ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រកាស​ដាក់​​ជី​ិ​វិត​…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថលើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈ​កម្ម​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​បានប្រកាស​ដាក់​ជីវិត ក្នុង​ការ​រក្សា​ព្រៃឈើ​ដែលនៅ​សេសសល់ និង​ចាប់​អ្នក​បំផ្លាញ ។…

រាជធានី​ភ្នំពេញ ៖ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថលើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈ​កម្ម​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​បានប្រកាស​ដាក់​ជីវិត ក្នុង​ការ​រក្សា​ព្រៃឈើ​ដែលនៅ​សេសសល់ និង​ចាប់​អ្នក​បំផ្លាញ ។ តាម​ខ្សែអាត់​សំឡេង ដែល​ត្រូវ​បាន​សារព័ត៌មាន​មួយ​បង្ហោះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា​លោកនាយ​ឧត្តម​សេនីយ៍ សៅ សុខា បាន​លើក​ឡើង​ថា ប្រតិ​បត្តិ​ការ​​ឥឡូវ​កំពុង​មាន​លទ្ធផល ។ អា​ខុស​បង្ក្រាប អា​ត្រូវ​ការ​ពារ ។

លោកនាយ​ឧត្តមសេនីយ៍​បាន​បន្ត​ថា រាល់​អន្តរាគ​មន៍​របស់​មន្ត្រី​ណា​ក៏​ដោយ របស់​ឧកញ៉ា​ណាក៏​ដោយ អ្នកមាន​លុយ​ណា​ក៏​ដោយ នរណា​យកឈ្មោះ​ថ្នាក់ដឹកនាំ​និយាយ ហើយ​បន្លាច​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​រួញ​ខ្លាច​មិន​ហ៊ាន​ធ្វើ គឺ​កត់​ឈ្មោះ​រាយការណ៍​មក​គណៈកម្មការ​ជាតិ ដើម្បី​រាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិ​បាល ក្រសួង ស្ថាប័ន​ជំនាញ និង​ម្ចាស់ខ្លួន​គាត់​ផ្ទាល់ ដើម្បី​ឲ្យ​ដឹង​ថា តើ​គាត់​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឬ​អត់?

លោក​បន្ត​ទៀត​ថា គណៈកម្មការ​នឹង​រៀបចំ​សំណុំរឿង​និង​វត្ថុ​តាង ចំពោះ​ជន​ដែល​យកឈ្មោះថ្នាក់ដឹកនាំ​ប្រើ ដំណើរ​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ ដោយ​គ្មាន​រើសមុខ​អ្នក​ណា​នោះ​ទេ ។ លោកនាយ​ឧត្តមសេនីយ៍​បញ្ជាក់​ថា​៖ «​សម្តេចតេ​ជោ​បាន​បញ្ជាក់​ហើយ រកស៊ី​មុខរបរ​មាន​ច្រើនហេតុ​អី​មក​រកស៊ី​អា​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​។ ស្រឡាញ់​ណាស់​សម្តេច​តេ​ជោ ហ៊ុន សែន ប៉ុន្តែ​មិន​ស្តាប់​ទេ គិតតែ​បំផ្លាញ ។ តើ​ពាក្យ​ស្រឡាញ់​ហ្នឹង​នៅឯណា ? ឥឡូវ​អនុវត្ត​ច្បាប់ កុំ​និយាយ​ពី​ការ​បំផ្លិចបំផ្លាញ ហើយ​យក​លេស​ថា​បងប្អូន​អ្នក​នេះ អ្នក​នោះ ឧកញ៉ា​នេះ ឧកញ៉ា​នោះ មើល​ច្បាប់​ទៅ​! ទៅ​ប្តឹងប្តល់​គ្នា​នៅ​តុលាការ បើ​ចង់​ឈ្នះ​ចាញ់​គ្នា​នោះ» ។

លោកនាយក​ឧត្តមសេនីយ៍ សៅ សុខា លើក​ឡើង​ថា គណៈកម្មការ​ជាតិ​សម្រេច​ហើយ អ្វី​ដែលធ្វើ​ខុស ឈើ​ដែល​ប្រមូលផ្តុំ រក្សា​ទុក​ដើម្បី​សុំគោលការណ៍​ពី​រាជរដ្ឋាភិបាល​ប្រើប្រាស់ ។ មនុស្សដែល​ចាប់​បាន​ភ្លាម​នូវ​បទល្មើស​ជាក់ស្តែង ត្រូវ​អនុវត្ត​នីតិវិធី​បញ្ជូន​ទៅ​តុលាការ អត់​និយាយ​ថា​អ្នកមាន​ឬ​អ្នកក្រ ។ មធ្យោបាយ​ដឹក​ជញ្ជូន​ដែល​ចូល​ដឹកឈើ​នៅ​តំបន់ហាមឃាត់ យក​មក​ឲ្យ​ក្រុមហ៊ុន​ស្របច្បាប់​ច្រៀក​លក់ ដោយ​មិន​បាន​បង់ពន្ធ ជូន​រដ្ឋ បំផ្លាញ​ធនធានធម្មជាតិ​ព្រៃឈើ ត្រូវ​សកលលោក​ចាត់​ទុក​ថា​ឧក្រិដ្ឋកម្ម​ព្រៃឈើ​។

លោកនាយ​ឧត្តមសេនីយ៍​បញ្ជាក់​ថា​៖ «​អុ​ី​ចឹ​ង ជន​ទាំងឡាយ​ណា​ដែល​លូកដៃ​ចូល​បញ្ហា​នេះ គឺ​ចាប់​កសាង​សំណុំរឿង ហើយ​ពិនិត្យ​នីតិវិធី​ច្បាប់ដោយ​មិនមែន​ពិន័យ​ជា​ប្រាក់​ដូច​អ្វី​ដែល​ធ្វើ​កន្លងមក​នោះ​ទេ ដែល​ជា​ទម្ងន់ទោស​ស្រាល​នោះ​ទេ ។ លើក​នេះ ចាប់​បាន​មនុស្ស​រឹបអូស​ឈើបំផ្លាញ​មធ្យោបាយ​ទាំងអស់ ហើយ​ទ្រព្យសម្បត្តិ​ទាំងអស់​ធ្វើ​នីតិវិធី​ច្បាប់​មក​ដាក់​ជា​របស់​ជាតិ​» ។

លោកនាយ​ឧត្តមសេនីយ៍​បន្ត​ទៀត​ថា ៖ «​ចាំមើល​វា​មុខរឹង​ប៉ុនណា ហើយ​វា​ចេញ​មក​វិញ​វា​រកស៊ី​អី​ទៀត នេះ​ចំពោះ​ខ្មែរ ។ ចំពោះ​ជនបរទេស​វិញ ដែល​គេ​ចោទ​ថា​ជា​អ្នក​ផ្តល់​លុយ​ឲ្យ​ខ្មែរ​ដើម្បី​ចូល​ទៅ​កាប់​ឈើ​ឲ្យ​ខ្លួន​នោះ​ខ្ញុំ​នឹង​សុំ​ចេញ​ដីកា​តាម​ចាប់ ។ បើ​នៅ​លើ​ទឹកដី​ខ្មែរ ត្រូវ​តាម​ចាប់​ឲ្យ​បានជា​ដាច់ខាត ហើយ បើ​មាន​អន្តរាគមន៍​ពី​អ្នក​ណា​ក៏​ចាប់​ដែរ ហើយ​បើ​ចាប់​មិន​បាន​ទៅ​ស្រុក​កំណើត ដាក់​ពាក្យ​មក​ខ្ញុំ​» ។

លោកនាយ​ឧត្តមសេនីយ៍ លើក​ឡើង​ថា ប្រសិន​បើ​មាន​បរទេស​ពាក់ព័ន្ធ​នឹង​ការ​បំផ្លាញ​ព្រៃឈើ​លោក​នឹង​ស្នើ​សុំ​ចាប់ខ្លួន និង​អនុវត្ត​នៅ​ក្នុង​ប្រទេស​សាមី ឬ​យក​ជន​នោះ​មក​ទទួលទោស​នៅ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​ដែរ ។ លោក​គូសបញ្ជាក់​ថា ៖ «​និយាយ​ឲ្យ​ខ្លី សរុបមក​វិញ ត្រូវ​ការពារ​ដាច់​ក្បាល​ចោល អស់​អាយុ​ក៏​ធ្វើ​ដែរ​ដើម្បី​រក្សា​ព្រៃឈើ​ដែល​សេសសល់ និងបទបញ្ជា​របស់​រាជរដ្ឋាភិបាល​គឺ​មាន​តម្លៃ​» ។

លោ​នាយ​ឧត្តមសេនីយ៍ បាន​បញ្ជា​ឲ្យ​កង កម្លាំងប្រដាប់អាវុធ ធ្វើការ​ផ្សព្វផ្សាយ​បញ្ហា​នេះ ឲ្យ​ច្បាស់ ។ កង​កម្លាំង​អាវុធហត្ថ​ណា​ដែរ​ប្រើ​ឲ្យ​ធ្វើ​ការងារ​នេះ​ហើយ​បែរជា​សមគំនិត​រក​លុយ នោះ​នឹង​ដាក់​វិន័យ​តាម​កង​ប្រដាប់​អាវុធ ហើយ​បើ​មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នឹង​បញ្ជូន​ទៅ​តុលាការ ។

លោក សៅ សុខា បន្ថែម​ថា ៖ «​អុ​ី​ចឹ​ង បើ​មន្ត្រី​ណា​ដែល​មិន​ហ៊ាន សុំ​លាលែង​ពី​កង​រាជ​អាវុធហត្ថ​ទៅ ។ គ្មាន​ទេ​ពាក្យ​ថា​ខ្លាច គ្មាន​ទេ​ពាក្យ​ថា​ចាញ់​ម៉ោង​នេះ ចាំ​ឲ្យ​ច្បាស់​ពាក្យ​ពីរ​ម៉ាត់​នេះ គ្មាន តទៅ​ទៀត​ទេ ។ អុ​ី​ចឹ​ង ហេតុផល​ចាញ់​ហេតុផល​ខ្លាច​មិនមែន​ជា​ហេតុផល​ទេ​នៅ​ពេល​នេះ​» ។ ការ​តាំងចិត្ត​របស់​លោក​ពិតជា​គួរ​ឱ្យ​គាំទ្រ ៕​ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ