ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មជ្ឈ​មណ្ឌល​ជាតិ​ស្តារ​លទ្ធ​​ភាព​ពល​កម្ម គៀន​ឃ្លាំង ប្រារព្ធ​ទិវាជំងឺ​​ឃ្លង់ ឬ​ហង់​សិនពិភព​លោក ២០១៤

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មជ្ឈ​មណ្ឌល​​ជាតិ​ស្តារ​លទ្ធ​ភាព​ ពល​កម្ម គៀន​ឃ្លាំង បាន​ប្រារព្ធ​ទិវា​កំចាត់​ជំងឺ​ឃ្លង់ ឬ​ហង់​សិន ពិភព​លោក ៣១ មករា ២០១៤ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​អ្នក​រង​គ្រោះដោយ​សារ​ជំងឺ​ឃ្លង់ សិស្ស និស្សិត​ផ្នែក​សុខា​ភិបាល ហើយ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ជា​អធិបតី​សំណាក់​លោក​ម៉ម ប៊ុនហេង រដ្ឋ​​មន្ត្រី​​ក្រសួង​សុខាភិបាល​ លោក​សែម សុខា រដ្ឋលេខា​ធិការ​ក្រសួង

រាជធានីភ្នំពេញ ៖ មជ្ឈ​មណ្ឌល​​ជាតិ​ស្តារ​លទ្ធ​ភាព​ ពល​កម្ម គៀន​ឃ្លាំង បាន​ប្រារព្ធ​ទិវា​កំចាត់​ជំងឺ​ឃ្លង់ ឬ​ហង់​សិន ពិភព​លោក ៣១ មករា ២០១៤ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​អ្នក​រង​គ្រោះដោយ​សារ​ជំងឺ​ឃ្លង់ សិស្ស និស្សិត​ផ្នែក​សុខា​ភិបាល ហើយ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ជា​អធិបតី​សំណាក់​លោក​ម៉ម ប៊ុនហេង រដ្ឋ​​មន្ត្រី​​ក្រសួង​សុខាភិបាល​ លោក​សែម សុខា រដ្ឋលេខា​ធិការ​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្បទា ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ផង​ដែរ ។ កម្ម​វិធី​នេះ ធ្វើ​ឡើង​កាល​​ពី​ព្រឹក​​ថ្ងៃ​ទី៣០ មករា ២០១៤ ​នៅ​មជ្ឈ​មណ្ឌល​ជាតិ​ស្តារ​លទ្ធ​ភាពពល​កម្ម គៀន​ឃ្លាំង ស្ថិត​នៅ​សង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​ឫស្សីកែវ ។

ក្នុងឱកាស​​នោះ​លោក ម៉ម ប៊ុន​ហេង រដ្ឋមន្ត្រី​ក្រសួង​សុខា​ភិបាល បាន​មាន​ប្រសាសន៍​ថា ដូច​យើង​ដឹង​​ស្រាប់​ហើយ​ថា ជា​យូរ​លង់​មក​ហើយ ជំងឺ​ឃ្លង់ ឬ​ហង់​សិន ជា​ជំងឺ​ដែល​ព្យា​បាល​មិន​ជា​ឡើយ អ្នក​ជំងឺ​រស់​នៅ​ដោយ​ទទួល​រង​ការ​ឈឺ​ចាប់​ខ្លួន​ឯង និង​គ្រួសារ​រង​ទុក្ខ​ដោយ​គ្មាន​ក្តី​សង្ឃឹម ។ សព្វ​ថ្ងៃ​នេះ យើងមាន​​ការ​ធ្វើ​រោគវិនិច្ឆ័យ​ជាក់​លាក់​សម​ស្រប និង​ការព្យាបាល​ជំងឺ​ហង់​សិន ឱ្យ​ជា​សះ​ស្បើយ និង​ដោយ​មិន​គិត​ថ្លៃ ព្រម​ទាំង​មាន​នៅ​ថ្នាក់​មណ្ឌល​សុខ​ភាព​ទៀត​ផង ។ ចំពោះ​​កម្ពុជា​ ជំងឺ​ហង់​សិន ជា​ជំងឺ​អាទិ​ភាព​មួយ​ក្នុង​ចំណោម​បណ្តា​ជំងឺ​ឆ្លង​ជា​អាទិ​ភាព​របស់​ក្រសួង​សុខា​ភិបាល ។

លោក​បន្ត​ថា កម្ម​វិធី​ជាតិ​កំចាត់​រោគ​ហង់​សិន នៃ​ក្រសួង​សុខា​ភិបាល​បាន​សម្រេច​គោលដៅ​នៃ​ការ​កាត់​បន្ថយ​ជំងឺ​ហង់​សិន ដែល​​ជា​បញ្ហា​សុខ​ភាព​សាធារណៈ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨ មក​ម៉្លេះ ពោលគឺ​ប្រេវ៉ាឡង់​តិចជាង​មួយ​ករណី ក្នុង​ចំណោម​ប្រជា​ជន​១០.០០០​នាក់ ។ ​ចាប់​តាំង​ពី​ពេល​នោះ​មក​អត្រា​ប្រេវ៉ាឡង់ បាន​ធ្លាប់ចុះ​ជា​បន្ត​បន្ទាប់​ដែល​អត្រា​នេះ មាន​កម្រិត​​០,២០​ករណី លើ​ប្រជា​ជន​១០.០០០​នាក់ ហើយ​នៅ​ឆ្នាំ​២០១៣ មាន​អ្នក​ជំងឺ​រក​ឃើញ​ថ្មីចំនួន​៣៧៦​ករណី ។ យើង​កំពុង​រៀបចំ​យុទ្ធ​សាស្ត្រ​លុប​បំបាត់​ទាំង​ស្រុង​​ជំងឺ​ហង់​សិន ដែល​ឆ្នាំ​នេះ​យើង​​កំពុង​ចាប់​ផ្តើម​នៅ​ខេត្ត​កណ្តាល ។