លោក​សម រ​ង្ស៊ី ប្តេជ្ញា​ចូល​ស្រុក តែ​អ្នកនាំពាក្យ CPP ថា​កំសាក​មិន​ហ៊ាន​ចូល​ឡើយ


រាជធានី​ភ្នំពេញ ៖ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​សម រ​ង្ស៊ី បាន​បញ្ជាក់​ជា​ថ្មី​ថា លោក​នឹង​ចូល​ស្រុក​ឆាប់​ៗ​នេះ​ឲ្យ​បាន ទោះបីជា​មានការ​រារាំង​យ៉ាងណា​ក៏​ដោយ តែ​អ្នកនាំពាក្យ​CPP​ថា កំសាក​មិន​ហ៊ាន​មក​នោះ​ទេ ។ លោក​សម រ​ង្ស៊ី បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃនេះ ២១ ខែកក្កដា យ៉ាង​ដូច្នេះ​ថា ៖ «​ខ្ញុំ​សម រ​ង្ស៊ី មិន​ខ្វល់​ពី​ការ​ជំទាស់​ពី ហ៊ុន សែន ហើយ​ប្តេជ្ញា​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ឲ្យ​ខាង​តែ​បាន​» ។

ចំណែក​លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ឡើង​ថា ពលរដ្ឋ​មួយ​ចំនួន​កំពុង​រង់ចាំ​មើល​មុខ​ទណ្ឌិត​ចូល​ស្រុក ប៉ុន្តែ​អត់​ផ្លូវ​ទេ ពីព្រោះ​អា​មនុស្ស​កំសាក​នេះ មិន​ហ៊ាន​ចូល​ទៅ​ក្នុងស្រុក​ខ្មែរ​ទេ ទោះបី​មានការ​ធានា​ជូន​ដំណើរ​ពី​ជនបរទេស​ខ្លះ​ក៏​ដោយ ។ ជាមួយ​គ្នា​នោះ​ដែរ​លោក សុខ ឥ​សាន ក៏​បាន​លើក​ឡើង​ថា ខុស​បំណង​ហើយ ដែល​ចង់​ឲ្យ​ទណ្ឌិត​សម រ​ង្ស៊ី ចូល​ទៅ​ស្រុក​ខ្មែរ ស្វែងរក​ការ​ចរចា​នោះ​ព្រោះថា ទណ្ឌិត​ចូល​ទៅ​ប្រទេស​កម្ពុជា ដើម្បី​ចាប់​សម្តេច ហ៊ុន សែន និង​ផ្តួលរំលំ​របប​ទេ តើ​ដូច្នេះ​នឹង​ត្រូវ​ចាប់ខ្លួន​ភ្លាម ។

គួរ​ឮ​កថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ធ្លាប់​បាន​ប្រកាស​ធ្វើសង្គ្រាម​ជាមួយ លោក សម រ​ង្ស៊ី រហូត​ដរាបណា លោក​សម រ​ង្ស៊ី​មិន​ប្រកាស​ចុះចាញ់ ។ សម្តេច​តេ​ជោ បញ្ជាក់​ថា យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូម​ប្រកាស​ថ្ងៃនេះ​ថា វិធានការ​ច្បាប់​នឹង​ត្រូវ​តែ​បន្ត​ចំពោះ​ជន​ដែល​ត្រូវ​បាន​ចោទប្រកាន់ ។ ទន្ទឹម​នេះ ខ្ញុំ​ក៏​កំពុង​រង់ចាំ​ការ​ធ្វើសង្គ្រាម​មួយ​ដែល​គេ​បាន​ប្រកាស​ថា នឹង​ចលនា​ឱ្យ​ពលរដ្ឋ​ខ្មែរ​ខ្លះ​នៅ​ជប៉ុន ខ្មែរ​ខ្លះ​នៅ​កូរ៉េ​ខាងត្បូង​ខ្មែរ​ខ្លះ​នៅ​ថៃ ខ្មែរ​ខ្លះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ធ្វើសង្គ្រាម ដើម្បី​មក​ចាប់​ខ្ញុំ​» ។

សម្តេច​បន្ថែម​ថា​ដរាប​គេ​មិន​ទាន់​ធ្វើ​ចប់​ទេ ខ្ញុំ​ក៏​មិន​ទាន់​ធ្វើ​អ្វី​ដែរ​អ៊ីចឹង ខ្ញុំ​សូម​ប្រកាស​ដោយ​ចំហរ​ពី​ទី​នេះ​ឱ្យ​ពិភពលោក​បានដឹង​ថា ខ្ញុំ​កំពុង​រង់ចាំ​សង្គ្រាម​មួយ​ដែល​វា​នឹង​កើតឡើង តាម​រយៈ​ការ​ប្រកាស​របស់​ជន​ក្បត់ជាតិ​គេ​ហៅ​ថា​«​ឆ្កែ​មួយ​ក្បាល​» ដែល​ស្រែក​ពី​ក្រៅប្រទេស​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ចាប់​ហ៊ុន សែន ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ