ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​​កាមរី​គូទ​ហើម​ ១គ្រឿង​ កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូ​វ​ស្រាប់​តែ​ឆ្លង​ភ្លើង​ឆេះ​ហុយ​ទ្រលោម​បង្ក​ការ​ភ្ញាក់​ផ្អើល​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​​កាមរី​គូទ​ហើម​ ១គ្រឿង ខណៈ​ពេល​កំពុង​ធ្វើ​ដំណើរ​តាម​​ដងផ្លូ​វ​ ​ស្រាប់​តែ​ឆ្លង​ភ្លើង​ឆេះ​ហុយ​ទ្រលោម​បង្ក​ការ​ភ្ញាក់​ផ្អើល​​ កាល​ពី​វេលា​ម៉ោង​​ ៩ និង​ ៥០​នាទី យប់​ថ្ងៃទី​៣០​ មករា​ ២០១៤​ នៅ​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​-ហាណូយ​ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌសែន​សុខ​ ខាង​ជើង​សា​លា​ខណ្ឌ​ ២០០​ម៉ែត្រ​។

តាម​ប្រភព​ព័ត៌​មាន​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ គេ​បាន​ឃើញ​រថ​យន្ត​​​កាមរី​គូទ​ហើម​ ១គ្រឿង ពណ៌​សម្បក​ឳឡឹក​ ពាក់ស្លាក​លេខ​ ភ្នំពេញ​ 2C-3699 បើក​បរ​ដោយ​បុរស​ម្នាក់​ស្រវឹង​ស្រា​ ធ្វើដំណើរ​យ៉ាង​លឿន​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​​ លុះ​មក​ដល់​មុខ​សណ្ឋា​គារ​ អង្គរ​ជុំ​ ស្រាប់​តែ​រថ​យន្ត​ឆ្លង​ភ្លើង​ឆេះ​ហុយ​ផ្សែង​តែ​ម្តង​ បង្ក​ការ​ភ្ញាក់​ផ្អើល​ប្រជា​ពល​រដ្ឋ​នាំ​គ្នា​ជួយ​យក​បំពង់​ពន្លត់​អគ្គី​ភ័យ​បាញ់​ពន្លត់​ ហើយ​សមត្ថ​កិច្ច​ក៏​បាន​អន្តរា​គមន៍​ហៅ​រថ​យន្ត​ពន្លត់​អគ្គី​ភ័យ​ ១គ្រឿង​ មក​ថែម​ទៀត​ផង​។

ក្រោយ​ភ្លើង​រលត់​ ម្ចាស់​រថ​យន្ត​បានស្ទូច​យក​រថ​យន្ត​របស់​ខ្លួន​ទៅ​ធ្វើ​ការ​​ជួស​ជុល​ដោយ​ខ្លួន​ឯង​៕