ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! ស្លា.ប់​នៅ​កន្លែង​កើត​ហេតុតែ​ម្តង កា.ប់​គ្នា​ដូច​ក្នុង​គ្នា​រឿង

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ស្រុក​ព្រៃ​នប់​នៅ​វេលា​ម៉ោង​២៣​និង​៣០​នាទី ថ្ងៃ​ទី​២២ ខែកក្កដា​នេះ នៅ​ចំណុច​បុរី​វី​អាយ​ភី ស្ថិត​ក្នុងភូមិ​អូរ​តា​សេក ឃុំ​អូរ​ឧកញ៉ា​ហេង ខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ស្រុក​ព្រៃ​នប់​នៅ​វេលា​ម៉ោង​២៣​និង​៣០​នាទី ថ្ងៃ​ទី​២២ ខែកក្កដា​នេះ នៅ​ចំណុច​បុរី​វី​អាយ​ភី ស្ថិត​ក្នុងភូមិ​អូរ​តា​សេក ឃុំ​អូរ​ឧកញ៉ា​ហេង ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ ឆាន រ៉ា​ឌី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខ​កម្មករ​វាស់វែង ស្នាក់​នៅ​កន្លែង​កើតហេតុ បាន​ប្រើ​ពូថៅ​ដង​ឈើ​កាប់​ទៅ​លើ​ជន​រង​គ្រោះ ឈ្មោះ ឈុ​ន​នី ភារៈ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​វាស់វែង មាន​ទីលំនៅ​ភូមិ​ក្រាំង​មាន​ជ័យ ឃុំ​ដូន​យ៉​យ ស្រុក​ឈូក ខេត្តកំពត ត្រូវ​ត្រង់​.​ក និង​ដៃ​សងខាង បណ្តាល​អោយ​ស្លាប់​នៅ​នឹង​កន្លែង ។

ដោយឡែក​មូលហេតុ គឺ​មក​ពី​ស្រវឹងស្រា ហើយ​បច្ចុប្បន្ន​សាកសព​ត្រូវ​បា​នប​ឪពុក​ម្តាយ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​ជនសង្ស័យ​យើង​បាន​ធ្វើការ​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​តាម​នីតិវិធី​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ