ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ​មានអី​ប្លែក​ហើយ​…​ឆែកឆេរ​ខុន​ដូរ និង​ផ្ទះ​ជួល​២​កន្លែង​នៅ​ទួល​គោក (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ខុន​ដូរ និង​ផ្ទះ​ជួល​២​កន្លែង​ត្រូវ​បាន​កម្លាំង​នគរបាល​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​នៃ​ក្រសួងមហាផ្ទៃ​ធ្វើការ​ឡោម​ព័ទ្ធ​ឆែកឆេរ​ជា​បន្តបន្ទាប់ ដើម្បី​រុករក​វត្ថុ​ង​តាង​បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​គេ​អះអាង​ថា ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​អាវុធ​ទំនើប​ៗ​ដែល​ផ្ញើ​តាម​ក្រសួង​ប្រៃសណីយ៍ ។ ចំណែក​ព័ត៌មាន​ខ្លះ​បាន​អះអាង​ថា ផ្ញើ​កញ្ចប់​លុយខ្មៅ​ពី​ក្រៅប្រទេស…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ខុន​ដូរ និង​ផ្ទះ​ជួល​២​កន្លែង​ត្រូវ​បាន​កម្លាំង​នគរបាល​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​នៃ​ក្រសួងមហាផ្ទៃ​ធ្វើការ​ឡោម​ព័ទ្ធ​ឆែកឆេរ​ជា​បន្តបន្ទាប់ ដើម្បី​រុករក​វត្ថុ​ង​តាង​បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​គេ​អះអាង​ថា ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​អាវុធ​ទំនើប​ៗ​ដែល​ផ្ញើ​តាម​ក្រសួង​ប្រៃសណីយ៍ ។ ចំណែក​ព័ត៌មាន​ខ្លះ​បាន​អះអាង​ថា ផ្ញើ​កញ្ចប់​លុយខ្មៅ​ពី​ក្រៅប្រទេស ។

សេចក្តីរាយការណ៍​បាន​បន្ត ទោះបីជា​យ៉ាងណា​គេ​ពុំ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ប៉ុន្មាន​នាក់​នោះ​ឡើយ ហើយ​ពាក់ព័ន្ធ​បទល្មើស​អ្វី​ច្បាស់លាស់​នៅឡើយ ដោយ​សមត្ថកិច្ច​ពុំ​បាន​ផ្តល់​ព័ត៌មាន​ឡើយ សូ​ម្បី​តែ​ថត​ពី​ទិដ្ឋភាព​ក៏​សំណូមពរ​មិន​អោយ​ថត​ផ្សាយ​ដែរ ដោយ​ក្លាយ​បែក​ការណ៍ ព្រមទាំង​បញ្ជូន​ជនសង្ស័យ​គេច​ពី​ការ​តាម​ប្រមាញ់​រូបភាព ។

ដោយ​ប្រតិបត្តិការ​ឆែកឆេរ​នេះ​បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់ នៅ​ម៉ោង​ប្រមាណ​១១​ព្រឹក ថ្ងៃ​ទី​២១ ខែកក្កដា​នេះ ទីតាំង​ដែល​ត្រូវ​សមត្ថកិច្ច​ឆែកឆេរ ១- ខុន ដូរ RICH ELITE APARTMENT ដែល​ស្ថិត​នៅ​អគារ​លេខ​៦០ ផ្លូវ​៥៦៦ កែង​ផ្លូវ​៣១៣ ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក និង​ទីតាំង​ទី​២- ជា​ផ្ទះ​ជួល បន្ទប់​លេខ​១០២ ផ្ទះ​លេខ​១៥ ផ្លូវ​លេខ​៥៧៨ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក ។

តាម​ព័ត៌មាន​បាន​ទម្លាយ​អោយ​ដឹង​ថា ជនសង្ស័យ​ចំនួន​៣​នាក់ ក្នុង​នោះ​មាន​ស្រី​ម្នាក់ ត្រូវ​បាន​នគរបាល​សន្តិសុខ​ផ្ទៃក្នុង នៃ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន ដោយ​ពាក់​ពន្ធ​ជួញដូរ​អាវុធ​ប្រភេទ​ទំនើប ដែល​ផ្ញើ​ពី​ក្រៅប្រទេស តាម​រយៈ​ប្រៃសណីយ ។ បន្ទាប់​ពី​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ កក្កដា​នេះ សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​ម្នាក់​ទៅ​ឆែកឆេរ​បន្ទប់​ខុន​ដូរ RICH ELITE APARTMENT ដែល​ជនសង្ស័យ​ស្នាក់​នៅ ដើម្បី​រក​វត្ថុ​តាង​បន្ថែម​ទៀត ។ ការ​ឆែកឆេរ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង តែ​ទោះបីជា​យ៉ាងណា​គេ​ពុំ​បានដឹង​ពី​លទ្ធផល​ឡើយ ដោយ​នគរបាល​ពុំ​បាន​ទម្លាយ​អោយ​ដឹង​នោះ​ឡើយ ។ លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​នគរបាល​ក៍បាន​បន្ត​ទៅ​ឆែកឆេរ​បន្ទប់​ផ្ទះ​ជួល​ទៀត​ដោយ​សមត្ថកិច្ច​រក​ពុំ​ឃើញ​មាន​វត្ថុ​តាង​នោះ​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ