ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គួ​ច ចំរើន ម្តងនេះដាក់​ផែនការ​កៅ្ត​តឹង​រឹងបំផុត​សម្រាប់ខេត្ត​ព្រះ​សីហ​នុ​ទាំងមូល

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តព្រះសីហនុ ៖ បន្ទាប់​ពី​ចូល​កាន់​តំណែង​លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​ដាក់​ផែនការ​តឹង​រឹង​ធ្វើ​យ៉ាងណា ដើម្បី​ធានា​ឱ្យ​បាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​របៀបរៀបរយ សុខ​សុវត្ថិភាព​សង្គម ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ទាំងមូល ។…

ខេត្តព្រះសីហនុ ៖ បន្ទាប់​ពី​ចូល​កាន់​តំណែង​លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​ដាក់​ផែនការ​តឹង​រឹង​ធ្វើ​យ៉ាងណា ដើម្បី​ធានា​ឱ្យ​បាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​របៀបរៀបរយ សុខ​សុវត្ថិភាព​សង្គម ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ទាំងមូល ។ បើ​យោង​តាម​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​ជួយ​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ ។

ក្នុង​នាម​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​លោក គួ​ច ចំរើន បាន​ដាក់​ចេញ​នូវ​វិធានការ​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា ១- ដាក់​ចេញ​នូវ​ផែនការ​ល្បាត​ពេល​យប់​ទៅ​តាម​ភូមិសាស្ត្រ​ស្មុគស្មាញ ដើម្បី​ធានា​រក្សា​បាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ សុវត្ថិភាព​សង្គម ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ទាំងមូល ។ ២- សហការ​ជាមួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ការ​ក្តាប់​សភាពការណ៍ និង​ប្រមូល​ព័ត៌មាន​ដែល​ពាក់ព័ន្ធ ។ ៣ – យកចិត្ត​ទុក្ខ​ដាក់​ទប់ស្កាត់​រាល់​ឧបាយកល​ណាមួយ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត (​ពិសេស​អំពើ​ភារ​វ​កម្ម​ឧក្រិដ្ឋកម្ម និង​សកម្មភាព​ល្មើស​ផ្សេង​ៗ) ដើម្បី​មាន​វិធានការ​បង្កា​ទប់ស្កាត់ និង​បង្ក្រាប​ឱ្យ​បាន​ទាន់​ពេលវេលា ។

ជាមួយ​គ្នា​នេះ​ដែរ លោក​អភិបាលខេត្ត​ក៏​បាន​លើក​ឡើង​នូវ​ចំណុច​មួយ​ចំនួន​ដែល​ត្រូវ​កែសម្រួល​ដូច​ជា ស្នើ​ឱ្យ​មានការ​កែសម្រួល​សមាសភាព គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ឡើង​វិញ ដាក់​ចេញ​ក្រុម​ល្បាត​ពេល​យប់​នៅ​តាម​ភូមិសាស្ត្រ​ស្មុគស្មាញ​ដោយ​ចាប់​អនុវត្ត​ពី​យប់​ថ្ងៃ​ច័ន្ទ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៩​តទៅ ស្នើ​ឱ្យ​មានការ​ជួយ​សម្រួល​ចរាចរណ៍​ពេល​មានការ​កកស្ទះ​ខ្លាំង​ពី​សំណាក់​កងកម្លាំង​ល្បាត ជំរុញ និង​លុប​បំបាត់​ការ​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន នៅ​តាម​ក្លិប​កម្សាន្ត និង​ទីតាំង​សប្បាយ​ឱ្យ​បាន​ទាំងស្រុង នា​ចុងឆ្នាំ​២០១៩​នេះ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ភ្លើង​វិ លោក​អភិបាលខេត្ត​ក៏​បាន​ជំរុញ​ឱ្យ​កែប្រែ និង​ចាត់ចែង​បន្ទាន់​ឱ្យ​ស្រប ទៅ​តាម​ស្ថានភាព​ចរាចរណ៍ ជាក់ស្តែង​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ដែល​មាន​ភាព​មមា​រញឹក និង​កកស្ទះ​ខ្លាំង ជួយ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ពី​គ្រោះថ្នាក់ និង​ផល​ប៉ះពាល់​នៃ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ (​ធ្វើ​ផែនការ​សកម្មភាព​ត្រួតពិនិត្យ​ទឹកនោម​រក​សារធាតុ​ញៀន​ចំពោះ​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​) ស្នើ​ឱ្យ​រៀបចំ​ផែនការ​អនុវត្ត​ចំពោះ​រថយន្ត​ដែល​ពាក់​ស្លាក​លេខ ខ​.​ម​, ន​.​ប​….​បម្រើ​ប្រយោជន៍​ឱ្យ​វិស័យ​ឯកជន បញ្ហា​ការ​ចេញ​លិខិត​រដ្ឋបាល និង​លិខិតអត្រានុកូលដ្ឋាន​ឱ្យ​សហព័ន្ធ​ជា​ខ្មែរ និង​ជនបរទេស​អន្តោ​ប្រវេ​សន្ត ។

លោក​ជំរុញ​ឱ្យ​យកចិត្តទុកដាក់​សម្រួល​ដល់​ការ​ប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ ដោយ​រួម​សហការ​ជាមួយ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ដំណើរការ​ប្រឡង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ត្រឹមត្រូវ និង​ប្រ​សិ​ទិ្ធ​ភាព បន្ត​គ្រប់គ្រង​សំណុំរឿង​វិវាទ​ដីធ្លី​ទាំង​៨១​ករណី និង​សំណុំរឿង​ថ្មី​ៗ រួម​ទាំង​ឯកសារ​ពាក់ព័ន្ធ ស្នើ​ឲ្យ​មានការ​ដកខ្លួន​ចេញ​ជា​បន្ទាន់​ចំពោះ​មន្ត្រី​ណា​ដែល​មានការ​ពាក់ព័ន្ធ​ក្នុង​រឿង​វិវាទ​ដីធ្លី បញ្ហា​លាង​លុយខ្មៅ ការ​ជួញដូរ​មនុស្ស​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ