មង្គល​ជីវិត​បាន​មក​ពី​ការ​ប្រព្រឹត្ត​ល្អ


លក្ខណៈ​មនុស្ស​ល្អ​បាន​មក​ពី​ការគិត​ត្រូវ ប្រព្រឹត្ត​ល្អ ធ្វើ​ល្អ និយាយ​ពាក្យពិត​ត្រង់ សម្តី​ផ្អែម​ពីរោះ ពិសេស​ប្រព្រឹត្ត​សុចរិត​ទាំង​៣​ជា​និច្ច ទាំង​អស់នេះ​ជា​សន្តាន​របស់​មនុស្ស​ល្អ ។

សេចក្តី​នេះ​សបញ្ជាក់​ថា ប្រព្រឹត្ត​ល្អ ឬ​អាក្រក់​ត្រូវ​ចាប់ផ្ដើម​ពី​ចិត្ត​ទៅ​មុន អាច​និយាយ​បាន​ថា កាលបើ​គេ​តាំងចិត្ត​ធ្វើ​ជា​មនុស្ស​ល្អ ហើយ​ក៏​ប្រព្រឹត្ត​តាម​ការ​តាំងចិត្ត​នោះ ផល​ដែល​ត្រូវ​ទទួល​បាន​គឺ​សេចក្តី​ល្អ សុខ​ចម្រើន​ត្រឡប់​មក​វិញ ។

តាម​ពិត​ទៅ​អ្វី​ៗ​ក្នុង​លោក​នេះ មិន​មាន​អ្វី​ដែល​សំខាន់​សម្រាប់​យើង​ជាង​យើង​ខ្លួនឯង​ជា​មនុស្ស​ល្អ​នោះ​ឡើយ ។ សេចក្តី​នេះ​សំដៅ​ន័យ​ថា បើ​យើង​ចង់​ឲ្យ​អ្នក​ដទៃ​ធ្វើ​សេចក្ដី​ល្អ​ដល់​យើង គឺ​យើង​ត្រូវ​ព្យាយាម​ធ្វើ​សេចក្ដី​ល្អ​សម្រាប់​ខ្លួនឯង​ជា​មុន​សិន ។

សេចក្ដី​ល្អ​ដែល​យើង​ធ្វើ​ដោយ​ខ្លួនឯង​នោះ ឈ្មោះ​ថា​យើង​ជួយ​ខ្លួន​យើង ហើយ​សេចក្តី​ល្អ​នេះ​មាន​អានុភាព​ដល់​ចិត្ត​យ៉ាង​ពិតប្រាកដ គឺ​ធ្វើ​ឲ្យ​ចិត្តបាន​សុខ​ស្ងប់ ។ កាលបើ​ចិត្តបាន​សុខ​ស្ងប់​ហើយ អ្វី​ៗ​ក៏​រៀបរយ​ទៅ​តាម​ហ្នឹង​ដែរ មង្គល​ជីវិត​ប្រាកដជា​កើត​មាន ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ