ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតអ្នកនាំពាក្យCNRP៖ តថភាពសង្គម សេដ្ឋកិច្ច នយោបាយនៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អតីតអ្នកនាំពាក្យគណបក្សប្រឆាំងលោកយែម បុញ្ញាឬទ្ធិ បានបញ្ជាក់ថា តថភាព សង្គម សេដ្ឋកិច្ច នយោបាយ វាគ្រប់គ្រាន់សម្រាប់កម្ពុជាក្នុងការ…

រាជធានីភ្នំពេញ ៖ អតីតអ្នកនាំពាក្យគណបក្សប្រឆាំងលោកយែម បុញ្ញាឬទ្ធិ បានបញ្ជាក់ថា តថភាព សង្គម សេដ្ឋកិច្ច នយោបាយ វាគ្រប់គ្រាន់សម្រាប់កម្ពុជាក្នុងការ បញ្ជាក់ពីលំហប្រជាធិបតេយ្យ សេរីពិត ប្រាកដ​ទៅហើយ ។ ទោះបីជាមានការបញ្ជាក់ពីអតីត​អ្នកនាំពាក្យបក្សប្រឆាំង ដែលមានទស្សនៈនយោបាយកឹម សុខា និយមយ៉ាងណាក្តី ក៏ក្រុមលោកសម រង្ស៊ី រួមទាំងលោកសម រង្ស៊ីដែលជាអតីត មេ​បក្សប្រឆាំងធ្លាប់​បានអះអាងថា កម្ពុជាមិនទាន់មានលទ្ធិប្រជាធិបតេយ្យពេញលេញនោះទេ ដោយសារគ្មានវត្តមានបក្ស ប្រឆាំងចូលរួមប្រកួតប្រជែងជាមួយបក្សកាន់អំណាច ។

លោកយ៉ែម បុញ្ញាឬទ្ធិ បានបញ្ជាក់លើបណ្តាញសង្គម នៅថ្ងៃទី១៩កក្កដាយ៉ាងដូច្នេះថា « តថភាពសង្គម សេដ្ឋកិច្ច នយោបាយ វាគ្រប់គ្រាន់ណាស់ទៅហេីយ ដែលអាចបញ្ជាក់បានពីលំហប្រជាធិបតេយ្យសេរីពិត ប្រាកដ»។ លោកគូសបញ្ជាក់ថាទៀតថា៖«យេីងគួរនាំគ្នាខិតខំធ្វេីកំណែទម្រង់ឱ្យបានប្រសេីរឡេីង ដូចអ្វី ដែលបានចង្អុលបង្ហាញក្នុង កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស៍ ២៣តុលា៩១ ដេីម្បីតែជាផល​ប្រយោជន៍​សម្រាប់ប្រជាជាតិខ្មែរយេីង និងមាតុភូមិកម្ពុជា»។

ជាមួយគ្នានោះដែរលោកក៏បានលើកពីទស្សន: និងបំណងសំខាន់របស់លោក កឹម សុខា គឺ “ឯកភាពជាតិ ជាបំណងប្រាថ្នាស្មោះត្រង់ចំពោះជាតិ!” គ្មានអ្វីដែលសំខាន់ជាងការខិតខំរួមគ្នាធ្វើ និងបង្កើតឲ្យមានឯក ភាពជាតិឡើយ ព្រោះថាវាជាជាបច្ច័យមិនអាចខ្វះបាន ដើម្បីធ្វើឲ្យជាតិសាសន៍មួយមានការរីកចម្រើន វឌ្ឍនភាព វិបុលភាព ហើយនិងមានកិត្យានុភាព នៅលើឆាកអន្តរជាតិ។

លោកបន្ថែមថាកាលណាជាតិសាសន៍មួយបែកបាក់ផ្ទៃក្នុង ជម្លោះទាស់ទែង ជេរប្រមាថ លាបពណ៌ រេីស​អេីង តែងតែប្រឈមនឹងបញ្ហាគ្រប់បែបយ៉ាង រួមទាំងការប្រមាថមើល ងាយពីមជ្ឈដ្ឋាន ខាងក្រៅផង​ដែរ។ យ៉ាងណាក្តីអ្នកនាំពាក្យអតីតបក្សប្រឆាំងក៏បានលើកឡើងទៀតថា តុល្យភាពនៃកម្លាំងនយោបាយ រវាងបក្សកាន់អំណាច និងបក្សមិនកា ន់អំណាច មានសារសំខាន់ណាស់ ដែលវាក្លាយជាកម្លាំ ងចលករ ជាកញ្ចក់ឆ្លុះបញ្ចាំង តម្រង់ទិស ហេីយក៏សម្រាប់ជាជម្រើស និងក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ ក្នុងការ​ស្វែងរកការផ្លាស់ប្តូរជាវិជ្ជមានតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ