ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​កាហែ​លឿង​អាច​ប៉ះពាល់​ដោយសារ​ទំនប់​វារិ​អគ្គី​ស​នី

4 ឆ្នាំ មុន

ការ​សាងសង់​ទំ​បន់​វារិ​អគ្គិសនី ទំនងជា​បញ្ហា​អវិជ្ជមាន​ដែល​បន្ត​ប៉ះពាល់​ដល់​ជីវិត​ត្រី​កា​ហែល​លឿង និង​ប្រភេទ​ផ្សេង​ទៀត នា​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ។ នេះ​បើ​យោង​តាម​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the…

ការ​សាងសង់​ទំ​បន់​វារិ​អគ្គិសនី ទំនងជា​បញ្ហា​អវិជ្ជមាន​ដែល​បន្ត​ប៉ះពាល់​ដល់​ជីវិត​ត្រី​កា​ហែល​លឿង និង​ប្រភេទ​ផ្សេង​ទៀត នា​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ។ នេះ​បើ​យោង​តាម​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) ។

ត្រី​កាហែ​លឿង​មានឈ្មោះ​វិទ្យាសាស្ត្រ (Barbonymus schwanenfeldii) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Tinfoil barb មាន​ប្រវែង​ដងខ្លួន​អតិបរមា ៣៥ ស​.​ម ។ វា​ធ្វើ​ចរាចរ​ផ្លាស់​ទី​ចុះ​មក​តំបន់​វាលទំនាប​លិច​ទឹក ព្រៃ​លិច​ទឹក ដើម្បី​ពង​-​កូន ចាប់ពី​ខែឧសភា​ដល់​ខែសីហា ដោយ​បណ្តែត​តាម​ចរន្តទឹក ។ ត្រី​កាហែ​លឿង ជា​ប្រភេទ «​តិណាសី​» ពោល គឺ​ប្រភេទ​ត្រី​ស៊ី​រុក្ខជាតិ វារិ​ជាតិ​ភាគច្រើន ។ ប៉ុន្តែ​ម្តងម្កាល​វា​ស៊ី​សត្វល្អិត ជន្លេន កូន​ត្រី កូន​ក្តាម កំពឹស ជា​អាហារ​ផង​ដែរ ។

ត្រី​កាហែ​លឿង​ត្រូវ​បាន​គេ​កត់ត្រា​ចូល​ក្នុង​បញ្ជី​ក្រហម IUCN Red List (Least Concern) ក្នុង​ឆ្នាំ​២០១១ ជា​ប្រភេទ​ត្រី​មានការ​ព្រួយបារម្ភ​តិចតួច​ដែល​នឹង​ឈាន​ទៅ​ផុត​ពូជ ។ ដោយសារ​មានការ​នេសាទ​ហួស​កម្រិត​ពី​អតីតកាល និង​ទៅ​អនាគត​ការ​បាត់បង់ និង​ការ​ប្រែប្រួល​ទីជម្រក ការ​បាត់បង់​ព្រៃ​លិច​ទឹក ការ​សាងសង់​ទំ​បន់​វារិ​អគ្គិសនី​ទំនងជា​បញ្ហា​អវិជ្ជមាន​ដែល​បន្ត​ប៉ះពាល់​ដល់​ជីវិត​មច្ឆា​ប្រភេទ​នេះ និង​ប្រភេទ​ផ្សេង​ទៀត​នា​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ