ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​ខែឧសភា​២០១៩ កម្ពុជា​មាន​សណ្ឋាគារ​លំដាប់​ផ្កាយ​១​ដល់​ផ្កាយ​៥​ចំនួន​ជាង​១៧០០០​បន្ទប់ ខណៈ​ភ្ញៀវ​ធ្លាក់​ចុះ

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ យោង​តាម​ស្ថិតិ​របាយការណ៍​របស់​ក្រសួងទេសចរណ៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ដំណាច់​ខែឧសភា​ឆ្នាំ ២០១៩ កម្ពុជា​មាន​សណ្ឋាគារ​លំដាប់​ផ្កាយ​ពី​ផ្កាយ​១​ដល់​ផ្កាយ​៥ ចំនួន​សរុប ១៥២ សណ្ឋាគារ ឬ​ស្មើនឹង​ចំនួន…

​រាជធានី​ភ្នំពេញ ៖ យោង​តាម​ស្ថិតិ​របាយការណ៍​របស់​ក្រសួងទេសចរណ៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ដំណាច់​ខែឧសភា​ឆ្នាំ ២០១៩ កម្ពុជា​មាន​សណ្ឋាគារ​លំដាប់​ផ្កាយ​ពី​ផ្កាយ​១​ដល់​ផ្កាយ​៥ ចំនួន​សរុប ១៥២ សណ្ឋាគារ ឬ​ស្មើនឹង​ចំនួន ១៧.៤៥០​បន្ទប់ ក្នុង​ខេត្ត​ចំនួន ១៣ទូ​ទាំង​ប្រទេស ។

របាយការណ៍​នេះ​បាន​បង្ហាញ​ថា សណ្ឋាគារ​លំដាប់​ផ្កាយ​១ មាន​ចំនួន ២១​សណ្ឋាគារ គិត​ជា​បន្ទប់ ១.០០៦​បន្ទប់​, ស​ណ្ឋា​ការ​ផ្កាយ​២ មាន​១៩​សណ្ឋាគារ មាន​១០១០​បន្ទប់​, ផ្កាយ​៣​ចំនួន​៣៣​សណ្ឋាគារ មាន​២.៥២៦​បន្ទប់​, ផ្កាយ​៤​មាន​៤១​ស​ណ្ឋា​ការ មាន​៤.៨៦៦​បន្ទប់ និង​ផ្កាយ​៥​មាន​ចំនួន ៣៦​សណ្ឋាគារ និង​មាន​បន្ទប់​ចំនួន ៨.០៤២​បន្ទប់ ។ ​ប្រភព​ដដែល​បាន​បញ្ជាក់​ថា ខេត្តសៀមរាប​ជា​ខេត្ត​ដែល​មាន​សណ្ឋាគារ​លំដាប់​ផ្កាយ​ច្រើន​ជាងគេ សរុប​ទាំងអស់​៦០​សណ្ឋាគារ មាន​បន្ទប់​៨.១៤៣​បន្ទប់ បន្ទាប់​មក​គឺ​នៅ​រាជធានី​ភ្នំពេញ​មាន​សណ្ឋាគារ​សរុប​៤០​សណ្ឋាគារ មាន​បណ្ទប់​៥.១៩៣​សណ្ឋាគារ​។

បើ​តាម​លោក តុ​ប សុ​ភ័ក អនុរដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍កម្ពុជាបាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ សណ្ឋាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ច្រើន​តាម​កន្លែង ឬ​តំបន់ ហើយ​តំបន់​ខ្លះ​រក​បន្ទប់​ស្នាក់​នៅ​មិន​បាន​ទេ នៅ​រដូវ​កាល​បុណ្យ​ទាន​ធំ​ៗ ឬ​គេ​ហៅ​ថា រដូវ​កាល High Season ។ ដូច្នេះ​វិនិយោគិន​គួរតែ​សាងសង់​នៅ​តំបន់​ណា​ដែល​មិន​ទាន់​មាន​សណ្ឋាគារ​គ្រប់គ្រាន់ ។ ​លោក​បាន​បន្ត​ថា «​មាន​តំបន់​មួយ​ចំនួន ដែល​នៅ​តែ​ខ្វះ​បន្ទប់​សម្រាប់​នៅ​ស្នាក់​នៅ​សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដូច​ជា​នៅ​ភូមិភាគ​ឦសាន និង​តំបន់ឆ្នេរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាដើម ។ តំបន់​ទាំងនេះ ពេល​មានបុណ្យ​ទាន​ធំ​ៗ​ម្ដង​ៗ គឺ​មិន​មាន​បន្ទប់​សម្រាប់​ស្នាក់​នៅ​នោះ​ទេ និង​ត្រូវ​ស្នាក់​នៅ​គ្នា​ច្រើន​ក្នុង​បន្ទប់​តែ​មួយ ដែល​ជា​ហេតុ​ធ្វើ​អោយ​ម្ចាស់​ស​ណ្ឋ​គារ​ត្រូវ​បង្ខំចិត្ត​ដំឡើង​ថ្លៃ​បន្ទប់ ដើម្បី​ទប់​ទប់​នឹង​ការ​ចំណាយ​របស់​ខ្លួន​ផង​ដែរ » ។

​លោក​បាន​បន្ត​ថា ថ្វី​ត្បិត​តែ​សណ្ឋាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ច្រើន​មែន តែ​ស​ណ្ឋា
គារ​ស្ដង់ដារ និង​លំដាប់​ផ្កាយ​នៅ​មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវការ​ភ្ញៀវ​នៅឡើយ​ទេ ហើយ​បើ​តាម​ការ​ព្យាករណ៍​របស់​ក្រសួងទេសចរណ៍ ភ្ញៀវ​ទេសចរ​អន្តរជាតិ​នឹង​មក​លេង​ស្រុក​ខ្មែរ នៅ​ពេល​អនាគត​នឹង​កើន​ឡើងជា​បន្តបន្ទាប់ ជាក់ស្ដែង ក្រសួង​បាន​ព្យាករណ៍​ថា ឆ្នាំ ២០២០ នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​៧​លាន​នាក់ ឆ្នាំ ២០២៥ នឹង​ទទួល​បាន​១១​លាន​នាក់ ណោ​ង​ឆ្នាំ ២០១៣០ ព្យាករណ៍​ថា​នឹង​ទទួល​បាន​១៥​លាន​នាក់ ដូច្នេះ​បន្ទប់​សណ្ឋាគារ​ទូ​ទាំង​ប្រទេស​មិន​ទាន់​អាច​ឆ្លើយ​តប​បាន​នោះ​ទេ ។

​លោកស្រី Clais Chenda ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា សណ្ឋាគារ​ដែល​សាងសង់​ថ្មី​ៗ​គួរតែ​ជា​សណ្ឋាគារ​ដែល​ប្លែក​និង​ទាន់សម័យ និយាយ​រួម​គឺ​ស្រប​ទៅ​តាម​ស្ដង់ដារ​អន្តរជាតិ និង​មាន​លក្ខណៈ​ប្លែក​ពី​សណ្ឋាគារ​ដែល​មាន​ស្រាប់​នៅ​ពេល​នេះ ពីព្រោះ​ភ្ញៀវ​បរទេស​ត្រូវការ​ស្នាក់​នៅ​សណ្ឋាគារ​ណា​ដែល​ទំនើប​និង​ប្លែក​ៗ ។ ​លោកស្រី​បន្ត​ថា នៅ​មាន​ខេត្ត​ជា​ច្រើន​ទៀត​ដែល​អ្នកមាន​ទុន​ក្នុង​ការ​អភិវឌ្ឍ​សណ្ឋាគារ​គួរតែ​សម្លឹង​មើល​ពី​សក្ដានុពល ព្រោះ​ពេល​នេះ មាន​តែ​ខេត្ត​ពាក់កណ្ដាល​ប៉ុណ្ណោះ ដែល​មាន​សណ្ឋាគារ ដូច្នេះ​នៅ​ពាក់កណ្ដាល​ទៀត​ដែល​មិន​ទាន់​មាន​សណ្ឋាគារ​លក្ខណៈ​លំដាប់​ផ្កាយ​សម្រាប់​ទទួលភ្ញៀវ តែ​ការ​សាងសង់​ក៏​គួរតែ​គិតគូរ​អោយ​បាន​ច្បាស់លាស់​ផង​ដែរ ។

តាម​ស្ថិតិ​របាយការណ៍​ក្រសួងទេសចរណ៍ មាន​តែ​ខេត្ត​ចំនួន​១៣​ប៉ុណ្ណោះ ដែល​មាន​សណ្ឋាគារ​លំដាប់​ផ្កាយ ក្នុង​នោះ​ដែរ សណ្ឋាគារ​លំដាប់​ផ្កាយ​៥​មាន​តែ​ខេត្ត​ចំនួន​៥​ប៉ុណ្ណោះ រួម​មាន​ខេត្តសៀមរាប ចំនួន​២២​សណ្ឋាគារ ខេត្ត​ព្រះ​សីហ​នុ​ចំនួន ៤​សណ្ឋាគារ ខេត្តកំពត​មាន​១​សណ្ឋាគារ ខេត្ត​កែប​មាន​២​សណ្ឋាគារ និង​រាជធានី​ភ្នំពេញ​៧​សណ្ឋាគារ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ