ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោគ​សញ្ញា​នៃ «​ជំងឺ​ដុំ​ពក​ឆ្អឹង​» គួរ​យល់​ដឹង​កាន់តែ​ច្បាស់

4 ឆ្នាំ មុន

អ្នក​ប្រហែលជា​មិនដឹង ឬ​អាច​មិន​មាន​រោគ​សញ្ញា​នៃ​ជំងឺ​ដុំ​ពក​ឆ្អឹង​នោះ​ទេ​។ នេះ​គឺជា​រឿង​ទូទៅ​មួយ​។ គ្រូពេទ្យ​អាច​រក​ឃើញ​ថា​មាន​ដុំ​ពក​នៅ​នឹង​ឆ្អឹង​នៅ​ពេល​មើល​កាំរស្មីអ៊ិច​នៃ​បញ្ហា​ដទៃ ដូច​ជា​ការ​គ្រេច ឬ​ថ្លោះ​ជាដើម​។ ប៉ុន្តែ រោគ​សញ្ញា​នៃ​ជំងឺ​ដុំ​ពក​ឆ្អឹង អាច​រួម​មានការ​ឈឺ​ដែល ៖…

អ្នក​ប្រហែលជា​មិនដឹង ឬ​អាច​មិន​មាន​រោគ​សញ្ញា​នៃ​ជំងឺ​ដុំ​ពក​ឆ្អឹង​នោះ​ទេ​។ នេះ​គឺជា​រឿង​ទូទៅ​មួយ​។ គ្រូពេទ្យ​អាច​រក​ឃើញ​ថា​មាន​ដុំ​ពក​នៅ​នឹង​ឆ្អឹង​នៅ​ពេល​មើល​កាំរស្មីអ៊ិច​នៃ​បញ្ហា​ដទៃ ដូច​ជា​ការ​គ្រេច ឬ​ថ្លោះ​ជាដើម​។

ប៉ុន្តែ រោគ​សញ្ញា​នៃ​ជំងឺ​ដុំ​ពក​ឆ្អឹង អាច​រួម​មានការ​ឈឺ​ដែល ៖

១-ស្ថិត​នៅ​កន្លែង​នៃ​ដុំ​សាច់​ស្រាប់
២- ជា​រឿយ​ៗ​មាន​អារម្មណ៍​ថា​ឈឺ​ខ្លាំង
៣- អាច​កាន់តែ​ឈឺ​នៅ​ពេល​ដែល​ធ្វើ​សកម្មភាព​ណាមួយ
៤- ជា​រឿយ​ៗ​ធ្វើ​ឲ្យ​អ្នកជំងឺ​ភ្ញាក់​ពី​គេង​នៅ​ពេល​យប់
៥- គ្រោះថ្នាក់​មិន​បង្ក​ឲ្យ​ទៅ​ជា​ដុំ​សាច់ ឬ​ជំងឺមហារីក​ឆ្អឹង​នោះ​ទេ ប៉ុន្តែ​ឆ្អឹង​ដែល​ត្រូវ​បាន​ចុះ​ខ្សោយ​ដោយសារ​ជំងឺមហារីក​អាច​ងាយ​នឹង​បាក់ បន្ទាប់​មក វា​អាច​បណ្តាល​ឲ្យ​ឈឺ​ខ្លាំង​។

រោគ​សញ្ញា​ដទៃ​ទៀត​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ដុំ​ពក​ឆ្អឹង​អាច​រួម​មាន ៖

១-គ្រុនក្តៅ
២- បែកញើស​ស្អិត​នៅ​ពេល​យប់
៣- ហើម​នៅ​ជុំវិញ​ឆ្អឹង
៤- ស្ពឹក​។

ប្រសិនបើ​អ្នក​គិត​ថា អ្នក​អាច​មាន​ដុំ​ពក​ឆ្អឹង សូម​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​ៗ​។ គ្រូពេទ្យ​នឹង​សួរ​សំណួរ​អំពី​រោគ​សញ្ញា និង​ប្រ​វ​តិ្ត​ជំងឺ​របស់​អ្នក ហើយ​ធ្វើការ​ពិនិត្យ​រាង​កាយ​។

ដើម្បី​បញ្ជាក់​ពី​រោគវិនិច្ឆ័យ គ្រូពេទ្យ​អាច​កាត់​ច្រឹប​សាច់​ឆ្អឹង​តាម​រយៈ​ការ​ចាក់​ម្ជុល ឬ​ច្រិ​ប​ដុំ​នោះ​យក​ទៅ​ពិនិត្យ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ