ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ស្នើ​សភា​ស្ដារ​ទោស​ប្រហារ​ជីវិត

4 ឆ្នាំ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​លោក​RODRIGO DUTERTE កាលពី​ថ្ងៃ​ទី​២២​កក្កដា បាន​ទ​ទួ​ច​ដល់​សភា​ឲ្យ​ស្ដារ​ទោស​ប្រហារជីវិត​ឡើង​វិញ​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​តស៊ូ​ប្រឆាំង​គ្រឿងញៀន ដែល​រង​ការ​រិះគន់​របស់​ពិភពលោក ដោយ​ក្នុង​យុទ្ធនាការ​នោះ​ប៉ូលិស​បាន​សម្លាប់​មនុស្ស​ច្រើន​ពាន់​នាក់​រួច​ហើយ​។ ដោយ​មាន​ប្រជាប្រិយភាព​ខ្ពស់​បំផុត​និង​ទទួល​ការ​គាំទ្រ​របស់​សភា ដែល​ត្រួតត្រា​ដោយ​បណ្ដា​សម្ព័ន្ធមិត្ត​របស់​លោក…

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​លោក​RODRIGO DUTERTE កាលពី​ថ្ងៃ​ទី​២២​កក្កដា បាន​ទ​ទួ​ច​ដល់​សភា​ឲ្យ​ស្ដារ​ទោស​ប្រហារជីវិត​ឡើង​វិញ​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​តស៊ូ​ប្រឆាំង​គ្រឿងញៀន ដែល​រង​ការ​រិះគន់​របស់​ពិភពលោក ដោយ​ក្នុង​យុទ្ធនាការ​នោះ​ប៉ូលិស​បាន​សម្លាប់​មនុស្ស​ច្រើន​ពាន់​នាក់​រួច​ហើយ​។

ដោយ​មាន​ប្រជាប្រិយភាព​ខ្ពស់​បំផុត​និង​ទទួល​ការ​គាំទ្រ​របស់​សភា ដែល​ត្រួតត្រា​ដោយ​បណ្ដា​សម្ព័ន្ធមិត្ត​របស់​លោក ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន បាន​ឆ្លៀតពេល​ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ​ស្ដី​ពី​ស្ថានភាព​ប្រជាជាតិ ដើម្បី​ស្នើ​ឲ្យ​មាន​សកម្មភាព​លើ​សមាសភាព​គន្លឹះ​មួយ​នេះ​នៃ​កម្មវិធី​ប្រឆាំង​ឧក្រិដ្ឋកម្ម​របស់​លោក​។

ដោយ​និយាយ​យោង​ដល់​អំពើ​ពុក​រលួយ​ដែល​កំពុង​រីកសាយ​ក្នុង​ប្រទេស លោក​DUTERTE​ថ្លែង​ថា ខ្ញុំ​ស្នើ​ដល់​សភា​ឲ្យ​ស្ដារ​ឡើង​វិញ​ទោស​ប្រហារជីវិត ចំពោះ​បណ្ដា​អំពើ​ឧក្រិដ្ឋ​ទាក់ទិន​នឹង​គ្រឿងញៀន​ព្រមទាំង​ការ​ប្លន់​។

ទោះបី​រូប​លោក​រង​ការ​សើ​ុ​ប​អង្កេត​បឋម​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដោយសារ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​របស់​លោក ដែល​អ​.​ស​.​ប​ក៏​មិន​យល់​ស្រប​តាម​ដែរ​ក្ដី ក៏​លោក​DUTERTE ហាក់​មិន​ខ្វល់​ឡើយ​។

អង្គការ​លើកលែងទោស​អន្តរជាតិ​AMNESTY INTERNATIONAL និយាយ​ថា​មានការ​ភ័យ​ខ្លាច​ចំពោះ​បណ្ដា​ផលវិបាក​នៃ​ការ​ផ្ដួចផ្ដើម​គំនិត​នោះ ក្នុង​ប្រទេស​មួយ​ដែល​ប៉ូលិស​និយាយ​ថា បាន​សម្លាប់​ពួក​អ្នករត់ពន្ធ​និង​សេព​គ្រឿងញៀន​អស់់​ជាង​៥.៣០០​នាក់​រួច​ហើយ​។ តុល្យការ​ពិតប្រាកដ​ពួក​អ្នក​ត្រូវ​សម្លាប់​អាច​មាន​ខ្ពស់​ជាង​នេះ​ដល់​យ៉ាងតិច​៤​ដង​ឯណោះ​។

ព្រឹទ្ធសភា​ហ្វ៊ី​លី​ពី​ន​ជា​ប្រពៃណី​ចាត់ទុកជា​អ្នកមាន​ឯករាជ្យ​ប្រឈម​មុខ​នឹង​អំណាចនីតិប្រតិបត្តិ​ជាង​សភា​។ ចាប់តាំងពី​៣​ឆ្នាំ​មក​ហើយ​ព្រឹទ្ធសភា​ដើរតួ​នាទី​សំខាន់​មួយ ក្នុង​ការ​រាំង​ខ្ទប់​ការ​ផ្ដួចផ្ដើម​គំនិត​ដ៏​ចម្រូង​ចម្រាស់​មួយ​ចំនួន​របស់​ប្រធានាធិបតី​។ តែ​ជោគជ័យ​របស់​ពួក​អ្នកគាំទ្រ​លោក​DUTERTE ក្នុង​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ពាក់កណ្ដាល​អាណត្តិ​កាលពី​ខែឧសភា​នាំ​ឲ្យ​ប្រធានាធិបតី អាច​អនុវត្ត​គម្រោង​ចម្រូង​ចម្រាស់​ទាំងឡាយ​របស់​លោក ក្នុង​នោះ​មានការ​ស្ដារ​ទោស​ប្រហារជីវិត និង​ការ​កែទម្រង់​រដ្ឋធម្មនុញ្ញ​៕ (កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ