ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​ដឹកនាំកិច្ច​ប្រជុំនៅវិមាន​សន្តិភាព បង្កើត​ក្រុមការ​ងារថ្នាក់​ជាតិចុះ​ទៅតាម​មូល​ដ្ឋាន

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩​ មករា​ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ សមា​ជិក​-សមា​ជិកា​រាជ​រដ្ឋា​ភិបាល​ មាន​ឧបនាយក​រដ្ឋ​មន្ត្រី​ ទេស​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ រដ្ឋ​លេខា​ធិការ​ អនុ​រដ្ឋ​លេខា​ធិការ​ បាន​ចូល​រួម​ក្នុង​ពិធី​ប្រជុំ​ផ្សព្វ​ផ្សាយ​មួយ​នៅ​វិមាន​សន្តិ​ភាព

រាជធានីភ្នំពេញ​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩​ មករា​ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ សមា​ជិក​-សមា​ជិកា​រាជ​រដ្ឋា​ភិបាល​ មាន​ឧបនាយក​រដ្ឋ​មន្ត្រី​ ទេស​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ រដ្ឋ​លេខា​ធិការ​ អនុ​រដ្ឋ​លេខា​ធិការ​ បាន​ចូល​រួម​ក្នុង​ពិធី​ប្រជុំ​ផ្សព្វ​ផ្សាយ​មួយ​នៅ​វិមាន​សន្តិ​ភាព​ ដើម្បី​អនុវត្ត​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋា​ភិបាល​ ស្តីពី​ការ​បង្កើត​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ចុះ​មូល​ដ្ឋាន​ ដើម្បី​ត្រួត​ពិនិត្យ​ និង​គាំទ្រ​ការ​អនុវត្ត​កម្ម​វិធី​នយោ​បាយ​ និង​យុទ្ធ​សាស្ត្រ​ចតុ​កោណ​ដំណាក់​កាល​ទី​៣​ ដែល​ជា​កម្ម​វិធី​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល​អាណត្តិ​ទី​៥​ ។​

កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​នេះ​ គឺ​ជា​ការ​ជួប​ជុំ​គ្នា​មួយ​នៃ​សមា​ជិក​-​សមា​ជិកា​នៃ​រាជ​រដ្ឋា​ភិបាល​ ដើម្បី​យល់​ដឹង​ពី​វត្ថុ​បំណង​នានា​ ដែល​ណែ​នាំ​ពី​តួនាទី​ ភារកិច្ច​ និង​របៀប​របប​ការ​ងារ​សម្រាប់​ក្រុម​ការ​ងារ​ដែល​ចុះ​ទៅ​បំពេញ​បេសក​កម្ម​តាម​មូល​ដ្ឋាន​នានា​ ។​ សេចក្តី​ណែ​នាំ​របស់​ប្រមុខ​រាជ​រដ្ឋា​ភិបាល​នេះ​ កោះ​សន្តិ​ភាព​ សូម​ថត​ចម្លង​ចុះ​ផ្សាយ​ដូច​ខាង​ក្រោម​នេះ​​ ៖