ទស្សនាវដ្ដី Fortune បានបង្ហាញពីចំណាត់ថ្នាក់ប្រចាំឆ្នាំរបស់ខ្លួនអំពីក្រុមហ៊ុនកំពូលៗ ចំនួន ៥០០ នៅលើពិភពលោក ។ នៅក្នុងពិភពលោកទាក់ទងនឹងបច្ចេកវិទ្យាទូរស័ព្ទចល័ត គឺក្រុមហ៊ុន Apple នៅតែជាអ្នកនាំមុខគេ ដោយឈរនៅលំដាប់ទី ១១ ហើយក្រុមហ៊ុន Samsung ឈរនៅលំដាប់ទី ១៥ ខណៈពេលដែលក្រុមហ៊ុនមេរបស់ Google ឈរនៅលំដាប់ទី ៣៧ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺនេះជាលើកដំបូងហើយដែល Xiaomi បានចូលរួមនៅក្នុងបញ្ជីលេខ ៤៦៨ ។
ក្រុមហ៊ុនផ្សេងទៀតដែលមានតម្លៃគួរឱ្យកត់សម្គាល់គឺ Hon Hai (ដែលគេស្គាល់កាន់តែច្បាស់ថាជា Foxconn) នៅលេខរៀងទី 23, AT & T នៅលេខ 25, ក្រុមហ៊ុនលក់រាយ JD.com នៅលេខ 139 ក្រុមហ៊ុនផលិតបន្ទះឈីប SK Hynix, TSMC និង Micron រៀងគ្នានៅលេខ 335, 363 និង 409 ។
អ្នកគាំទ្រ Apple នឹងពេញចិត្តចំពោះការពិតដែលថាក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Cupertino នេះគឺជាក្រុមហ៊ុនទី 2 នៅលើពិភពលោកដោយប្រាក់ចំណេញប្រចាំឆ្នាំមានចំនួន ៥៩ ពាន់លានដុល្លារបើទោះបីជាការលក់ទូរស័ព្ទ iPhone មិនមានការចាប់អារម្មណ៍នៅត្រីមាសចុងក្រោយក៏ដោយ ៕
ប្រភព៖ gsmarena , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ