ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងត្រឹមមុន​បញ្ចប់ជីវិត​ ​គាត់​ជិះ​ម៉ូតូចុះ​ឡើង​ៗ​​ឱ្យគេ​ឆ្ងល់…

4 ឆ្នាំ មុន
  • ក្រចេះ

​ខេត្តក្រចេះ​ ៖ បុរស​ជនជាតិ​បរទេស​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ដោយ​ចង​.​ក​សម្លាប់​ខ្លួន​ជាមួយ​និង​ខ្សែ​ភ្ជាប់​និង​បង្កាន់ដៃ​ស្ពានថ្ម​មួយ​កន្លែង ក្នុងភូមិ​ព្រែក​តា​ថឹ​ង ឃុំ​បុ​លាវ ស្រុក​ចិត្រ​បុរី និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ​កក្កដា​…

​ខេត្តក្រចេះ​ ៖ បុរស​ជនជាតិ​បរទេស​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ដោយ​ចង​.​ក​សម្លាប់​ខ្លួន​ជាមួយ​និង​ខ្សែ​ភ្ជាប់​និង​បង្កាន់ដៃ​ស្ពានថ្ម​មួយ​កន្លែង ក្នុងភូមិ​ព្រែក​តា​ថឹ​ង ឃុំ​បុ​លាវ ស្រុក​ចិត្រ​បុរី និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ​កក្កដា​ នេះ ។​ បើ​តាម​ពលរដ្ឋ​ដែល​រស់នៅ​ម្តុំ​នោះ​ បាន​ប្រាប់​នគរបាល​ថា នៅ​មុន​ថ្ងៃ​កើតហេតុ​មួយ​ថ្ងៃ គេ​បានឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ចុះឡើង​នៅ​ម្តុំ​ស្ពាន​ជា​ច្រើន​លើក​ច្រើន​សារ​ ។

​ជនបរទេស​រូប​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា ប៉ាប់ ប៉ា​ឡូ អាយុ​ប្រហែល​៤៧​ឆ្នាំ ជនជាតិអា​ហ្ស​ង់​ទី​ន និង​ជា​គ្រូបង្រៀន​ស្ម័គ្រចិត្ត​ផ្នែក​ភាសារ​អង់គ្លេស សព្វថ្ងៃ​ស្នាក់​នៅ​ក្នុង​ខេត្តក្រចេះ​។​ ​ស្នងការ​រង​ទទួល​បន្ទុក​កិច្ច​ការងារ​ព្រហ្មទណ្ឌ​លោក​វរសេនីយ៍ឯក គង់ ស៊ី​ដ​ន បាន បញ្ជាក់​ប្រាប់​ថា ក្រោយ​ការ​ចុះ​ទៅ​ពិនិត្យ​សាកសព​ពី​នគរបាល​ជំនាញ​កោសល្យ​វិ​ច្ច័​យ​បាន ពិនិត្យ​ឃើញ​ថា ការ​ស្លាប់​របស់​ជនបរទេស​រូប​នេះ គឺ​ពិតជា​ករណី​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​។​

បុរស​រង​គ្រោះ បាន​យក​ខ្សែរ​ចង​.​ក ទម្លាក់​ខ្លួន​ចុះ​ពីលើ​បង្កាន់ដៃស្ពាន​។ ការ​ធ្វើ​អត្តឃាតខ្លួនឯង​នេះ នគរ​បាល​នៅ​មិន​ទាន់​បាន​ស្រាវជ្រាវ​ថា បណ្តាល​មក​ពី​មូលហេតុ​អ្វី​នៅឡើយ​ទេ​ ។​

លុះដល់​ព្រឹក ថ្ងៃ​ទី​២២ កក្កដា ពលរដ្ឋ​ក៏​បានឃើញ​សាកសព​របស់​ជន​បរទេស​រូប​នេះ ស្លាប់​ជាប់​និង​ខ្សែរ​ជាប់ ជាមួយ​និង​បង្កាន់ដៃស្ពាន​។ ការ​ធ្វើ​អ្តឃាត​ចង​.​ក សម្លាប់​ខ្លួន របស់​ជនបរទេស​រូប​នេះ ទំនងជាបាន​ធ្វើ​ឡើង​នៅ​វេលា​ទាប​ភ្លឺ​៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ