កូរ៉េ​នឹង​បន្ត​បង្កើន​កូតា​សម្រាប់​ពលករ​កម្ពុជា​បន្ថែម​ទៀត​នៅ​ឆ្នាំ​បន្តបន្ទាប់


រាជធានី​ភ្នំពេញ​៖ ដោយ​មើលឃើញ​ពី​អត្ត​ចរិត​ស្លូតបូត ឧស្សាហ៍​ព្យាយាម​របស់​ពលករ​កម្ពុជា ដែល​កំពុង​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ និង​កិច្ចសហការ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​កូរ៉េ សាធារណ​កូរ៉េ​នឹង​បន្ត​បង្កើន​កូតា​សម្រាប់​ពលករ​កម្ពុជា​បន្ថែម​ទៀត ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក KIM DONG MAN ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​សាធារណរដ្ឋ​កូរ៉េ អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​បណ្ឌិត អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃ​ទី ២២ ខែកក្កដា​នេះ ស្តី​ពី​ប្រព័ន្ធ​អនុគ្រោះ​ការងារ (EPS) នៅ​ទីស្តីការក្រសួង​នា​ឱកាស​ដែល​លោក​ដឹកនាំ​គណប្រតិភូ​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​កម្ពុជា ។

ក្នុង​ជំនួប​ពិភាក្សា​លោក​បណ្ឌិត អ៊ិ​ត សំ​ហេង បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ HRD-KOREA ដែល​បន្ត​ជួយ​ជ្រើសរើស​កម្លាំង​ពលកម្ម​បរទេស ជា​ពិសេស​បងប្អូន​ពលករ​-​ពល​ការិនី​កម្ពុជា ។ លោក​រដ្ឋមន្ត្រី​សង្ឃឹមថា ក្នុង​អាណត្តិ​ការងារ​របស់​លោក KIM DONG MAN ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​សាធារណរដ្ឋ​កូរ៉េ រយៈពេល​៣​ឆ្នាំ​នេះ​នឹង​កាន់តែ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​រវាង គណៈកម្មាធិការ​បណ្តុះបណ្តាល និង​ប​ញ្ជូ​ល​ពលករ​ទៅ​បរទេស​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ (MTOSB) និង​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​ក្រសួង​មុខរបរ និង​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ (HRD-KOREA) នឹង​កាន់តែ​ប្រសើរ​ឡើង​បន្ត​ទៀត ។

ទន្ទឹម​នឹង​នេះ​ដែរ លោក​ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​សាធារណរដ្ឋ​កូរ៉េ ប្តេជ្ញា​ជំ​រុ ញ​នូវ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នៃ​ការ​បញ្ជូន​ពលករ​នេះ​ឲ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត ដើម្បី​បម្រើ​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មករ​វាង​ប្រទេស​យើង​ទាំង​ពីរ ។ លោក​បន្ត​ថា ភាគី​កូរ៉េ​នឹង​ផ្តល់​ជូន​អ្នកបច្ចេកទេស ដើម្បី​បណ្តុះបណ្តាល​ផ្នែក​បច្ចេកវិទ្យា​ដល់​ពលករ​កម្ពុជា ដែល​កំពុង​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ​ឲ្យ​ទទួល​បាន​នូវ​ជំនាញ​ខាង​បច្ចេកវិទ្យា​នេះ កាន់តែ​ប្រសើរ ខណៈ​ពួក​គេ​ត្រឡប់​មក​ស្រុក​កំណើត​វិញ​នឹង​មាន​ជំនាញ​មួយ​ច្បាស់លាស់​បន្ថែម​ទៀត ។

សូម​បញ្ជាក់​ថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​៤ សម្រាប់​រយៈពេល​នៃ​ការ​បញ្ជូន​នេះ តែបើ​ធៀប​ជាមួយ​ប្រទេស​ធំ​ៗ​វិញ កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ។ កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ដែល​បាន​បញ្ជូន​ពលករ​ច្រើន​ជាងគេ ក្នុង​ចំណោម​១៦​ប្រទេស ក្នុង​ឆ្នាំ​២០១៩​នេះ (​លេខ​២ នេ​ប៉ា​ល់​, លេខ​៣ វៀតណាម , លេខ​៤ ឥណ្ឌូ​នេ​ស៊ី , លេខ​៥ ថៃ​) ចាប់ពី​ឆ្នាំ​២០១៨ មក​ការ​ជ្រើសរើស​បេក្ខជន ដើម្បី​ដាក់​ពាក្យសុំ​ស្វែងរក​ការងារ​ធ្វើ​នៅ​សាធារណរដ្ឋ​កូរ៉េ​ក្រោម​ប្រព័ន្ធ EPS ដោយ​ផ្អែក​លើ​កត្តា​៣​យ៉ាង​ជា​ចាំបាច់ ទី​១ -​តេស្ត​ភាសា​កូរ៉េ EPS-TOPIK តាម​ប្រព័ន្ធ​កុំព្យូទ័រ ទី​២ – តេស្ត​ជំនាញ និង​ទី​៣-​ការ​វាយតម្លៃ​សមត្ថភាព ។

មាន​ន័យ​ថា បេក្ខជន​ដែល​ប្រឡង​ជាប់​តេស្ត​សមត្ថភាព​កូរ៉េ​ត្រូវ​ប្រឡង​ជាប់​តេស្ត​ជំនាញ និង​ការ​វាយតម្លៃ​សមត្ថភាព​ទើប​ក្លាយជា​បេក្ខជន​ជាប់​ជា​ស្ថាពរ​មាន​សិទ្ធិ​ដាក់​ពាក្យសុំ​ស្វែងរក​ការងារ​ធ្វើ​នៅ​សាធារណរដ្ឋ​កូរ៉េ (​ដែល​កន្លង​មក បេក្ខជន​ប្រឡង​ជាប់​តេស្ត​សមត្ថភាព​កូរ៉េ គឺ​អាច​ដាក់​ពាក្យសុំ​ស្វែងរក​ការងារ​ធ្វើ​នៅ​សាធារណរដ្ឋ​កូរ៉េ​បាន​តែ​ម្តង​) ចាប់ពី​ឆ្នាំ​២០០៧ មក ការ​ប្រឡង​តេស្ត​សមត្ថភាព​កូរ៉េ (EPS-TOPIK) រៀបចំ​បាន​ចំនួន​១៦​លើក​មក​ហើយ (​លើក​ទី​១៦​កំពុង​អនុវត្ត​) ដែល​អនុវត្ត​ដោយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​ក្រសួង​មុខរបរ និង​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ (HRD-Korea) រួម​សហការ​ជាមួយ​គណៈកម្មាធិការ​បណ្តុះបណ្តាល និង​បញ្ជូន​ពលករ​ទៅ​បរទេស (MTOSB) ដែល​មាន​បេក្ខជន​ដាក់​ពាក្យសុំ​សិទ្ធិ​ប្រឡង​សរុប​ចំនួន​៤៣៤ ០៥៤​នាក់ ហើយ​បេក្ខជន​ប្រឡង​ជាប់​សរុប​ចំនួន​៨៩៣៩៣​នាក់ ។ ពលករ​កម្ពុជា​កំពុងធ្វើការ​នៅ​ប្រទេស​កូរ៉េ​មាន​ចំនួន​ជាង​៦​ម៉ឺន​នាក់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ