​​​ចំណុច​​ទួល​ត្រពាំង​​កូន​ង៉ា​​ ​ក្នុងភូមិ​​គុណ​ភាព ​ឃុំ​ឆែប​​ពីរ ​ស្រុក​ឆែប ​។ ​តាម​មន្ត្រី​នគរបាល​​ស្រុក​ឆែប​​ឱ្យ​ដឹង​​ថា ​​សព​ដែល​​​​ប្រទះ​​ឃើញ​នោះ​​មាន​សភាព​​ស្អុយ​រលួយ​​​​ទៅ​​​ហើយ​ តែ​ត្រូវ​​បានគេ​ស្គាល់​​អត្ត​​សញ្ញាណ​​​​គឺ​​ឈ្មោះ​បុយ​ គី​ ​​អាយុុ​​៣២​ឆ្នាំ ​​រស់​នៅ​ភូមិ​​ថ្នល​់​បំបែក ​​ស្រុក​កំពង់​​ស្វាយ ​ខេត្ត​កំពង់​ធំ ​​ត្រូវ​បាន​ប្រជា​​ពលរដ្ឋ​ជា​អ្នក​ដើរ​ព្រៃ​ប្រទះ​ឃើញ​​​នៅ​ក្នុង​ព្រៃ​​​កាល​ពី​ថ្ងៃ​ទី​៣១ ​មករា​ ​។

​សមត្ថកិច្ច​​បាន​ធ្វើ​​កោសល្យ​​វិច័យ​​​​សព​​ និង​​​​បង្ហាញ​​ថា ​​​បុរស​នេះ​​បាន​ស្លាប់​​​​ប្រមាណ​​១​សប្តាហ៍​​​មក​ហើយ ​​ដោយ​​សារតែ​​សព​​​មាន​​សភាព​​រលួយ​​​ស្អុយ​​ ។ បន្ទាប់​ពី​ប្រទះ​ឃើញ​​សព​​ ​សមត្ថ​កិច្ច​​​​ក៏​​បាន​ស្វែង​រក​​ក្រុម​​គ្រួសារ​​តាម​​​​រយៈ​​អាសយ​ដ្ឋាន​​​​នៅ​ជាប់​នឹង​​ខ្លួន​សព ​​ហើយ​​​ក្រុម​គ្រួសារ​​ក៏​​ទៅ​​ទទួល​យក​​សព​​​​ទៅ​​ធ្វើ​បុណ្យ​​​តាម​ប្រពៃណី ។ ​តាម​​​​​ក្រុម​​​គ្រួសារ​​សព​​និយាយ​​ថា​ ​បុរស​ឈ្មោះ​​​​បុយ គី ​​មាន​មុខ​របរ​ជា​​អ្នក​រត់​តាក់​ស៊ី ​​​កំពង់​ធំ -សៀម​រាប ​​​។ ​​កាលពី​ថ្ងៃ​ទី​២៤ ​មករា ​​កន្លងទៅ​ ​ជន​រងគ្រោះ​បាន​ចេញ​ពី​ផ្ទះ​​ដោយ​​បើក​រថយន្ត​​ម៉ាក​កាម​រី​បានឡែន​​ ពណ៌​ស្ករ ពាក់​ស្លាក​លេខ​​ភ្នំពេញ​២Q-៣០៥៥​ ​និង​​​​ប្រាប់​ក្រុមគ្រួសារ​​ថា ​មាន​​គេ​ជួល​រថយន្ត​ទៅ​ខេត្ត​សៀម​រាប ​​​។ លុះ​​នៅ​​​ថ្ងៃ​ទី​​៣១ ​មករា​​ កន្លង​ទៅ​នេះ ​​ក៏​បាន​​ដំណឹង​​ពី​​​​​នគរ​បាល​​ថា ​​ត្រូវគេ​សម្លាប់​​និង​ឃើញ​​សព​​នៅ​ក្នុង​ព្រៃ ​​ត្រង់​ចំណុច​​ខាងលើ​​​​ ។ បន្ទាប់​​មក​ ក្រុម​គ្រួសារ​ក៏​​​​​ធ្វើ​​ដំណើរ​​ទៅ​ដល់​កន្លែង​កើត​ហេតុ ​​​​​​ឃើញ​​សព​ និង​​​បញ្ជាក់​ថា ​​​ពិត​ជា​​សា​ច់​ញាតិ​​ដែល​បានស្លាប់​​​​​ប្រាកដ​មែន​តែ​ដោយ​​សារ​​​​ស្លាប់​​យូរ​ថ្ងៃ​​​រលួយ​ស្អុយ​ទៅ​ហើយ​ ​ក៏​​សម្រេច​បូជា​​សព​នៅ​នឹងកន្លែង​កើត​​ហេតុ ​​យ​ក​តែ​​ធាតុ​ទៅ​ធ្វើ​បុណ្យ​​​តាម​ប្រពៃ​ណី​​​នៅ​​ឯ​​ស្រុក​​កំណើត ​។

​ជុំ​វិញ​​ករណី​ស្លាប់​​បុរស​​អ្នក​រត់​​តាក​់ស៊ី​​​ខាងលើ​នេះ​​​ សមត្ថកិច្ច​​​​នគរ​បាល​​ស្រុក​ឆែប​​​បញ្ជាក់​​​ថា​​ ​នេះ​​ជាករណី​ប្លន់​​សម្លាប់​យក​​​រថយន្ត ហើយ​​​យក​សព​ទៅ​ប្លុង​ចោល​ ដែល​​​​ពេល​​នេះ​​សមត្ថ​កិច្ច​​កំពុង​ធ្វើ​​ការ​ស្រាវ​ជ្រាវ​​រក​មុខ​សញ្ញា​ជន​ឧក្រិដ្ឋ​​​មក​ផ្តន្ទា​ទោស​​ចំពោះ​មុខ​ច្បាប់ ៕