មន្ត្រី​នគរបាល​ប៉ុស្តិ៍​គោក​ឃ្លាង​ម្នាក់ និង​បក្សពួក​ផ្ទុះអាវុធ កាប់​គ្នា​នៅ​កុងស៊ី​កាប់​គោ​ជ្រោយចង្វារ


រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម មន្ត្រី​នគរបាល​ប៉ុស្តិ៍​គោក​ឃ្លាង​ម្នាក់ រួម​បក្សពួក​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៨ ខែកក្កដា​នេះ បន្ទាប់​ពី​ផ្ទុះអាវុធ​ចំនួន​៣​គ្រាប់ កាប់​ចាក់ និង​គប់​ដុំ​ថ្ម​ទៅ​លើ​ក្រុម​កម្មករ​កាប់​គោ ក្នុង​កុងស៊ី​កាប់​គោ កាលពី​វេលា​ម៉ោង​២​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែកក្កដា​កន្លង​មកនេះ​។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​១-​ឈ្មោះ ខៃ សាក់ អាយុ​២៧​ឆ្នាំ ជា​មន្ត្រី​ប៉ុស្តិ៍​នគរបាល​គោក​ឃ្លាង ជា​ម្ចាស់​អាវុធ​ម៉ាក K54 និង​២-​ឈ្មោះ គង់ បណ្តាល អាយុ​២២​ឆ្នាំ ជា​អ្នក​កាន់​អាវុធ​ខ្លី​នោះ ។
តាម​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​បានអោយ​ដឹង​ថា ជនសង្ស័យ​ពីរ​នាក់​រួម​ជាមួយ​បក្ខពួក​២​នាក់​ទៀត ១-​ឈ្មោះ ផេង និង​២-​ឈ្មោះ មក​រា (​គេចខ្លួន​) បាន​ប្រើប្រាស់​អាវុធ​ខ្លី កាំបិត ដាវ ដុំ​ថ្ម បាន​លើកគ្នា​ទៅ​កាប់​គោ និង​បាញ់​គំរាម​ទំនាស់​ដែល​ជា​កម្មករ​កុងស៊ី​កាប់​គោ បន្ទាប់​ពី​នាំ​គ្នា​មក​ផឹកស្រា​បៀរ នៅ​ហាង​នួន​ប្រុស​៣ ។

ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែកក្កដា នៅ​ក្នុង​ទីក្រុង​រណប​អូ​ស៊ី​អាយ​ស៊ី ស្ថិត​ក្នុងភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។ នៅ​ក្នុង​ហេតុការណ៍​នេះ​បណ្តាល​អោយឈ្មោះ ហៀ​ត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរប​កម្មករ​កាប់​គោ មានស្រុក​កំណើត​នៅ​ភូមិ​តា​នួ​ង​ក្រៅ ឃុំ​តា​នួ​ង ស្រុក​កោះសូទិន ខេត្តកំពង់ចាម បាន​រង​របួសធ្ងន់ ។

បន្ទាប់​ពី​បង្ក​របួស​ស្នាម​និង​ផ្ទុះអាវុធ​ចំនួន​៣​គ្រាប់ ជនសង្ស័យ​ក៏​បាន​គេចខ្លួន​បាត់ តែ​បាន​មួយ​យប់​ក៏​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន រួច​ប្រគល់​អោយ​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ចាត់ការ​តាម​ច្បាប់ ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ