ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាវជ្រាវ​ជិត​១​ខែ ទើប​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ដែល​ល្បី​បំផុត

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ចំណាយពេល​តាម​ប្រ​ម៉ា​ញ់​អស់​រយៈពេល​ជិត​១​ខែ សមត្ថកិច្ច​ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ល្បី​បំផុត​ក្នុង​ករណី​កាច់​សោ​លួច​យក​ម៉ូតូ​កន្លង​មក លុះ​នៅ​ម៉ោង​១០​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៩ ទើប​កម្លាំង​ជំនាញ​ប្រទះ​ឃើញ​ជនសង្ស័យ​នៅ​ភូមិ​ដូង…

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ចំណាយពេល​តាម​ប្រ​ម៉ា​ញ់​អស់​រយៈពេល​ជិត​១​ខែ សមត្ថកិច្ច​ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ល្បី​បំផុត​ក្នុង​ករណី​កាច់​សោ​លួច​យក​ម៉ូតូ​កន្លង​មក លុះ​នៅ​ម៉ោង​១០​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៩ ទើប​កម្លាំង​ជំនាញ​ប្រទះ​ឃើញ​ជនសង្ស័យ​នៅ​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ហើយ​ចាប់​ឃាត់ខ្លួន​តែ​ម្ដង​។

អធិការ​ស្រុក​កំ​រៀង លោក​គឹ​ម ពន្លក ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ទើបត្រូវ​កម្លាំង​របស់​លោក​ឃាត់ខ្លួន​នេះ ឈ្មោះ​ផល គឹ​ម ហៅ​វែង ឬ​ហៅ​ទឹកកក ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​។ ហើយ​ជន​នេះ​ត្រូវ​ជាប់​សង្ស័យ​ពី​បទ «​លួច​ម៉ូតូ​» ដែល​ប្រព្រឹត្ត​កាលពី​អំឡុង​ខែមិថុនា​កន្លង​ទៅ ជន​នេះ​បាន​ព្យាយាម​រត់គេច​ខ្លួន​ដែល​កម្លាំង​ជំនាញ​តាម​ប្រ​ម៉ា​ញ់​យ៉ាង​ប្រកិត លុះ​ប្រទះ​ឃើញ​ជន​នេះ ទើប​លោក​ស្នើ​សុំ​យោ​បល់​​ពី​លោកស្នងការ​ខេត្ត និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដើម្បី​ឃាត់ខ្លួន​យក​មក​សួរនាំ​តែ​ម្ដង​។

បើ​យោង​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​នេះ​ជាប់​ព័ន្ធ​នឹង​ការ​កាច់​សោ​លួច​យក​ម៉ូតូ​១​គ្រឿង​ម៉ាក MSX ពាក់​ស្លាក​លេខ បាត់ដំបង 1AD-4184 របស់​ជន​រង​គ្រោះ​ឈ្មោះ​សាវ៉ា​ន់ ម៉ៅ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា កន្លង​ទៅ​ថ្មី​ៗ​នេះ នៅ​ភូមិ​កណ្ដាល ឃុំ​ត្រាង ស្រុក​កំ​រៀង​។ ប៉ុន្តែ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច ជន​នេះ​ព្យាយាម​គេចខ្លួន​រហូត​ដល់​ថ្ងៃ​ទី​២០ កក្កដា ទើប​ឃាត់ខ្លួន​បាន នៅ​ពេល​ជន​នេះ​បង្ហាញខ្លួន និង​ក្រោយ​ពី​កម្លាំង​ជំនាញ​តាម​ស៊ើបអង្កេត​អស់​រយៈពេល​ជិត​១​ខែ​។

បើ​តាម​លោក គឹ​ម ពន្លក អធិការ​ស្រុក​កំ​រៀង បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​យក​មក​សួរនាំ ជន​នេះ​បាន​សារភាព​ទទួលស្គាល់​ថា ខ្លួន​ពិតជា​បាន​លួច​យក​ម៉ូតូ​ម៉ាក MSX នោះ​ពិតប្រាកដ​មែន​។ មិនតែប៉ុណ្ណោះ បើ​តាម​ការ​ស៊ើបអង្កេត​កន្លង​មក ជន​នេះ​នៅ​មាន​បក្សពួក​មួយ​ចំនួន​ទៀត​ដែល​ពាក់ព័ន្ធ​ដែល​បាន​ប្រព្រឹត្ត​នៅ​ពេល​កន្លង​ទៅ​ដទៃ​ទៀត​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ