ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​! គ្រូបង្រៀន​ភាសា​អង់គ្លេស​ម្នាក់ ក្លាយជា​ជន​ជួញដូរ​សារធាតុ​ញៀន

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ គ្រូបង្រៀន​ភាសា​អង់គ្លេស​ម្នាក់​បាន​បែកគំនិត​រក​គុក​ឃើញ ដោយសារ​តែ​ទៅ​ជួញដូរ​គ្រឿងញៀន ហើយ​ត្រូវ​នគរបាល​ស្រុក អង្គស្នួល​ចាប់​ឃាត់ខ្លួន រួម​ជាមួយ​វត្ថុ​តាង​សារធាតុ​ញៀន​៤​កញ្ចប់ កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា វេលា​ម៉ោង​ប្រមាណ​៨​និង​១០​នាទី​យប់…

ខេត្តកណ្ដាល ៖ គ្រូបង្រៀន​ភាសា​អង់គ្លេស​ម្នាក់​បាន​បែកគំនិត​រក​គុក​ឃើញ ដោយសារ​តែ​ទៅ​ជួញដូរ​គ្រឿងញៀន ហើយ​ត្រូវ​នគរបាល​ស្រុក អង្គស្នួល​ចាប់​ឃាត់ខ្លួន រួម​ជាមួយ​វត្ថុ​តាង​សារធាតុ​ញៀន​៤​កញ្ចប់ កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា វេលា​ម៉ោង​ប្រមាណ​៨​និង​១០​នាទី​យប់ នៅ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ថ្លើ​ក ឃុំ​ពើក ស្រុក​អង្គស្នួល ។

ជនសង្ស័យ​ឈ្មោះ គាំ សុធា​រ័​ត្ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ស្រះ​សង្គម
ឃុំ​ពើក ស្រុក​អង្គស្នួល ។ វត្ថុ​តាង​ដែល​បាន​រឹបអូស មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ
ញៀន​ចំនួន​៤​កញ្ចប់ ទូរស័ព្ទ​ដៃ​១​គ្រឿង ម៉ូតូ​១​គ្រឿង​ម៉ាក​ស្មាស ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ​ថង់​វេច
ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន និង​ដែកកេះ​២ ។

ជនសង្ស័យរួម​នឹង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ