ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តីសុខ​មិន​ដែលរ​ត់រក​អ្នក​បន់ស្រន់​ឡើយ

4 ឆ្នាំ មុន

ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​មិន​ដែល​ឱ្យ​តម្លៃ​ទៅ​លើ​អ្នក​ដែល​បន់ស្រន់​ប្រាថ្នា​ចង់បាន​នេះ ចង់បាន​នោះ​តាមតែ​ចំណង់​នោះ​ឡើយ ព្រោះ​ជា​ចំណង់​ឥតប្រយោជន៍​ប្រាសចាក​ពី​ការ​ពិត​នៃ​ទ​ង្វើ​ជាក់ស្តែង ។ ព្រះ​បរម​សាស្តា​ទ្រង់​ត្រាស់​ថា ភាព​បរិសុទ្ធ​ក្តី មិន​បរិសុទ្ធ គឺ​ខ្លួន​យើង​ជា​អ្នក​សម្រេច គ្មាន​ទេវតា ឥន្ទ…

ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​មិន​ដែល​ឱ្យ​តម្លៃ​ទៅ​លើ​អ្នក​ដែល​បន់ស្រន់​ប្រាថ្នា​ចង់បាន​នេះ ចង់បាន​នោះ​តាមតែ​ចំណង់​នោះ​ឡើយ ព្រោះ​ជា​ចំណង់​ឥតប្រយោជន៍​ប្រាសចាក​ពី​ការ​ពិត​នៃ​ទ​ង្វើ​ជាក់ស្តែង ។

ព្រះ​បរម​សាស្តា​ទ្រង់​ត្រាស់​ថា ភាព​បរិសុទ្ធ​ក្តី មិន​បរិសុទ្ធ គឺ​ខ្លួន​យើង​ជា​អ្នក​សម្រេច គ្មាន​ទេវតា ឥន្ទ ព្រហ្ម យមរាជ​ឯណា​មក​សម្រេច​ជំនួស​យើង​បាន​ឡើយ បើ​យើង​សាង​បាប​បាន​ផល​ជា​ទុក្ខ តែបើ​សាង​ល្អ បាន​ផល​ជា​សុខ​ចម្រើន នេះ​រឿង​ពិត​នៃ​សច្ចធម៌ ។

សេចក្តី​នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា សេចក្តីសុខ​មិន​ដែលរ​ត់ទៅ​រក​អ្នក​បន់ស្រន់​ប្រាថ្នា​ចង់បាន​វា​ឡើយ ប៉ុន្តែ​សេចក្តីសុខ​តែង​នៅ​ជាមួយ​អ្នក​ដែល​ចេះ​សាង​ហេតុ​នៃ​សេចក្តីសុខ​នោះ​តែ​ប៉ុណ្ណោះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ