រន្ធត់​ចិត្ត​! គ្រាន់តែ​ឃើញ​ក៏​ញាក់សាច់​ដែរ​…​មនុស្ស​កៀប​ជាប់​ក្រោម​រថយន្ត​ស្លាប់


រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម យ៉ាង​ហោច​ណាស់ មាន​បុរស​២​នាក់​បាន​ស្លាប់​នៅ​កន្លែង​គៀប​ជាប់​ក្នុង​រថយន្ត និង​៦​នាក់​ទៀត​បាន​រង​របួសធ្ងន់ និង​ស្រាល​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​រវាង​រថយន្ត​ដឹកអុស​មួយ​គ្រឿង​បាន​បើក​បោះ​ពួក​បុក​រថយន្ត​កូរ៉េ ខ្លះ​ថា គោ​យន្ត​កែ​ច្នៃ​ចំ​កណ្តាល​រថយន្ត ហើយ​រ៉េ​ចង្កូត​ទៅ​បុក​ដើម​អំពិលទឹក​បារាំង​មួយ​ដើម​ធំ​ពេញទំហឹង ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​១៥​នាទី​ថ្ងៃត្រង់ ទី​១៨ ខែកក្កដា​នេះ នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ក្នុងភូមិ​ព្រែក​តា​សេក សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ ។ រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​ម៉ាក​FUSO ពាក់​ស្លាក​លេខ តាកែវ ៣A-១១១០ ជា​រថយន្ត​ដឹកអុស​របស់​ក្រុមហ៊ុន L.M,H ដឹក​ជញ្ជូន អ្នកបើកបរ​ដោយ​បុរស​ម្នាក់​បាន​រត់គេច​ខ្លួន​បាត់ ។ ចំណែក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ទី​តាន់​ពណ៌​ខៀវ ពាក់​ស្លាក​លេខ ង​.៩២៦៩​ភព​២ អ្នកបើកបរ​ស្លាប់​នៅ​ក្រោយ​កង់​រថយន្ត និង​ស្ត្រី​ជា​ប្រពន្ធ និង​កូន​តូច​បាន​រង​របួស ។

តាម​នគរបាល​បានអោយ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​បណ្តាល​អោយ​មនុស្ស​ស្លាប់​២​នាក់ និង​របួសធ្ងន់​ស្រាល​៦​នាក់ ដែល​ក្នុង​នោះ​រថយន្ត​ដឹកអុស​ស្លាប់​ព្រូ​ម្នាក់ កៀប​ជាប់​ក្នុង​រថយន្ត និង​របួស​៤​នាក់ ។ រីឯ​រថយន្ត​តូច​ស្លាប់​អ្នកបើកបរ​ម្នាក់ និង​របួស​២​នាក់ ក្នុង​នោះ​មាន​ក្មេង​តូច​ម្នាក់ ។ ដោយឡែក​រថយន្ត​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ។

ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​១- ឈ្មោះ​ណា​វី សុធី ប្រមាណ​៤០​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ មាន​លំនៅ​ភូមិ​តាន​ន ឃុំ​ត្នោត ស្រុក​បាទី ខេត្តតាកែវ បាន​ស្លាប់​នៅ​ក្រោម​កង់​រថយន្ត​និង​២- ឈ្មោះ ម៉ាត់ តុញ អាយុប្រមាណ​៣២​ឆ្នាំ ជា​ព្រូ​រថយន្ត មាន​លំនៅ​ភូមិ​ទួល​បេង ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាន​កៀប​ជាប់​ស្លាប់​ក្នុង​រថយន្ត​ដឹកអុស ។ ចំណែក​អ្នក​រង​របួស​ពុំ​ត្រូវ​បាន​ស្គាល់ឈ្មោះ​នៅឡើយ ។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ទាំង​ពី​គ្រឿង បើក​ស្រប​ទិស​ដៅ​គ្នា​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ដោយ​រថយន្ត​តូច​ដឹកមុខ ។ ខណៈ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ មិនដឹង​មូលហេតុ​អ្វី​នោះ ស្រាប់តែ​រថយន្ត​កូរ៉េ​ដឹក​ទំនិញ​ក៏​បាន​រ៉េ​ចង្កូត​ឡើង​កង់​ម្ខាង​ទៅ​លើ​សួនច្បារ ខណ្ឌ​ចែកផ្លូវ ប្រមាណ​២០​ម៉ែត្រ ក៏​បាន​ចុះ​មក​វិញ​មក​ទទឹង​ផ្លូវ ក៏​ត្រូវ​បាន​រថយន្ត​ដឹកអុស​ដែល​បើកបរ​ក្នុង​ល្បឿន​លឿន​បុក​ចំ​កណ្តាល​រថយន្ត​ពេញទំហឹង​តែ​ម្តង ។

តាម​សាក្សី​បានអោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​ពេញទំហឹង​រហូត​ដឹកអុស​បាន​រ៉េ​ចង្កូត​ទៅ​ស្តាំ​ដៃ​បុក​ដើម​អំពិលទឹក​បារាំង​មួយ​ដើម​ធំ បណ្តាល​អោយ​ស្រុញ​ជាប់ ហើយ​ព្រូឡាន​ម្នាក់​កៀប​ជាប់​ស្លាប់​ក្នុង​រថយន្ត និង​ម្នាក់​ទៀត​កៀប​ជាប់ដៃ​ត្រូវ​បាន​សង្គ្រោះ ។ នៅ​ក្នុង​រថយន្ត​ដឹកអុស​មាន​ព្រូ​និង​កម្មករ​ជិះ​៦​នាក់ បាន​ស្លាប់​ម្នាក់ របួស​៤​នាក់ តា​កុង​បាន​រត់គេច​ខ្លួន​បាត់ ។ ចំណែក​រថយន្ត​តូច​បាន​ដាច់​ជា​ពី​កំណាត់​អ្នកបើកបរ​ស្លាប់​ក្រោម​កង់​រថយន្ត ឯ​ស្ត្រី​ជា​ប្រពន្ធ​រួម​ដំណើរ​បាន​រង​របួសធ្ងន់ និង​កូនប្រុស​តូច​បាន​រង​របួសស្រាល ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​គ្រោះថ្នាក់​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​បាន​យក​ឧបករណ៍​កន្ត្រៃ​កាត់​ដែក​ទៅ​សហ​ការណ៍​ជាមួយ​នគរបាល​មូលដ្ឋាន និង​និង​នគរបាល​ការិយាល័យ​ចរ​ចរណ៍​ផ្លូវគោក​ព្រមទាំង​យក​រថយន្ត​ទៅ​ស្ទួ​ច ដើម្បី​កាត់​គាស់ ដើម្បី​យក​សព​ចេញ ។ សព​ត្រូវ​បាន​នគរបាល​ប្រគល់​អោយ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​ទាំង​២ ត្រូវ​បាន​នគរបាល​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ ចរាចរណ៍​ដើម្បី​ដោះស្រាយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ