ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់ CPP ៖ កម្ពុជា​ក៏​មាន​សិទ្ធិ​បិទ​ទិ​ដ្ឋ​ការ​សមាជិក​សភា​បរទេស​មិន​ឲ្យ​ចូល​កម្ពុជា​ដែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា​កម្ពុជា​ក៏​មាន​សិទ្ធិ​បិទ​ទិ​ដ្ឋ​ការ​មិន​ឲ្យ​សមាជិក​សភា​បរទេស​ចូល​ក្នុង​កម្ពុជា​ដូចនឹង​បរទេស​បិទ​ទិ​ដ្ឋ​ការ​មន្ត្រី​កម្ពុជា​ដូច​គ្នា ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ​បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​បិទ​ទិ​ដ្ឋ​ការ​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​មួយ​ចំនួន​ក្នុង​ការ​ចូល​ក្នុង​ទឹកដី​អា​មេ​រិ​ក កាល​ពេល​កន្លង​មកនេះ ។…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា​កម្ពុជា​ក៏​មាន​សិទ្ធិ​បិទ​ទិ​ដ្ឋ​ការ​មិន​ឲ្យ​សមាជិក​សភា​បរទេស​ចូល​ក្នុង​កម្ពុជា​ដូចនឹង​បរទេស​បិទ​ទិ​ដ្ឋ​ការ​មន្ត្រី​កម្ពុជា​ដូច​គ្នា ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ​បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​បិទ​ទិ​ដ្ឋ​ការ​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​មួយ​ចំនួន​ក្នុង​ការ​ចូល​ក្នុង​ទឹកដី​អា​មេ​រិ​ក កាល​ពេល​កន្លង​មកនេះ ។

យ៉ាងណា​ក្តី​លោក សុខ ឥ​សាន បាន​គូសបញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ ថា​ការ​បិទ​ទិដ្ឋាការ​មន្ត្រី​កម្ពុជា​មិន​ឲ្យ​ចូល​អា​មេ​រិ​ក ជា​សិទ្ធិ​របស់​អា​មេ​រិ​ក ហើយ​ការ​បិទ​ទិ​ដ្ឋ​ការ​មិន​ឲ្យ​សមាជិក​សភា​បរទេស​មួយ​ចំនួន​ចូល​មក​កម្ពុជា គឺជា​សិទ្ធិ​របស់​កម្ពុជា​ដែល​ជា​រដ្ឋ​ឯករាជ្យ​និង​អធិបតេយ្យ ។ លោក​បន្ត​ថា ផែនការ​ត្រឡប់​ចូល​ស្រុក​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​មិន​ដកថយ​ទេ ។ លោក​បន្ថែម​ថា បើ​មិន​ដកថយ សាក​មើលទៅ​នឹង​ឃើញ​លទ្ធផល​យ៉ាងណា​ហើយ ។ តែ​សុំ​កុំ​និយាយ​ភូត​បោកប្រាស់​ឲ្យ​សោះ ។ ជាមួយ​គ្នា​នោះ​ដែរ «​ការ​ជ្រៀតជ្រែក​របស់​បរទេស​ក្នុង​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​អត់​ប្រសិទ្ធភាព​ទេ ព្រោះថា កម្លាំង​មហា​សាមគ្គីភាព​ជាតិ គឺជា​កម្លាំង​ដ៏​ខ្លាំងក្លា​មិន​អាច​ជនបរទេស​ណា​មក​បំពារបំពាន​បានជា​ដាច់ខាត ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​ពី​សមាជិក​សភា​អា​មេ​រិ​ក​៦​នាក់ បាន​អះអាង​ថា នឹង​ជូន​លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ ជាតិ​ចូល​កម្ពុជា​វិញ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ លោក​សម រ​ង្ស៊ី ក៏​បាន​អះអាង​ថា លោក​នឹង​វិល​មក​កម្ពុជា​វិញ​ទោះបីជា​មានការ​រារាំង​ពី​រាជរដ្ឋាភិបាល​យ៉ាងណា​ក្តី ។ លោក​សម រ​ង្ស៊ី​អះអាង​ទៀត​ថា ការ​ចូល​កម្ពុជា​នេះ​ហើយ​មាន​តំណាងរាស្ត្រ​អា​មេ​រិ​ក និង​សហភាព​អឺរ៉ុប​អមដំណើរ​នេះ ដើម្បី​មក​ផ្លាស់​ប្តូរ​នៅ​កម្ពុជា ។

ទោះបីជា​មានការ​អះអាង​ពី​លោក​សម រ​ង្ស៊ី ថា ចូល​មក​ស្រុក​វិញ​ហើយ​តំណាងរាស្ត្រ​បរទេស​មក​ជាមួយ​នោះ គឺជា​ការ​រំលោភសិទ្ធិ​ព្រោះថា កម្ពុជា​អធិបតេយ្យភាព​ដែនដី​ពេញលេញ ។ លោក​បញ្ជាក់​ថា កម្ពុជា​មិន​ដែល​លួច​ប្លន់​ដី​គេ​ទេ មិន​បាន​ទៅ​ទម្លាក់​គ្រាប់បែក​លើ​ប្រទេស​ដទៃ មិន​បាន​គំរាមកំហែង​ប្រទេស​ដទៃ​មិន​បាន​ដាក់​ទណ្ឌកម្ម​ប្រទេស​ដទៃ និង​មិន​បាន​បំពាន​សិទ្ធិ​ប្រជាធិបតេយ្យ​ប្រទេស​ដទៃ​ឡើយ ។ ការ​ដែល​ចោទ​កម្ពុជា​ថា រំលោភសិទ្ធិ​មនុស្ស និង​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ ដើរ​ថយក្រោយ គឺជា​ច​រិ​ក​នយោបាយ​របស់​ក្រុមប្រឆាំង​តែ​ប៉ុណ្ណោះ ។

សូមរ​ឮ​កថា កាលពី​ឆ្នាំ​២០១៨ សហរដ្ឋអាមេរិក តាម​រយៈ​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​បាន​ប្រកាស​លែង​ផ្ដល់​ទិ​ដ្ឋ​ការ​ប្រភេទ «B1» «B2» និង​ប្រភេទ «B1/B2» ដែល​សុទ្ធ​សឹង​ជា​ប្រភេទ​«​មិនមែន​អន្តោប្រវេសន៍​» ទៅ​ឲ្យ​មន្ត្រី​ការ​បរទេស​ជាន់ខ្ពស់​កម្ពុជា រាប់​ចាប់តាំងពី​ថ្នាក់​អគ្គនាយក​រហូត​ដល់​ថ្នាក់​រដ្ឋមន្ត្រី​នៃ​ក្រសួង ។ ការ​ផ្អាក​នេះ​ដោយ​រាប់​បញ្ចូល​ទាំង​ក្រុម​គ្រួសារ​របស់​មន្ត្រី​ទាំងនោះ​ផង​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ច្បាប់​អន្តោប្រវេសន៍ និង​សញ្ជាតិ​អា​មេ​រិ​ក ៕ កែស​សម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ