ដំណាំស្រូវជាច្រើនហិកតាងាប់ស្ទើរទាំងស្រុង…
- ឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ៖ ដំណាំស្រូវជាច្រើនហិកតារបស់ប្រជាពលរដ្ឋក្នុងស្រុកចុងកាល់ ជួបគ្រោះធម្មជាតិរាំងស្ងួតត្រូវងាប់ជាបណ្តើៗ ខណៈគ្មានទឹកភ្លៀងធ្លាក់លើទឹកដីស្រុកចុងកាល់ នៃខេត្តឧត្តរមានជ័យ ។ លោកគន់ គីមទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានជំរុញដល់មន្ទីពាក់ព័ន្ធប្រឹងរិះរកមធ្យោបាយឱ្យអស់ពីលទ្ធភាពក្នុងការជួយសង្គ្រោះដំណាំស្រូវរដូវវស្សារបស់ប្រជាពលរដ្ឋក្នុងតំបន់់ ដោយមានការចូលរួមពីលោកអភិបាលខេត្ត មន្ត្រីពាក់ព័ន្ធព្រមទាំងលោកមេបញ្ជាការ លោកមេបញ្ជាការរងកងកំលាំងប្រដាប់អាវូធទាំង៣ភេទជាច្រើនរូបផងដែរ។

ការចុះពិនិត្យមើលស្ថានភាពស្រូវពង្រោះប្រជាកសិករ កំពុងប្រឈមកង្វះទឹកក្នុងភូមិសាស្ត្រក្នុងស្រុកចុងកាល់នេះ នៅថ្ងៃទី១៩ កក្កដា លោកគន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ បានជំរុញដល់មន្ត្រីមន្ទីពាក់ព័ន្ធត្រូវរិះរកមធ្យោបាយនិងប្រឹងឱ្យអស់ពីលទ្ធិភាពក្នុងការចុះជួយសង្គ្រោះដំណាំស្រូវប្រជាពលរដ្ឋក្នុងស្រុកចុងកាល់នឹងនៅតាមតំបន់ផ្សេងៗទៀត។

លោកបញ្ជាក់ថា ការចុះពិនិត្យជាក់ស្តែងនាពេលនេះ ដំណាំស្រូវពង្រោះរបស់ប្រជាកសិករប្រមាណជាង១០០០ហិកតានៅក្នុងស្រុកចុងកាល់់ កំពុងប្រឈមនិងគ្រោះធម្មជាតិកង្វះទឹកដោយមិនគ្រប់គ្រាន់ ក្នុងនោះតំបន់មួយចំនួនកំពុងបានជួយសង្គ្រោះនិងតំបន់មួយចំនួនទៀត កំពុងរិៈរកមធ្យោបាយនាំប្រភពទឹកចូលសង្គ្រោះស្រូវទាំងនោះ ហើយស្រូវទាំងនេះ បើមិនមានការអន្តរាគមន៍សង្គ្រោះបន្ទាន់ទេ និងរយ:ពេលមួយខែខាងមុខត្រូវជួបបញ្ហាជាក់ជាមិនខាន ។ (សម្រួលដោយ៖ ស្រីណា)






ចែករំលែកព័តមាននេះ