ស្ថិតិនៃការនាំចូលទំនិញផ្សេងៗបានឲ្យដឹងថា នៅក្នុងរង្វង់រយៈពេល ៨ខែនៃឆ្នាំ២០២៦ ទំហំនៃការនាំចូលឧបករណ៍អេឡិចត្រូនិចផ្សេងៗមកបម្រើសេចក្តីត្រូវការនៅក្នុងស្រុកមានតម្លៃដល់ទៅ៤,១១ពាន់លានដុល្លារ ។
ស្ថិតិបានអះអាងថា ពីខែមករា ដល់ខែសីហា នៃឆ្នាំ២០២៦នេះ ការនាំចូលឧបករណ៍អេឡិចត្រូនិចនេះ មានកំណើនកើនឡើងជាង៣០ភាគរយ ខណៈដែលកាលពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥ កម្ពុជានាំចូលត្រឹមតែ៣,១៦ពាន់លានដុល្លារប៉ុណ្ណោះ ។
គួររំលឹកថា ឧបករណ៍អេឡិចត្រូនិចនេះ គឺមិនរាប់បញ្ចូលម៉ាស៊ីនត្រជាក់ ទូរទស្សន៍ ទូរស័ព្ទ ទូរបង្កកឡើយ ៕
ចែករំលែកព័តមាននេះ