ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​កំទេច​ខ្សែ​រ៉ក​ឆ្លងកាត់​អូរ​ព្រំដែន​ខ្មែរ​-​សៀម

13 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែ​ត ៖ កាលពី​រសៀល​ថ្ងៃ​ទី៧ មិថុនា សាលាក្រុង​ប៉ោយ​ប៉ែ​ត បាន​ធ្វើការប្រជុំ​ជា​បន្ទាន់​មួយ​ជុំវិញ​បទបញ្ជា​ដ៏​ម៉ឺង​មាត់​ឱ្យ​មានការ​ រុះរើ​ខ្សែ​រ៉ក​និង​ស្ពាន​លួចលាក់​តាម​អូរ​បន្ទាត់​ព្រំដែន​ដែល​ខុសច្បាប់ ដែល​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ជា​អធិបតី​ពីសំណាក់​លោក​ឧត្ដមសេនីយ៍ត្រី ហ៊ុន ហ៊ាន ស្នងការ​នគរបាល​ខេត្ដបន្ទាយមានជ័យ លោក​សំ ជិត ស្នងការ​រង​ទទួល​បន្ទុក​ព្រំដែន លោក​ទ្រី ណា​រិ​ន អភិបាលក្រុង​ប៉ោយ​ប៉ែ​ត មេបញ្ជាការ​ប៉ូលិស

ក្រុង​ប៉ោយ​ប៉ែ​ត ៖ កាលពី​រសៀល​ថ្ងៃ​ទី៧ មិថុនា សាលាក្រុង​ប៉ោយ​ប៉ែ​ត បាន​ធ្វើការប្រជុំ​ជា​បន្ទាន់​មួយ​ជុំវិញ​បទបញ្ជា​ដ៏​ម៉ឺង​មាត់​ឱ្យ​មានការ​រុះរើ​ខ្សែ​រ៉ក​និង​ស្ពាន​លួចលាក់​តាម​អូរ​បន្ទាត់​ព្រំដែន​ដែល​ខុសច្បាប់ ដែល​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ជា​អធិបតី​ពីសំណាក់​លោក​ឧត្ដមសេនីយ៍ត្រី ហ៊ុន ហ៊ាន ស្នងការ​នគរបាល​ខេត្ដបន្ទាយមានជ័យ លោក​សំ ជិត ស្នងការ​រង​ទទួល​បន្ទុក​ព្រំដែន លោក​ទ្រី ណា​រិ​ន អភិបាលក្រុង​ប៉ោយ​ប៉ែ​ត មេបញ្ជាការ​ប៉ូលិស​ព្រំដែន​វរ​សេនា​តូច លេខ​៩៨១ និង​៩១១ មេបញ្ជាការ​កង​រាជអាវុធហត្ថ​ក្រុង​លោក​អធិការ​នគរបាល​ក្រុងមន្ដ្រី​គយ និង​មន្ដ្រី​កាំកុងត្រូល ព្រមទាំងមន្ដ្រី​ពាក់ព័ន្ធ​នៅ​ក្នុង​ក្រុង​ទាំងមូល​ចូលរួមផង​ដែរ ។ របៀបវារៈ​នៃ​កិច្ចប្រជុំ​បន្ទាន់​នេះ គឺ​លើក ឡើង​ពី​ការ​ចុះ​រុះរើ​ខ្សែ​រ៉ក និង​ស្ពាន​ទាំងអស់ ដែល​មិន​ស្របច្បាប់ ក្នុង​គោលបំណង​កាត់ផ្ដាច់​ការ​នាំ​ទំនិញ​ខុសច្បាប់​ទំនិញគេចពន្ធ ដែល​ធ្វើ​ឱ្យ​បាត់បង់​ថវិការដ្ឋ​។ ពិសេស​គឺ​ដើម្បីឱ្យ​ឈ្មួញ​វិល​មក​នាំ​ទំនិញ​ចូល​តាម​ច្រក​អន្ដរជាតិ​វិញ ដើម្បី​បាន​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ​ទៅតាម​ច្បាប់ ។

ក្រោយ​កិច្ចប្រជុំ​នេះគេ​សង្កេត​ឃើញ លោក​ឧត្ដមសេនីយ៍ត្រី​ស្នងការ​នគរបាល​ខេត្ដ រួម​ជាមួយ​កងកំលាំង​គ្រប់​កងឯកភាព រួមទាំង​មន្ដ្រី​ពាក់ព័ន្ធ​នៅ​ក្នុង​ក្រុង បាន​ចុះ​ទៅ​អនុវត្ដ​ផ្ទាល់​រុះរើ​ខ្សែ​រ៉ក នៅ​តាម​បន្ទាត់​ព្រំដែន ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤ ហៅ​ច្រក​សែ​ម ដា​រ៉ា ខាងត្បូង​ផ្លូវជាតិ​លេខ​៥ ដោយ​កំលាំងចំរុះ​បាន​ធ្វើការ​អនុវត្ដន៍​ទាំង​កណ្ដាល​ភ្លៀង ។ ក្នុង​ពេល​អនុវត្ដ​ការ​រុះរើ​ច្រក​មួយ​នេះ គេសង្កេត​ឃើញ​ឈ្មួញ​ថៃ​កំពុង​បញ្ជូន​ជ្រូកក្រហម​មក​ដល់​ព្រំដែន​ប្រមាណ​ជាង​១០០ក្បាល​ផង​ដែរ ក្នុង​គោលបំណង​ចម្លង​តាមខ្សែ​រ៉ក​បន្ដ​មក​ឱ្យ​ឈ្មួញ​ខាង​ខ្មែរ ដែល​តែងតែ​មក​ដឹក​ជា​ប្រចាំ​រៀងរាល់ថ្ងៃ តាម​ច្រករបៀង​នេះ ។ ការ​ដឹក​បញ្ជូន​បែប​នេះ ឈ្មួញជ្រូក​បាន​អះអាង​ថា​មានច្បាប់ ប៉ុន្ដែ​តាម ពិត​ទៅ​ឈ្មួញ​ជ្រូក​រកស៊ី​នាំ​ជ្រូក​ចូល​ដោយលួចលាក់​គ្មាន​ការ​ត្រួតពិនិត្យ​សុខភាពសត្វ​ឡើយ ។ ក្រៅពី​ច្រក​សែ​ម ដា​រ៉ា នេះ ច្រក​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​រុះរើ​ជា​បន្ដបន្ទាប់ផង​ដែរ ។ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ទី​៨ មិថុនា ច្រក២​ផ្សេង​ទៀត​ដែល​ស្ថិត​នៅ​ខាងក្រោយ​វត្ដ​ម៉ុង ចិន ស្ថិត​នៅ​ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤ គេនៅ​តែ​សង្កេត​ឃើញ​ពុំ​ទាន់​មានការ​រុះរើ​ខ្សែ រ៉​ត​នៅឡើយ​ទេ ហើយ​បែរជា​នាំ​គ្នា​គ្រប​តង់ បិទ​បាំង​ខ្សែ​រ៉ក​ទៅ​វិញ ។ តាម​ការ​សួរនាំ​ក្រុមសមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​ទីនោះ​បាន​ប្រាប់ថា ពួក​គេ​សុំ​រុះរើ​ដោយ​ខ្លួនឯង​ដែល​មិន​គួរ​ឱ្យជឿ​ឡើយ ។

បទបញ្ជា​ឱ្យ​រុះរើ​ខ្សែ​រ៉ក ដែល​គេ​ធ្វើ​សំរាប់នាំ​ទំនិញគេចពន្ធ​ឆ្លងកាត់​តាម​បន្ទាត់​ព្រំដែននេះ គឺ​មិន​ចំពោះតែ​ខាងត្បូង​ផ្លូវជាតិ​លេខ​៥ នោះ​ទេ គឺ​ត្រូវ​បិទ​ឱ្យ​អស់​តាម​បន្ទាត់​ព្រំដែន ក្នុង​ខេត្ដបន្ទាយមានជ័យ ។គេ​កត់សំគាល់​ឃើ​ញុ​ថា ការ​ធ្វើ​ខ្សែ​រ៉ក ចំលង​ជ្រូក​ក្រហម​និង​ទំនិញគេចពន្ធ​ពី ប្រទេស​សៀម ចូល​មក​ទឹកដី​ខ្មែរ​បែប​នេះ មិនមែន​ទើបតែ​កើតឡើង​នា​ពេល​ថ្មី​ៗ​នោះ​ទេ គឺ​ករណី​បែប​នេះ បាន​កើត​មាន​យ៉ាង​ដុះ​ស្លែ​ជា ច្រើន​ឆ្នាំ​មក​ហើយ និង​មាន​ប្រមាណ​ជិត​១០ ខ្សែ​រ៉ក ។ ឯ​ប្រាក់​ដែល​ពួក​ឈ្មួញ​បង់​តាម​ខ្សែ រ៉​ត​នីមួយ​ៗ​បាន​ចូល​ហោប៉ៅ​គ្រប់​ជំនាញ​ដែលនៅ​ទីនោះ ។ លោក​ទ្រី ណា​រិ​ន អភិបាលក្រុង​ប៉ោយប៉ែ​ត បាន​ប្រាប់​កោះសន្ដិភាព​ថា ការ​ចុះ​រុះ រើ​ខ្សែ​រ៉ក តាម​បន្ទាត់​ព្រំដែន គឺ​អនុវត្ដ​តាម បទបញ្ជា​របស់​លោកនាយ​ឧត្ដមសេនីយ៍ និង​ជា​ឧបនាយករដ្ឋមន្ដ្រី​កែ គឹ​ម​យ៉ា​ន ហើ​​យ ថា​ការ​ដាក់​បទបញ្ជា​នេះ គឺ​មិន​ឱ្យ​មានការ បើក​ច្រក​ដឹក​ទំនិញ​ខុសច្បាប់​នោះ​ទេ សំដៅឱ្យ​ក្រុម​ឈ្មួញ​នាំ​គ្នា​វិល​មក​នាំ​ទំនិញ​ចូល តាម​ច្រក​ទ្វារ​អន្ដរជាតិ​វិញ ដើម្បី​ប្រមូលថវិកា​ចូល​រដ្ឋ ។