ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡៅ ផានាថ និងឯ​ម សាវឿន​​ មាន​វាសនា​ខុស​គ្នា​​នៅ​លើ​រេញ​​តែ​មួយ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​ ​៖ ​កាល​ពីថ្ងៃ​សោរ៍​ទី​១ កុម្ភៈ កីឡា​ករ​ជើង​ខ្លាំង ឡៅ ផា​នាថ​ មក​ពី​ក្លិប​រស្មី​កុមារ​កំព្រា ​មិន​ត្រឹម​តែ​មិន​អាច​សង​សឹក​បាន​​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំ​ង​ត្រូវ​សន្លប់​យ៉ាង​អាម៉ាស់​ទៀត​ផង​ ​ខណៈ​ដែល​កីឡា​ករ​​ឯម សា​វឿន ​មក​ពី​ក្លិប​ឫទ្ធិពោ​ធិ៍​សែន​ជ័យ​ នៅ​រក្សា​ក្រេ​ឌីត​​ដដែល​ ដោយ​បា​ន​វាយ​ឲ្យ​ដៃ​គូ​របស់​គេ​សន្លប់​ហួស​ការ​​គ្រោង​ទុក ​កាល​ពី​ថ្ងៃ​សុក្រ​ទី​៣១ មករា ​នៅ​រេញ​ដដែល ។ ​លទ្ធ​

រាជ​ធានី​ភ្នំពេញ​​​ ​៖ ​កាល​ពីថ្ងៃ​សោរ៍​ទី​១ កុម្ភៈ កីឡា​ករ​ជើង​ខ្លាំង ឡៅ ផា​នាថ​ មក​ពី​ក្លិប​រស្មី​កុមារ​កំព្រា ​មិន​ត្រឹម​តែ​មិន​អាច​សង​សឹក​បាន​​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំ​ង​ត្រូវ​សន្លប់​យ៉ាង​អាម៉ាស់​ទៀត​ផង​ ​ខណៈ​ដែល​កីឡា​ករ​​ឯម សា​វឿន ​មក​ពី​ក្លិប​ឫទ្ធិពោ​ធិ៍​សែន​ជ័យ​ នៅ​រក្សា​ក្រេ​ឌីត​​ដដែល​ ដោយ​បា​ន​វាយ​ឲ្យ​ដៃ​គូ​របស់​គេ​សន្លប់​ហួស​ការ​​គ្រោង​ទុក ​កាល​ពី​ថ្ងៃ​សុក្រ​ទី​៣១ មករា ​នៅ​រេញ​ដដែល ។ ​លទ្ធ​ផល​នេះ​ ត្រូវ​គេ​មើល​ឃើញ​ថា​បញ្ច្រាស​ទិស​គ្នា បើ​ទោះ​ជា​មុន​ប្រកួត​ពួក​គេ​ទាំង​ពីរ​ហាក់​មាន​ជំនឿ​ចិត្ត​​​​​ឈ្នះ​​ដូច​​គ្នា​ក្តី ​​។

ជំនួ​បលើ​កទី៣​នៅ​សង្វៀន​ស្ទឹង​មាន​ជ័យ ​កីឡា​ករ​ឡៅ​ ផា​នាថ ទទួល​​​​រង​​​​ការ​​អាម៉ាស់​យ៉ាង​ខ្លាំង​ក្រោម​ដៃ​របស់​កីឡា​ករ ផាន់ សុវណ្ណ ​មក​ពី​ក្លិប​មិត្តប៉ូលិស ​។ កីឡាករ​​ឡៅ ​​ផា​នាថ ​នៅ​​តែ​មាន​កណ្ដាប់​ដៃ​ល្អ ​និង​បច្ចេក​ទេស​ខ្ពស់ ​ប៉ុន្តែ​គួរឱ្យស្ដាយ​ការ​ប្រឹង​ប្រែង​របស់​គេ ​មិន​អាច​សម្រេច​គោល​ដៅ​បា​នឡើ​យ ​ដោយ​​សារ​​តែ​​ក្នុង​​ទឹក​​ទី​២​​​បា​ន​ក្លាយ​​ជា​រឿង​ភ្លាត់​ស្នៀត ​ហើយ​នាំ​ឲ្យ​គេ​សន្លប់​តែ​ម្ដង​​រហូត​ឈាន​ដល់​ដំណាក់​កាល​ត្រូវ​គេ​រាប់​ដល់​១០​ដោយ​គ្មាន​ការ​តវ៉ា ។ ​​ប្រសិន​ជា ​ឡៅ ផា​នាថ ផ្ដើម​ការ​វាយ​លុក​ដោយ​ប្រុង​ប្រយ័ត្ន​ហើយ​មិន​ឆេវ​ឆាវ​ ប្រហែល​ជា​គេ​មិន​ជួប​​វាសនា​បែប​ហ្នឹង​​​​ឡើយ​ក្នុង​ការ​ប្រកួត​សង​សឹក​នេះ​​ ។ ការ​ប្រកួត​លើក​នេះ ឡៅ ផា​នាថ ​ហាក់​មាន​យី​អ៊ុន​ទាប​ជាង​​មុន ​ព្រោះ​តែ​ត្រូវ​សន្លប់​ដោយ​ស្មាន​មិន​ដល់ ដោយ​​សូម្បី​តែ​មុន​ឡើង​រេញ គេបាន​ដាក់​ជំហរ​យ៉ាង​ច្បាស់ គឺ​​មិន​អាច​ចាញ់​កីឡា​ករ​បង្គោ​លខៀវ ផាន់ សុវណ្ណ ​បាន​ទេ ​ទោះ​​​ជា​ស្ថិត​ក្នុង​​​ស្ថាន​​ការណ៍​​បែប​ណា​ក្តី​​ ។ ​ការ​បរា​ជ័យ​​នេះ​​ បាន​ធ្វើ​ឲ្យ​អ្នក​ទស្ស​នា​ភាគ​ច្រើន​ខក​ចិត្ត ​ប៉ុន្តែ​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​ចាក់​ខ្សែ​ដែល​ចង់​ឲ្យ​កីឡា​ករ​ផាន់ សុវណ្ណ នៅ​តែ​ឈ្នះ​ដូច​មុន​អស់ចិត្ត​ដូច​គ្នា ​​ព្រោះ​តែ​ពួក​គេ​ចង់​ឃើញ​កីឡា​ករ​រូប​នេះ នៅ​តែ​មាន​ក្រេ​ឌីត​ខ្ពស់ និង​​បន្ត​ឈ្នះកីឡា​ករ ឡៅ ផា​នាថ​ មិន​​​ខុស​​ពី​ពេល​មុន ។ ​ទោះ​បី​​យ៉ាង​ណា​​ ​មុន​ឈាន​ដល់​សន្លប់​​បង្គោល​ក្រហម ឡៅ ​ផា​នាថ ​ក៏​បាន​ធ្វើ​ឲ្យ​កីឡា​ករ​បង្គោល​ខៀវ ផាន់ សុវណ្ណ ប៊ិះ​នឹង​បាក់​ជំហរ​ម្ដងៗ​ផង​​ដែរ​ ដោយ​ក្រុម​អ្នក​ទស្ស​នា​សុទ្ធ​តែ​មើល​ឃើញ​ថា បើ​ទឹក​ទី​​២​​មិន​មាន​ករ​ណីភ្លាត់​ស្នៀត​​នោះ​ឡៅ ផា​នាថ​ នឹង​​​មាន​សំណាង​ក៏​អាច​ថា​បាន ។ គាប់​ជួន​ជា​នៅ​អំឡុង​ទឹក​ទី​១ កីឡា​ករ​ទាំង​ពីរ ​ធ្វើឲ្យ​អ្នក​ទស្ស​នា​ស្រែក​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​កង​​រំពង ​ព្រោះ​តែ​ម្នាក់ៗ​មាន​សន្ទុះ​ក្នុ​ងការ​វាយ​លុក​បាន​ល្អ​ប្រហាក់​ប្រហែ​​ល​​គ្នា ​ដែល​មិន​អាច​ដឹង​ថា អ្នក​ណា​មាន​ប្រៀប​ជាង​អ្នក​ណា ​ទើប​រឹត​តែ​ធ្វើ​ឲ្យ​មាន​ការ​ជឿ​ជាក់​ថា ​ឡៅ ​ផា​នាថ ​អាច​សង​សឹក​បាន​​ហាក់​មិន​មាន​ការ​ផ្លាស់​​ប្តូរ​​ជំហរ​នៅ​អំឡុង​ច​ប់​ទឹក​ទី​១ ។ ​​ការ​​កំណត់​ឲ្យ​បង្គោល​ក្រហម​ឡៅ ផា​នាថ ​ចាញ់​នៅ​ទឹក​ទី​២ ​​ព្រោះ​តែ​ងើប​លែង​រួច​ ​គ្មាន​នរណា​​​មិន​ភ្លាត់​មាត់​ភ្ញាក់​ផ្អើល និង​ដក​ក​ចំហ​មាត់​មើល ​ទេ ​ព្រោះ​តែ​នោះ​ជា​រឿង​ចៃ​ដន្យ​និង​លឿន​​​ពេក ។

នៅ​សង្វៀ​នដដែល កីឡា​ករ ផាន់ គ្រាន់ ​មក​ពី​ក្លិប​ព្រះ​ខ័ន​រាជ ​បាន​ក្លាយ​ជា​អ្នក​ចាញ់​ម្ដង​ទៀត ​ក្រោម​ដៃ​កីឡា​ករ​សុខ សុវណ្ណ ​មក​ពី​ក្លិប​កងព​ល​តូច​លេខ​៣១ ។ នេះ​ជា​ប្រវត្តិ​បរា​ជ័យ​លើក​ទី​២ ប​ន្ទាប់​ពី​ពួក​គេ​ប៉ះ​គ្នា​ចំនួ​ន៣​ដង ដោយ​លើក​ដំបូង ផាន់ គ្រាន់​បាន​ឈ្នះ​តែ​ម្ដង​ក្នុង​ភាព​ប្រផិត​ប្រផើយ ។ ​ការ​បរា​ជ័យ​របស់​ផាន់ ​គ្រាន់ ​បាន​ធ្វើ​ឲ្យ​អ្នក​ទស្ស​នា​ច្រើន​ជាង​ពាក់​កណ្ដាល​ខក​​បំណង ។ ក្នុង​នោះ​កីឡា​ករ​ម៉ន ​ចាន់​ដា​រ៉ា​ ​មក​ពី​ក្លិប​ព្រែក​ឯង​កីឡា ​បាន​វាយ​ឈ្នះ​កីឡា​ករ ឆាយ ម៉េត មក​ពី​ក្លិប​សំរោង​កោង​ខេត្ត​បាត់​ដំបង ដោយ​​ពិន្ទុ និង កីឡា​ករ ឯម ចំណាប់ មក​ពី​ក្លិប​ឫទ្ធិ​​ពោធិ៍​​សែន​ជ័យ វាយ​ឈ្នះ​កីឡា​ករ វុត្ថា ​រាជ​នី ​មក​ពី​ក្លិប​អង្គរ​ធំ​គុន​ខ្មែ​រដោយ​ពិន្ទុ ។

​ចំពោះ​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សុក្រ​ទី​៣១ ​មករា​ នៅ​សង្វៀន​ស្ទឹង​មាន​ជ័យ​ដដែល​ឯ​ណោះ​វិញ​កីឡា​ករ ឯម សា​វឿន ​បាន​ក្លាយ​ជា​អ្នក​ស្រវា​បា​ន​នូវ​មោទន​ភាព​គួរ​​​ឱ្យ​​​ស្ងើច​សរ​សើរ​ បន្ទាប់​ពី​ផ្ដួល​កីឡា​ករ​ជ័យ វណ្ណៈ មក​ពី​ក្លិប​ឃ្លាំង​មឿង​កីឡា​ខេត្ត​ពោធិ៍​សាត់ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៤​តាម​ការ​ចង់​បាន ។ មុន​ការ​ប្រកួត​មាន​ការ​យល់​ឃើញ​ជា​ច្រើន​ថា​ ឯម សាវឿន ​នឹង​ឈ្នះ​ជា​ថ្មី​ម្ដង​ទៀត ​បន្ទាប់​ពី​ធ្លាប់​ផ្ដួល​កីឡា​ករ ជ័យ វណ្ណៈ​ រួច​មក​ហើយ​កាល​ពី​លើក​មុន ។ ប៉ុន្តែ​​ការ​ព្យា​ករណ៍​បាន​ត្រឹម​តែ​សន្និ​ដ្ឋាន​ថា ​គេន​ឹង​ឈ្នះ​កីឡា​ករ​បង្គោល​ក្រហម​ជ័យ វណ្ណៈ ដោ​យ​ពិន្ទុ ឬបែប​ប្រផិត​ប្រផើយ​ប៉ុណ្ណោះ​ ​។ អីុ​ចឹង​ហើយ ទើប​សូម្បី​តែ​អ្នក​ទស្ស​នា​នៅ​តាម​កញ្ចក់​ទូរ​ទស្សន៍​ក៏​លាន់​មាត់​នៅ​ពេល​ដែល​ឃើញ​កីឡា​ករ​បង្គោល​ខៀវ ឯម សា​វឿន ​​ស្រាប់​តែ​អាច​បំបាក់​ដៃ​គូ​ដែល​ប៉ង​សង​សឹក​​ឲ្យ​ដួល​ភីង​ងើប​លែង​រួច​ក្នុង​ទឹក​ទី​៤ ហួស​ពី​ការ​ទាយ​ទុក ​។ ​លទ្ធ​ផល​នេះ​បាន​ធ្វើ​ឲ្យ​ឯម ​សា​វឿន ​ទទួល​បាន​ក្រេ​ឌីត​ឈាន​ឡើង​មួយ​​កម្រិត ​ហើយ​ជា​លទ្ធ​ផល​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នាឃើញថា ​បញ្ច្រាស​ទិស​គ្នា​​​ជា​មួយ​នឹង​លទ្ធ​ផលរ​បស់​កីឡា​ករ​ឡៅ ផា​នាថ ផង​ដែរ ។ ​រវាង​​ឯម សាវឿន និង​ឡៅ ​ផា​នាថ​ ​សុទ្ធ​តែ​ជា​បុគ្គល​ដែ​លមាន​មនុស្ស​ច្រើន​ជាង​ពាក់​កណ្ដាល ​ក្នុង​រង្វង់​អ្នក​គាំ​ទ្រ​រំពឹង​ថា​ឈ្នះ​ដូច​គ្នា ​។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​រវាង​ពួក​គេ​បែរ​ជា​ឡៅ ​ផា​នាថ ​ដែល​ពោរ​ពេញ​ដោយ​ជំហរ​សង​សឹក​ឲ្យ​ខាង​​តែ​បាន​ត្រូវ​សន្លប់ក្នុង​ទឹក​ទី​២រី​​​ឯ ឯម ​សា​វឿន ​ដែល​ពោរ​ពេញ​ដោយ​ការ​ចង់​ទប់​កុំ​ឲ្យ​ជ័យ ​វណ្ណៈ ​​សង​សឹក​បាន បែរ​ជា​អាច​ផ្ដួល​ជ័យ ​វណ្ណៈ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៤ ​។  នេះ​មាន​ន័យ​ថា ​ក្នុង​ចំណោម​អ្នក​ទាំង​ពីរ ដែល​មាន​អ្នក​គាំ​ទ្រ​ជឿ​ជាក់​ខ្លាំង គឺ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ជោគ​ជ័យ ខណៈ​ដែល​ម្នាក់​ទៀត​បាន​ក្លាយ​ជា​បុគ្គល​ខាត​ដើម​ខាត​ចុង​ដោយ​នឹក​ស្មាន​មិន​ដល់ ។ ​នៅ​សង្វៀន​នេះ ​កីឡា​ករ សូយ យក្ស​តឿ ​​មក​ពី​ក្លិប​ពោធិ៍​​ជ័យ​កីឡា​​ ផ្តួល​​កីឡា​ករ​ផង់ ​សុ​ភាព​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៤​តាម​លំ​នាំ​តែ​មួយ ។ ​ក្នុង​នោះ កីឡា​ករ​ថន វាសនា ​មក​ពី​ក្លិប​នាគ​មាន​ជ័យ​ ​ផ្តួល កីឡា​ករ អាន ​សុ​ផល មក​ពី​ក្លិប​អង្គរ​ធំ​គុន​ខ្មែរ ​ឲ្យ​​សន្លប់​ក្នុង​ទឹក​ទី​២ និង​កីឡា​ករ ផង់ សុ​ភ័ស្ស ​មក​​ពី​ក្លិប​តា​ឡី​ដំរី​មាន​ឫទ្ធិ ​​ផ្ដួល​កីឡា​ករ​យុគ​ យក្ស​​ខួច មក​ពី​ក្លិប​អប់​រំ​កាយ​កីឡា​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១​ ៕