ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​កីឡាករ​ប្រដាល់​ប៉ា​គី​អាវ​មាន​លុយ​១៩០​លាន​ដុល្លារ

4 ឆ្នាំ មុន

ម៉ា​នី ប៉ា​គី​អាវ ( Manny Paquiao) ត្រូវ​បាន​ចាត់ទុកជា​កីឡាករ​ប្រដាល់​ដ៏​មាន ទ្រព្យធន​ម្នាក់​នៅ​ក្នុង​ពិភពលោក ។ លោក​ត្រូវ​បាន​គេ​គិត​ថា មាន​លុយ​ចំនួន​១៩០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៩…

ម៉ា​នី ប៉ា​គី​អាវ ( Manny Paquiao) ត្រូវ​បាន​ចាត់ទុកជា​កីឡាករ​ប្រដាល់​ដ៏​មាន ទ្រព្យធន​ម្នាក់​នៅ​ក្នុង​ពិភពលោក ។ លោក​ត្រូវ​បាន​គេ​គិត​ថា មាន​លុយ​ចំនួន​១៩០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៩ ។ យោង​តាម​ឯកសារ​បរទេស​មួយ​ស្តី​ពី​កីឡាករ​ប្រដាល់​មាន​ជាងគេ​លើ​ពិភពលោក​ទាំង​២០​រូប​នោះ​បានអោយ​ដឹង​ថា ប៉ា​គី​អាវ មាន​លុយ​ចំនួន​១៩០​លាន​ដុល្លារ ។

លោក គឺ​ស្ថិត​នៅ​ក្នុង​ចំណាត់ថ្នាក់​លេខ​៦ ក្នុង​ចំណោម កីឡាករ​ប្រដាល់​មាន​ជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក ។ លោក​បាន​ធ្វើ​អោយ​កក្រើក​ពិភពលោក នៅ​ពេល​ដែល​លោក​បាន​វ៉ៃ​ផ្តួល​ឃេ​ត ធើ​មែន ( Keith Thurman) កីឡាករ​អា​មេ​រិ​ក នៅ​ក្នុង​ការ​ប្រកួត​លំដាប់​ពិភពលោក កាលពី​ថ្ងៃអាទិត្យ​កន្លង​មក ។

ប៉ាវ​គី​អាវ គឺជា​កំពូល​កីឡាករ​ប្រដាល់​ពិភពលោក និង​ជា​សមាជិក​ព្រឹ​ទ្ឋ​សភា​ហ្វី​លី​ពី​ន​ផង​ដែរ ។ លោក​មានកូន​ចំនួន​ប្រាំ​នាក់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ