ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​គាំំទ្រ​រដ្ឋាភិបាល​ក្រុង​ហុងកុង

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ មនុស្ស​ជា​ច្រើន​មឺ​ុ​ន​នាក់​កាលពី​ថ្ងៃ​ទី​២០​កក្កដា បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ក្រុង​ហុងកុង ដើម្បី​សម្ដែង​ការ​គាំទ្រ​ចំពោះ​ប៉ូលិស​និង​រដ្ឋាភិបាល​ស្និទ្ធ​ក្រុង​ប៉េ​កាំ​ង ជា​ការ​ឆ្លើយ​តប​ចំពោះ​ចលនា​តវ៉ា​ដ៏​ធំ​នានា ដែល​ក្រឡុក​ក្រុង​ហុងកុង​ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ​។ ក្រុង​ហុងកុង​ចាប់តាំងពី​ថ្ងៃ​ទី​៩​មិថុនា​មក ជាទី​លាន​នៃ​បាតុកម្ម​ដោយ​សន្តិវិធី​ធំ​ៗ តែ​ជួនកាល​មានការ​ប៉ះទង្គិច​គ្នា​ដ៏​សាហាវ​រវាង​ពួក​អ្នក​តវ៉ា​និង​កងកម្លាំង​ប៉ូលិស​។…

ក្រុង​ហុងកុង ៖ មនុស្ស​ជា​ច្រើន​មឺ​ុ​ន​នាក់​កាលពី​ថ្ងៃ​ទី​២០​កក្កដា បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ក្រុង​ហុងកុង ដើម្បី​សម្ដែង​ការ​គាំទ្រ​ចំពោះ​ប៉ូលិស​និង​រដ្ឋាភិបាល​ស្និទ្ធ​ក្រុង​ប៉េ​កាំ​ង ជា​ការ​ឆ្លើយ​តប​ចំពោះ​ចលនា​តវ៉ា​ដ៏​ធំ​នានា ដែល​ក្រឡុក​ក្រុង​ហុងកុង​ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ​។

ក្រុង​ហុងកុង​ចាប់តាំងពី​ថ្ងៃ​ទី​៩​មិថុនា​មក ជាទី​លាន​នៃ​បាតុកម្ម​ដោយ​សន្តិវិធី​ធំ​ៗ តែ​ជួនកាល​មានការ​ប៉ះទង្គិច​គ្នា​ដ៏​សាហាវ​រវាង​ពួក​អ្នក​តវ៉ា​និង​កងកម្លាំង​ប៉ូលិស​។ ចលនា​តវ៉ា​ផ្ទុះ​ពី​ដំបូង​ដោយសារ​គម្រោង​ច្បាប់​មួយ​ស្ដី​ពី​ការ​ធ្វើ​បត្យាប័ន​ទៅ​ចិនដីគោក ដែល​ផ្អាក​ទៅ​វិញ​មក​ពី​ការ​តវ៉ា​ដ៏​ធំ រួច​បន្ត​ចលនា​ទាមទារ​កាន់តែ​ទូលំទូលាយ បរិហារ​ការ​រិ​ត​បន្តឹង​សេរីភាព​នៅ​អតីត​ដែនដី​អាណានិគម​អង់គ្លេស​នោះ​។

កាលពី​ថ្ងៃ​ទី​២០​កក្កដា​បាតុករ​ដែល​ភាគច្រើន​ជា​មនុស្ស​ចំណាស់ បាន​ប្រមូលផ្ដុំ​គ្នា​ដោយ​លើក​ទង់ជាតិ​ចិន​និង​ប៉ង់​កាត​នានា សម្ដែង​ការ​គាំទ្រ​ចំពោះ​ប៉ូលិស​និង​រដ្ឋាភិបាល​។ បាតុករ​ម្នាក់​វ័យ​៤២​ឆ្នាំ​និយាយ​ថា ពួក​អ្នក​ដែល​ប្រើ​អំពើ​ហិង្សា​និយាយ​ថា ពួក​គេ​ស្រឡាញ់​ហុងកុង តែ​យើង​ពុំ​គាំទ្រ​ដាច់ខាត ចំពោះ​វិធី​ដែល​ពួក​គេ​ប្រើ​។ បាតុករ​ខ្លះ​ទៀត​និយាយ​ថា ពួក​អ្នក​តវ៉ា​រ៉ា​ឌី​កាល់ ដែល​លុក​ចូល​អុកឡុក​សភា​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ពួក​គេ​។ យើង​ប្រឆាំង​ចំពោះ​ពួក​អ្នក​ដែល​ប្រើ​អំពើ​ហិង្សា ប្រឆាំង​ពួក​អ្នក​ឯទៀត​។​នោះ​ជា​អំពើ​ជ្រុលនិយម​ដ៏​ពិតប្រាកដ​។

ប៉ូលិស​វាយតម្លៃ​ថា​ចំនួន​បាតុករ​គាំទ្រ​រដ្ឋាភិបាល​មាន​ប្រមាណ​ជា​១០៣.០០០​នាក់ ចំណែក​ពួក​អ្នក​រៀបចំ​ថា មាន​ដល់​ទៅ​៣១៦.០០០​នាក់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ