ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន!!! បើសិនបើក​ម៉ាស៊ីនត្រជាក់​ក្នុង​ពេល​កូនខ្ចី

4 ឆ្នាំ មុន

ប្រសិនជា​អ្នក​ចង់​គេង​ក្នុង​បន្ទប់​ដែល​មាន​ម៉ាស៊ីនត្រជាក់​ក្រោយ​សម្រាលកូន​រួច អ្នក​គួរតែ​ប្រយ័ត្ន​នូវ​ចំណុច​ទាំងឡាយ​ខាងក្រោម​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? នៅ​ពេល​ដែល​អ្នក​បើក​ម៉ាស៊ីនត្រជាក់ អ្នក​មិន​គួរ​ឲ្យ​ស្លាប​ម៉ាស៊ីនត្រជាក់​បក់​ត្រូវ​អ្នក​ម្តាយ​ដែល​ទើបនឹង​សម្រាលកូន​ហើយ​នោះ​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​គេ​ជា​ខ្លាំង​។ ម្យ៉ាងទៀត បើ​អ្នក​ទើបតែ​មក​ពី​ក្រៅ អ្នក​ក៏​មិន​គួរ​បើក​ម៉ាស៊ីនត្រជាក់​ភ្លាម​នោះ​ដែរ ព្រោះ​នៅ​ក្រៅ​ក្តៅ…

ប្រសិនជា​អ្នក​ចង់​គេង​ក្នុង​បន្ទប់​ដែល​មាន​ម៉ាស៊ីនត្រជាក់​ក្រោយ​សម្រាលកូន​រួច អ្នក​គួរតែ​ប្រយ័ត្ន​នូវ​ចំណុច​ទាំងឡាយ​ខាងក្រោម​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

នៅ​ពេល​ដែល​អ្នក​បើក​ម៉ាស៊ីនត្រជាក់ អ្នក​មិន​គួរ​ឲ្យ​ស្លាប​ម៉ាស៊ីនត្រជាក់​បក់​ត្រូវ​អ្នក​ម្តាយ​ដែល​ទើបនឹង​សម្រាលកូន​ហើយ​នោះ​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​គេ​ជា​ខ្លាំង​។ ម្យ៉ាងទៀត បើ​អ្នក​ទើបតែ​មក​ពី​ក្រៅ អ្នក​ក៏​មិន​គួរ​បើក​ម៉ាស៊ីនត្រជាក់​ភ្លាម​នោះ​ដែរ ព្រោះ​នៅ​ក្រៅ​ក្តៅ បើ​អ្នក​ចូល​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​ភ្លាម វា​នឹង​ធ្វើ​ឲ្យ​អ្នក​ងាយ​ផ្តាសាយ​ជាទី​បំផុត​។

ជា​ពិសេស អ្នក​គួរតែ​បើក​បង្អួច​ឲ្យ​ខ្យល់​ចេញចូល​ខ្លះ ដោយ​មិន​គួរ​នៅ​តែ​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​នោះ​ទេ​។ អ្នក​គួរតែ​ស្លៀកពាក់​ខោជើងវែង និង​អាវដៃវែង ព្រមទាំង​ស្រោមជើង​ផង​ដែរ ទើប​សុខភាព​អ្នក​មិន​ទ្រុឌ​ទ្រោម​នៅ​ពេល​ក្រោយ​។ ចំណុច​ដែល​សំខាន់ គឺ​អ្នក​មិន​គួរ​បើក​ឲ្យ​ត្រជាក់​ខ្លាំង​ពេក​នោះ​ទេ បើ​អ្នក​មិន​ចង់​ឲ្យ​សុខភាព​អ្នក និង​កូន​ងាយ​ជួបនឹង​បញ្ហា (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ