ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខាសាលាស្ដីពី«បច្ចេកវិទ្យាផលិតស្រា​បៀរ និងភេសជ្ជៈ»មកដល់ខេត្តកំពត

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត​៖ សិក្ខាសាលា​បណ្តុះបណ្តាល​អំពី​បច្ចេកវិទ្យា​ផលិត​ស្រា​បៀរ និងភេសជ្ជៈ​របស់​ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ធ្វើ​ដំណើរ​មក​ដល់ទី​រួម​ខេត្តកំពត​ហើយ​កាលពី​ថ្ងៃ​ទី ១៩ ខែកក្កដា ឆ្នាំ​២០១៩ នេះ បន្ទាប់​ពី​ប្រារព្ធ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ…

ខេត្តកំពត​៖ សិក្ខាសាលា​បណ្តុះបណ្តាល​អំពី​បច្ចេកវិទ្យា​ផលិត​ស្រា​បៀរ និងភេសជ្ជៈ​របស់​ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ធ្វើ​ដំណើរ​មក​ដល់ទី​រួម​ខេត្តកំពត​ហើយ​កាលពី​ថ្ងៃ​ទី ១៩ ខែកក្កដា ឆ្នាំ​២០១៩ នេះ បន្ទាប់​ពី​ប្រារព្ធ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​មួយ​ចំនួន​ដោយ​ជោគជ័យ ។

សិក្ខាសាលា​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ភោជនីយដ្ឋាន​មិត្តភាព​ក្រុង​កំពត ដោយ​មានការ​ចូលរួម​ពី​ដៃគូ​ចែកចាយ​ផលិតផល​ភេសជ្ជៈ ខ្មែរ ប៊ែ​វើ​រី​ជី​ស ប្រមាណ ៣០០ នាក់ ប្រចាំ​ខេត្ត​នេះ ។ លោកស្រី គង់ កុសល នាយិការ​ទីផ្សា​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ឲ្យ​ដឹង​ថា «​យើង​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ជាទី​បំផុត ដែល​ដំណើរការ​សិក្ខាសាលា​បណ្តុះបណ្តាល​អំពី​បច្ចេកវិទ្យា​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ ខ្មែរ ប៊ែ​វើ​រី​ជី​ស ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន និង​ជោគជ័យ​កន្លង​មក ដោយ​ចាប់ផ្តើម​ពី​រាជធានី​ភ្នំពេញ ខេត្តកំពង់ស្ពឺ កោះកុង កំពង់​សោម តាកែវ ហើយ​ពេល​នេះ​ក៏​មក​ដល់​ខេត្តកំពត និង​បន្តដំណើរ​ទៅ​ខេត្ត​ផ្សេង​ៗ​ទៀត​ទូ​ទាំង​ប្រទេស​កម្ពុជា​» ។

លោកស្រី​បន្ត​ទៀត​ថា «​អ្វី​ដែល​នាំ​ស្នាមញញឹម​ខ្លាំង​បំផុត​នោះ គឺ​តាម​រយៈ​ការ​វាយតម្លៃ​ទៅ​តាម​តំបន់​នីមួយ​ៗ ដែល​សិក្ខាសាលា​បាន​ប្រារព្ធ​ធ្វើ​កន្លង​មក គឺ​អ្នកចូលរួម​របស់​យើង​ស្ទើរតែ ១០០% យល់​អំពី​ដំណើរការ​នៃ​ការ​ផលិត​ស្រា​បៀរ និង​គ្រឿងផ្សំ ដែល​យើង​ប្រើប្រាស់ ដើម្បី​ផលិត​បាន​នូវ​ស្រា​បៀរ​កម្ពុជា ដែល​មាន​រសជាតិ​ឆ្ញា​ញ់ និង​គុណភាព​ល្អ​បំផុត​ស្រប​តាម​ស្ដង់ដារ​អន្តរជាតិ រួម​ជាមួយ​ភេសជ្ជៈ​ដទៃ​ទៀត ដូច​ជា​ភេស​ជ្ជៈ​ប៉ូវ​កម្លាំង វើក​, ទឹកក្រូច អាយ​ស៍​, ទឹក​ផ្លែ​ឈើ​ជូ​ប​, និង​ទឹកបរិសុទ្ធ​កម្ពុជា​» ។

លោក ជា សោ​ភ័​ណ្ឌ អាជីវករ​ចែកចាយ​ផលិតផល​ភេសជ្ជៈ ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​បញ្ជាក់​ផង​ដែរ​ថា «​ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​នេះ ព្រោះ​វា​ជា​ពេលវេលា​ជួបជុំ​គ្នា​ដ៏​ល្អ​មួយ​រវាង​អ្នកលក់​ភេសជ្ជៈ​ដូច​គ្នា ហើយ​ថែម​ទាំង​បាន​ស្វែង​យល់​អំពី​របៀប​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ​គុណភាព​ស្តង់ដារ​ថែម​ទៀត​ផង​» ។

លោក​បន្ត​ទៀត​ថា លោក​ពិតជា​ពេញចិត្ត​កម្មវិធី​នេះ​ខ្លាំង ដោយសារ​បាន​ទទួល​ភាព​សប្បាយ​រីករាយ​ផង និង​បាន​ឈ្នះ​រង្វាន់​បន្ថែម​ពី​ក្រុមហ៊ុន​ផង ។ ហើយ​លោក​សង្ឃឹមថា ក្រុមហ៊ុន​នឹង​ធ្វើ​កម្មវិធី​នេះ ​នៅ​ឆ្នាំ​បន្ទាប់​ទៀត ៕ ​(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ