ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយប្រទះសពយុវជនយោធាទាំង២​​ រដ្ឋបាលខេត្តរួមកម្លាំងយោធាប្រកាស…

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

​ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍បានឱ្យដឹង​ទៀតថា រដ្ឋបាល​ខេត្ត​បានចូលរួម​​​សោកស្ដាយ និង​កម្លាំង​ជួរ​មុខការ​ពារ​ព្រំដែន​កម្ពុជា​-​ឡាវ ​បាន​ចូលរួម​​​រំលែក​មរណៈ​ទុក្ខ​យ៉ាង​ក្រៀមក្រំ​​ ជាមួយក្រុមគ្រួសារ​​នៃ​សពយុវជន​យោធាទាំង២នាក់​ ដែលជួបគ្រោះថ្នាក់​​បាត់បង់​ជីវិត​ ​ក្នុងហេតុការណ៍​បាក់​ស្ពាន​បណ្ដោះអាសន្ន ពេល​កំពុង​ធ្វើ​ដំណើរ​ឆ្លងកាត់…

​ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍បានឱ្យដឹង​ទៀតថា រដ្ឋបាល​ខេត្ត​បានចូលរួម​​​សោកស្ដាយ និង​កម្លាំង​ជួរ​មុខការ​ពារ​ព្រំដែន​កម្ពុជា​-​ឡាវ ​បាន​ចូលរួម​​​រំលែក​មរណៈ​ទុក្ខ​យ៉ាង​ក្រៀមក្រំ​​ ជាមួយក្រុមគ្រួសារ​​នៃ​សពយុវជន​យោធាទាំង២នាក់​ ដែលជួបគ្រោះថ្នាក់​​បាត់បង់​ជីវិត​ ​ក្នុងហេតុការណ៍​បាក់​ស្ពាន​បណ្ដោះអាសន្ន ពេល​កំពុង​ធ្វើ​ដំណើរ​ឆ្លងកាត់ ដោយ​ធ្លាក់​ទាំង​ម៉ូតូ និង​មនុស្សទាំង២​នាក់ជាយោធា​​ក្នុង​ទឹកជំនន់​អូរ​យ៉ាង​
ខ្លាំងនេះ ។ ហើយ​គិត​ត្រឹម​​​ព្រឹក​ថ្ងៃ​ទី​២៦ ​កក្កដា នេះ ជា​ថ្ងៃ​ដែលប្រទះ​ឃើញ​សព​ជនរងគ្រោះ​ទាំង២​នាក់​ហើយ ។ សូមរំលឹកថា៖ សព​យោធាទាំង​២​ បានអណ្តែត​​​ឡើង​ហើយ​… សូមរំលែក​ទុក្ខ​ផង!

ក្នុង​ន័យដ៏សោកសៅនិងរន្ធត់ក្រៃលែង​​នេះ រដ្ឋបាល​ខេត្តក៏​សូម​អំពាវនាវ​ដល់​លោក លោកស្រី​ ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត មេត្តា​ចូលរួម​នូវ​ធនធាន​ថវិកា សម្ភារ​តាម​លទ្ធភាព ដើម្បី​ឧបត្ថម្ភ​គាំទ្រ​ដល់​គ្រួសារ​សព​យុទ្ធ​ជន​ទាំង​ពីរ​រូប​ដែល​បាន​ពលី​ក្នុង​ឧបទ្ទវហេតុ​ខាងលើ​នេះផង ​។ សូមទំនាក់ទំនង​​ជាមួយនឹង​ការិយា​ល័យ​របៀប​និងឯកសារនៃទីចាត់ការរដ្ឋបាលសាលាខេត្ត តាមរយៈTel: 099232656) ​។

សូមរំលឹកទៀតថា ​គ្រោះ​អកុសល​ជាក់ស្តែង​បំផុត​មួយ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​បណ្តាញសង្គម​ កាលពី​​ព្រឹក​ថ្ងៃ​ទី​២៥ ​កក្កដា ។ អ្វី​ដែល​ត្រូវ​បាន​កត់សម្គាល់​នោះ គឺ​ការ​ថត​វី​ដេ​អូ​បាន​ដោយ​ចៃដន្យ​បំផុត ខណៈ​យោធា​២​នាក់​កំពុង​ជិះ​ម៉ូតូឌុបគ្នា​ឆ្លងស្ពាន​ក្រាល​ដី​ពីលើ​មាន​ប្រវែង​ប្រមាណ​៦​ម៉ែត្រ ស្រាប់តែ​បាក់​ស្រុត​ធ្លាក់​ទៅ​ក្នុង​ទឹក​ដែល​ហូរ​ខ្មួលខ្មាញ់​ពីក្រោម នាំ​យក​ទាំង​ម៉ូតូ​និង​មនុស្ស​ទៅ​បាត់ ដែល​មើលទៅ​គួរ​ឱ្យ​រន្ធត់​បំផុត ។

កោះសន្តិភាព​ប្រចាំ​ខេត្តស្ទឹងត្រែង​រាយការណ៍​ភ្លាម​ៗ​ថា ស្ពានឈើ​ដែល​បាក់​ស្រុត​នេះ ស្ថិត​នៅ​ចំណុច​អូរ​មា ផ្លូវ​១០១ ភូមិ​ញុ​៉​ង​ស៊ុ ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ា​ង ជា​ស្ពានឈើ​ធ្វើ​ផ្លូវ​វាង​បណ្តោះអាសន្ន​ក្នុង​ពេល​សាងសង់​ស្ពានបេតុង ។ គិត​ត្រឹម​វេលា​ម៉ោងជាង​១២​ថ្ងៃត្រង់​ទី​២៥ ខែកក្កដា ជន​រង​គ្រោះ​ទាំង​២​នាក់​នៅ​មិន​ទាន់​រក​ឃើញ​នៅឡើយ​ទេ និង​មិនដឹង​ថា​ស្លាប់​ឬ​យ៉ាងណា​នោះ​ឡើយ ។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ឧត្តម​សេ​នីយ៍ទោ ម៉ៅ តារា ស្នងការ​នគរបាល​ខេត្ត ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន ។

ហេតុការណ៍​ដ៏​រន្ធត់​នេះ ត្រូវ​គេ​ថត​បាន​ដោយចៃដន្យ និង​ចែកចាយ​ត​គ្នា​តាម​បណ្តាញ​សង្គម ដែល​បង្កើត​ឲ្យ​មាន​អារម្មណ៍​ក្តុកក្តួល​សោកស្តាយ និង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ។ លោកស្នងការ ក៏​បាន​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេសេកុង សហការ​ជាមួយ​នគរបាល ជួយ​ស្វែង​រក​ជន​រង​គ្រោះ​ដែល​បាត់​ខ្លួន​នោះ​ផង​ដែរ ។ តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានឱ្យ​ស្គាល់​​អត្តសញ្ញាណ​យោធា​ទាំង២​នាក់ គឺ​ម្នាក់​ឈ្មោះ សុខ សុវណ្ណ​ឌី និង​ម្នាក់ទៀត​ឈ្មោះ ភី នី​ដា​លិ ។ អ្នក​ទាំង​២​បម្រើ​ការងារ​នៅ​អង្គភាព​កងអនុសេនាធំ​ទី​៣ វរ​សេនា​តូច​កាំភ្លើង​ធំ បញ្ជាការ​ស្រាល យោធភូមិ​ភាគ​ទី​១ ប្រចាំការ​នៅ​ភូមិសាស្ត្រ​អូរ​អាឡៃ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ​ថា ពួក​គាត់​ទាំង​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​ពិនិត្យ​សុខភាព តែ​ខណៈ​ធ្វើ​ដំណើរ​ឆ្លងកាត់​លើ​ស្ពាន​អូរ​មា ក្នុងភូមិ​សាស្ត្រ​អូរ​អាឡៃ​ព្រំដែន​កម្ពុជា​-​ឡាវ ស្រាប់តែ​ស្ពាន​នោះ​បាក់​ធ្លាក់​ទាំង​មនុស្ស​និង​ម៉ូតូ​ពេល​ទឹក​កំពុង​ហូរ​ខ្លាំង ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​នៅ​តំបន់​នោះ​២​ថ្ងៃ​មក​ហើយ ។ យោង​តាម​មន្ត្រី​យោធា​នៅ​យោធភូមិ​ភាគ​ទី​១ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ធ្វើ​ដំណើរ​ទៅ់​មន្ទីរពេទ្យ ដោយសារ​មន្ត្រី​យោធា​ដែល​ជិះ​ខាងក្រោយ​មាន​ជំងឺគ្រុនចាញ់ និង​ញ័រញាក់​ខ្លាំង​ផង ។
រហូត​មក​ដល់​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៥ កក្កដា​ដដែល សមត្ថកិច្ច​បាន​ខិតខំ​ព្យាយាម​ស្វែងរក​អ្នក​បាត់​ខ្លួន​ទាំង​២ មិន​ទាន់​ឈប់​នៅឡើយ​ទ ។

សមត្ថកិច្ច​ខ្លះ​មុជ​រាវ​នៅ​កន្លែង​ធ្លាក់ ព្រោះ​ក្រែង​ឈើ​ស្ពាន​ធ្លាក់​សង្កត់ ។ សមត្ថកិច្ច​ខ្លះ​បាន​ចេញ​ទូក​ស្វែងរក​តាម​ដង​ទន្លេសេកុង ក្រែងលោ​បាន​ជួប​ប្រទះ ។ ចំណែក​ម៉ូតូ​ក៏​រុក​រាវរក​មិនឃើញ​ដែរ ទំនង​ហូរ​ទៅ​តាម​កម្លាំង​ទឹក​ដែល​ហូរ​ខ្លាំង​ណាស់ ហូរ​គួ​ច​តែ​ម្តង ដោយសារ​២​ថ្ងៃ​កន្លង ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា ​ ។ (សម្រួល​ដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ