ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំហ៊ាន…ទោះជាមន្ត្រីនគរបាលក៏ដោយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២០ ​កក្កដា ​បាន​ធ្វើការបញ្ជូនមន្ដ្រីនគបាល និងបក្សពួកម្នាក់ទៀត ទៅ​សាលា​ដំបូង​រាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ពាក់ព័ន្ធបទល្មើសបាញ់បោះ និងកាប់ចាក់។ សូមបញ្ជាក់ថា…

រាជធានី​ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២០ ​កក្កដា ​បាន​ធ្វើការបញ្ជូនមន្ដ្រីនគបាល និងបក្សពួកម្នាក់ទៀត ទៅ​សាលា​ដំបូង​រាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ពាក់ព័ន្ធបទល្មើសបាញ់បោះ និងកាប់ចាក់។

សូមបញ្ជាក់ថា មន្ត្រី​នគរបាល​ប៉ុស្តិ៍គោក​ឃ្លាង​មួយ​រូប​ រួម​ជាមួយ​បក្សពួក​ម្នាក់ បាន​ត្រូវ​កម្លាំង​កង​រាជ​អា វុធហត្ថ​ខណ្ឌ​ជ្រោយចង្វា​ឃាត់ខ្លួន នា​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា បន្ទាប់​ពី​ផ្ទុះអាវុធ​ចំនួន​៣​គ្រាប់ កាប់​ចាក់ និង​គប់ដុំ​ថ្ម​ទៅ​លើ​ក្រុម​កម្មករ​កាប់​គោ​ក្នុង​កុងស៊ី​កាប់​គោ កាលពី​វេលា​ម៉ោង​ប្រមាណ​២​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​១៧ ខែកក្កដា​កន្លង​មក ។

ជន​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ ម្នាក់​ឈ្មោះ​ខៃ សាក់ អាយុ​២៧​ឆ្នាំ ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​គោក​ឃ្លាង ជា​ម្ចាស់​កាំភ្លើង​ម៉ាក​កា​៥៤ និង​ម្នាក់​ទៀត​ឈ្មោះ គង់ បណ្តូល អាយុ​២២​ឆ្នាំ ជា​អ្នក​កាន់​កាំភ្លើងខ្លី​នោះ ។ តាម​នគរ​បាល​ខណ្ឌ​ជ្រោយចង្វា​ឱ្យ​ដឹង​ថា ជន​ទាំង​២​នាក់​រួម​ជាមួយ​បក្ខពួក​២​នាក់​ទៀត គឺ​ឈ្មោះ ផេង និង​ឈ្មោះ មក​រា ដែល​ពេល​នេះ​កំពុង​គេចខ្លួន បាន​ប្រើប្រាស់​កាំភ្លើងខ្លី កា​បិត ដាវ និង​ដុំ​ថ្ម លើកគ្នា​ទៅ​កាប់ និង​បាញ់​គំរាម​គូទំនាស់​ដែល​ជា​កម្មករ​កុងស៊ី​កាប់​គោ បន្ទាប់​ពី​នាំ​គ្នា​មក​ផឹកស្រា​បៀរ​នៅ​ហាង​នួន​ប្រុស​៣ ។

ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នា​វេលា​ម៉ោង​ប្រមាណ​២​និង​២០​នាទី​រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​១៧ ខែកក្កដា នៅ​ក្នុង​ទីក្រុង​រណប​អូ​ស៊ី​អាយ​ស៊ី ស្ថិត​ក្នុងភូមិ​ដើម​គ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ។ អំពើ​ហិង្សា​នេះ បណ្តាល​ឱ្យឈ្មោះ ហៀ​ត ភេទ​ប្រុស អាយុ៣១​ឆ្នាំ ជា​កម្មករ​កាប់​គោ មានស្រុក​កំណើត​នៅភូមិ​ព្រែក​តាន​ង់​ក្រៅ ឃុំ​ព្រែក​តាន​ង់ ស្រុក​កោះសូ​ទិន ខេត្តកំពង់ចាម រង​របួសធ្ងន់ ។

បន្ទាប់​ពី​បង្ក​បួស​ស្នាម​និង​ផ្ទុះអាវុធ​ចំនួន​៣​គ្រាប់ ជនសង្ស័យ​គេចខ្លួន​បាត់​មួយ​យប់ ទើបត្រូវ​កម្លាំង​អាវុធ​ហត្ថ​ឃាត់ខ្លួន​បាន រួច​ប្រគល់​ឱ្យនគរបាល​ខណ្ឌ​ជ្រោយចង្វា​ចាត់ការ​តាម​ច្បាប់ ។ពិតជា​គួរ​ឱ្យ​សោកស្ដាយ​ណាស់ ដែល​មន្ត្រី​នគរ បាល​ម្នាក់​យក​កំហឹង​ទល់​កំហល់ ធ្វើ​ឱ្យ​ខូច​អ​នាគត​របស់​ខ្លួន​តែ​មួយប៉ប្រិចភ្នែក ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ