ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រលាញ់​អូនដល់ឆ្អឹង​ក្លាយជា​អ្នកទោស​ចាប់​ពង្រត់ បាញ់​មេឃ2​គ្រាប់នាំ​នាង​គេច​ខ្លួន ប៉ូលិស​តាមរក​ឃើញ

11 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​ ៖ ទីបំផុត​ យុវ​ជន​ម្នាក់​​ដែល​តាម​ព័ត៌​មាន​​ថា​ បាន​ចាប់​គំរាម​​សង្សារ​របស់​ខ្លួន​​នាំ​​ទៅ​បាត់​​ដោយ​ការ​បាញ់​គំរាម​​​ផង​កាល​ពីយប់​ថ្ងៃ​ទី​២៧​ មេសា នោះ​​ ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​បាន​ហើយ​​​នៅ​រសៀល​ថ្ងៃ​ទី​២៨ មករា។​

ខេត្ត​ព្រះ​វិហារ​ ៖ ទីបំផុត​ យុវ​ជន​ម្នាក់​​ដែល​តាម​ព័ត៌​មាន​​ថា​ បាន​ចាប់​គំរាម​​សង្សារ​របស់​ខ្លួន​​នាំ​​ទៅ​បាត់​​ដោយ​ការ​បាញ់​គំរាម​​​ផង​កាល​ពីយប់​ថ្ងៃ​ទី​២៧​ មេសា នោះ​​ ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​បាន​ហើយ​​​នៅ​រសៀល​ថ្ងៃ​ទី​២៨ មករា។​

យុវ​ជន​ដែល​ត្រូវ​ឃាត់​ខ្លួន​នេះ​ឈ្មោះ ហុីង លីដា ហៅ​ លីយូ អាយុ​​២២​ឆ្នាំ ជា​​កូន​របស់​នាយ​ទាហាន​មួយ​រូប​ មាន​ទី​លំនៅ​​ភូមិ​សែន​ជ័យ ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ពី​បទ​​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​ និង​ចាប់​ពង្រត់​ ។ តាម​មន្ត្រី​ប៉ូលិស​​​​បាន​ឱ្យ​ដឹង​​ថា ករណី​​នេះ​ស្នង​ការ​ដ្ឋាន​ខេត្ត​ព្រះ​វិហារ​ បាន​​សហការ​ជាមួយ​​ស្នង​ការ​ដ្ឋា​ន​ខេត្ត​សៀម​រាប ធ្វើ​ការ​ឃាត់​ខ្លួន​គូ​សង្សារ​ដែល​បាន​ពង្រត់​គ្នា នៅ​រសៀល​ថ្ងៃ​ទី​២៨ មករា នៅ​ចំណុច​​ផ្សារ​ដំដែក​​ ស្រុក​សូទ្រ​និគម ខេត្ត​សៀម​រាប​ ។ យុវ​ជន​ដែល​ត្រូវ​ចាប់​ខ្លួន​នេះ​ កាល​ពី​វេលា​ម៉ោង​​​៧​និង​៤៥​នាទី​​យប់ ថ្ងៃ​ទី ២៧ មករា បាន​ដក​កាំភ្លើង​​បាញ់​ចំនួន​២​គ្រាប់​នៅ​កណ្តាល​ក្រុង​ព្រះ​វិហារ​​ មុខ​ធនាគារ​អេស៊ី​លីដា​​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​ ។ ការ​បាញ់​គំរាម​នោះ​ គឺ​ខណៈ​យុវ​ជន​ទំនើង​នេះ​ជិះ​​ម៉ូតូតែ​ម្នាក់​ឯង​តាម​នារី​ជា​សង្សារ​ឈ្មោះ ចៅ ចាន់​រ៉ានី អាយុ​១៧​ឆ្នាំ ដែល​ជា​កូន​របស់​អាជីវ​ករ​លាង​រថយន្ត​ មាន​ទី​លំនៅ​ភូមិ​ឡឥដ្ឋ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង​មាន​គ្នា​៣​នាក់​ ។

លុះ​ដល់​ចំណុច​ខាង​លើ​ យុវ​ជន​ម្នាក់​នេះ​ក៏​​ហៅ​នារី​ជា​សង្សារ​ឱ្យ​ជិះ​ម៉ូតូ​ជា​មួយ​ខ្លួន​ តែ​នារី​សង្សារ​បដិសេធ​មិន​ជិះ​ជាមួយ​ ឯ​យុវ​ជន​នេះ​នៅ​តែ​ព្យាយាម​បបួល​នាង​ជា​សង្សារ​ដដែល​ៗ​ តែ​ដោយ​នាង​នៅ​តែ​មិន​ជិះ​ជាមួយ​​ទៀត​ ក៏​ដក​កាំភ្លើង​​​ប្រភេទ​​កា៥៩ ​​​បាញ់​​ឡើង​លើ​២​គ្រាប់​គំរាម​​នាង​ឱ្យ​ជិះ​ម៉ូតូ​ជា​មួយ​ខ្លួន​ទាល់​តែ​បាន​ រួច​ក៏​នាំ​នាង​ទៅ​បាត់ ។​ លុះ​មក​ដល់​រសៀល​ថ្ងៃ​ទី​២៨ មករា​ សមត្ថ​កិច្ច​បាន​កំណត់​មុខសញ្ញា​ច្បាស់​លាស់​ ក៏​ធ្វើ​ការ​ឃាត់​ខ្លួន​តែ​ម្តង ។​ តាម​មិត្ត​ភក្តិ​នារីជា​សង្សារ​យុវជន​រូប​នេះ​និយាយ​ថា​ ឈ្មោះ ហុីង​ លីដា​ ហៅ​លី​យូ ពិត​ជា​បាន​ដក​កាំ​ភ្លើង​បាញ់​គំរាម​ទៅ​លើ​មិត្ត​ភក្តិ​របស់​នាង​ជា​សង្សារ​គេប្រាកដ​មែន​ ។​ មន្ត្រី​នគរបាល​ខេត្ត​បាន​ឱ្យ​ដឹង​ថា​ គូ​សង្សារ​មួយ​គូ​នេះ​ស្រឡាញ់​គ្នា​ជា​យូរ​មក​ហើយ​ ដោយ​កាល​ពី​៥​ខែ​មុន​ធ្លាប់​បាន​ពង្រត់​គ្នា​ម្តង​ដែរ​ បុ៉ន្តែ​ដោយ​ក្រុម​គ្រួសារ​ទាំង​សង​ខាង​សម្រប​សម្រួល​គ្នា​ ក៏​នាំគូ​សង្សារ​នេះ​មក​ចុះ​កិច្ច​សន្យា​ឈប់​ទាក់​ទង​គ្នា​នៅ​ស្នងការ​ដ្ឋាន​ខេត្ត​ ស្រាប់​តែ​ពេល​នេះ​កើត​មាន​ករណី​នេះ​ម្តង​ទៀត ។​

មក​ដល់​ពេល​នេះ​ យុវជន​ទំនើងត្រូវ​បាន​បញ្ជូន​មក​ស្នង​ការ​ដ្ឋាន​ខេត្ត​ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ចាត់​ការ​តាម​នីតិវិធី ៕​