ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិដ្ឋ​ភាព​ប្លែកៗ​ដែល​កម្រ​ឃើញ​មាន​នៅ​លើ​ពិភព​លោក​

11 ឆ្នាំ មុន

១-​ដើម្បី​សុខ​ភាព​
បុរស​ឥណ្ឌា​ ប្រើ​ដៃ​ទាំង​ពីរ​បង្វិល​កង់​ហាត់​ប្រាណ​នៅ​ក្នុង​ឧទ្យាន​សាធារណៈ​​ ក្នុង​ក្រុង​អាម៉េដ​ដាបាត​ ភាគ​ខាង​លិច​ប្រទេស​ឥណ្ឌា​ ដែល​មាន​បំពាក់​ឧបករណ៍​ហាត់​ប្រាណ​ជា​ច្រើន​កន្លែង​ ។​

១-​ដើម្បី​សុខ​ភាព​
បុរស​ឥណ្ឌា​ ប្រើ​ដៃ​ទាំង​ពីរ​បង្វិល​កង់​ហាត់​ប្រាណ​នៅ​ក្នុង​ឧទ្យាន​សាធារណៈ​​ ក្នុង​ក្រុង​អាម៉េដ​ដាបាត​ ភាគ​ខាង​លិច​ប្រទេស​ឥណ្ឌា​ ដែល​មាន​បំពាក់​ឧបករណ៍​ហាត់​ប្រាណ​ជា​ច្រើន​កន្លែង​ ។​

២-​រថយន្ត​វ៉ុល​វ៉ា​ហ្គេន​ទេស​ចរណ៍​
លោក​ប៊្រូស​ វ៉ុល​ សានស្គី​ បាន​បើក​បរ​រថយន្ត​វ៉ុល​វ៉ា​ហ្គេន​ អូវ៉ាល​-​វីន​ដូ​ ស៊េរី​ឆ្នាំ​១៩៥៥​ ចូល​ចត​ក្នុង​យាន​ដ្ឋាន​របស់​ខ្លួន​ ។​ ក្រុម​ហ៊ុន​វ៉ុល​វ៉ា​ហ្គេន​ របស់​អាល្លឺ​ម៉ង់​ ប្រកាស​ថា​ បាន​បញ្ឈប់​ការ​ផលិត​រថយន្ត​វ៉ុល​វ៉ា​ហ្គេន​ទេស​ចរណ៍​ កាល​ពី​ថ្ងៃ​ទី​២០​ ធ្នូ​ កន្លង​មក​ ក្រោយ​ពី​បើក​ដំណើរ​ការ​ផលិត​អស់​រយៈ​ពេល​៦៤​ឆ្នាំ​ ធ្វើ​ឱ្យ​រថយន្ត​ស៊េរី​នេះ​នឹង​ក្លាយ​ជា​វត្ថុ​ដ៏​មាន​តម្លៃ​នៅ​ពេល​អនា​គត​ ។​

៣-​ត្រី​ឡូម៉ា​ កំពុង​រីក​រាយ​
ត្រី​ឡូម៉ា​ចំនួន​៣​ក្បាល​ បាន​លោត​លើ​ផ្ទៃ​ទឹក​ បង្កើន​នូវ​ភាព​សប្បាយ​រីក​រាយ​ដល់​ទស្សនិក​ជន​ រួម​ជាមួយ​សានតា​ក្លូស​ ក្នុង​ការ​សម្តែង​នៅ​ឯ​ឧទ្យាន​មេរីន​លែន​ ភាគ​អាគ្នេយ៍​ប្រទេស​បារាំង​ ។​

៤-​ឆ្មា​ស្ម័គ្រ​ចិត្ត​
ជា​ធម្មតា​ឆ្មា​រមែង​ជា​សត្វ​ពូកែ​លោត​ មិន​ថា​ទីខ្ពស់​ ឬ​ទាប​ទេ​ ហើយ​ការ​លោត​របស់​វា​ ពុំ​ដែល​មាន​បញ្ហា​អ្វី​ឡើយ​ ប៉ុន្តែ​ការ​លោត​ពី​ដំបូល​រថភ្លើង​ ទៅ​លើ​ដំបូល​ផ្ទះ​លើក​នេះ​ បែរ​ជា​ភ្លាត់​ស្នៀត​ធ្លាក់​ទៅ​ដី​ គឺ​ជា​រឿង​មួយ​កម្រ​កើត​មាន​ ។

៥-​ការ​តាំង​ពិព័រណ៍​ផ្នែក​បរិស្ថាន​
អ្នក​ចូល​ទស្សនា​ពិព័រណ៍​ «អុីកូ​-​ប្រូដាក» ឬ​ពិព័រណ៍​ផ្នែក​បរិស្ថាន​ កំពុង​ទស្សនា​ស្លឹក​ស្ពៃ​ដែល​ដាំ​ដោយ​វិធី​សាស្ត្រ​ «អុីដ្រូ​ប៉ូនិក» ឬ​ «ដាំ​ដោយ​ទឹក» នៅ​លើ​បញ្ជរ​មួយ​ក្នុង​ក្រុង​តូក្យូ​ ប្រទេស​ជប៉ុន​ ។​ ចាត់​ទុក​ថា​ ជា​ពិព័រណ៍​សម្រាប់​អ្នក​ស្រឡាញ់​បរិស្ថាន​ និង​សុខ​ភាព​ ដោយ​មាន​ក្រុម​ហ៊ុន​ជាង​៧០០​ចូល​រួម​តាំង​បង្ហាញ​បច្ចេក​វិទ្យា​របស់​ខ្លួន​ ។​ ​

៦-​រូប​ចម្លាក់​រ៉ូម៉ាំង​បុរាណ​
អ្នក​សារ​ព័ត៌​មាន​វ័យ​ចំណាស់​រូប​នេះ​ កំពុង​ពិនិត្យ​មើល​រូប​ចម្លាក់​រ៉ូម៉ាំង​បុរាណ​ «ដាយ​អុីង​ហ្គោល​» ដែល​តាំង​បង្ហាញ​នៅ​អគារ​សិល្បៈ​ក្នុង​ក្រុង​វ៉ាសុីន​តោន​ សហ​រដ្ឋ​អាមេរិក​ ពី​ថ្ងៃ​ទី​១២​ ធ្នូ​ ឆ្នាំ​២០១៣​ រហូត​ដល់​ថ្ងៃ​ទី​១៦​ មីនា​ ឆ្នាំ​២០១៤។​ រូប​ចម្លាក់​នេះ​ អាច​កសាង​ឡើង​ក្នុង​សតវត្ស​ទី​១​ ឬ​ទី​២​ នៃ​គ្រិស្ត​សក​រាជ​ ។​

៧-​រូប​បដិមា​ពី​ដី​ខ្សាច់​
រូប​បដិមា​ពី​ខ្សាច់​នេះ​ ស្ថិត​នៅ​លើ​តំបន់​ឆ្នេរ​ក្នុង​ទីក្រុង​សាលូ​ តំបន់​កាតា​ឡូនី​ញ៉ា ប្រទេស​អេស៉្បាញ​ ។​

៨-​រថយន្ត​ជជុះ​នៅ​ប្រេសុីល​ត្រូវ​អាជ្ញា​ធរ​ចាក់​បេតុង​ភ្ជាប់​នៅ​កែង​ផ្លូវ​​
រថយន្ត​ជជុះ​មួយ​គ្រឿង​នេះ​ ដែល​ម្ចាស់​ដាក់​លក់​ ហើយ​រឹង​រូស​មិន​ព្រម​យក​ចេញ​ពី​ផ្លូវ​ថ្មើរ​ជើង​ ត្រូវ​បាន​អាជ្ញា​ធរ​ក្នុង​ទីក្រុង​បេឡូ​អូរី​សុន​​តេ​ ប្រទេស​ប្រេសុីល​ ចាក់​បេតុង​ភ្ជាប់​នឹង​រថយន្ត​នៅ​លើ​ដង​ផ្លូវ​តែ​ម្តង​ ។​

៩-​ភ្លើង​ឆេះ​ព្រៃ​
អ្នក​ពន្លត់​អគ្គិភ័យ​រូប​នេះ​ កំពុង​សម្លឹង​មើល​ភ្លើង​ឆេះ​ព្រៃ​នៅ​បរិវេណ​ក្បែរ​ផ្លូវ​ជាតិ​លេខ​១​ ក្នុង​ទីក្រុង​ប៊ិក​ស៊ូ​ រដ្ឋ​កាលី​ហ្វ័រនីញ៉ា​សហ​រដ្ឋ​អាមេរិក​៕