ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ពលរដ្ឋ​៤​នាក់​បញ្ជូន​បន្ត​ទៅ​ព្រះ​សីហ​នុ​…​ខណៈ​មិន​ទាន់​ដឹង​ចំណាត់ការ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុកព្រៃនប់ ៖ បើតាមសមត្ថកិច្ចនគរបាលស្រុកព្រៃនប់បានបង្ហើបឱ្យដឹង​ នៅ​រសៀលថ្ងៃទី១៨​ កក្កដា ​នេះ​ថា ពលរដ្ឋទាំ៤នាក់​ដែលត្រូវបានសមត្ថិច្ចឃាត់ខ្លួន​នោះ ​​បានបញ្ជូនបន្តទៅកាន់ខេត្តព្រះសីហនុ ដើម្បីធ្វើការ​សា​កសួរបន្ថែម ។…

ស្រុកព្រៃនប់ ៖ បើតាមសមត្ថកិច្ចនគរបាលស្រុកព្រៃនប់បានបង្ហើបឱ្យដឹង​ នៅ​រសៀលថ្ងៃទី១៨​ កក្កដា ​នេះ​ថា ពលរដ្ឋទាំ៤នាក់​ដែលត្រូវបានសមត្ថិច្ចឃាត់ខ្លួន​នោះ ​​បានបញ្ជូនបន្តទៅកាន់ខេត្តព្រះសីហនុ ដើម្បីធ្វើការ​សា​កសួរបន្ថែម ។ ​​ក្រោយសមត្ថកិច្ចឃាត់ខ្លួនពលរដ្ឋទាំង៤នាក់ ក៏មានពលរដ្ឋប្រមាណ​ជា​ពី​១០ ទៅ​២០
នាក់នាំគ្នាមកកាន់អធិការ​នគរបាលស្រុកផងដែរ ​ប៉ុន្តែ​ចំណាត់ការ​​យ៉ាងណានោះ នៅមិនទាន់​​ដឹងនោះ​ទេ ដោយទំនាក់ទំនងទៅ​លោកហួ យ៉ៃ អធិការនគរបាលស្រុកដែរ តែខលចូលមិនមានអ្នកទទួល ។

សូមបញ្ជាក់ទៀថា ពលរដ្ឋចំនួន៤នាក់ ដែលត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្រុកព្រៃនប់ឃាត់ខ្លួន ក្នុង​ចំណោម​ពលរដ្ឋជាច្រើន​នាក់ ​បាននាំគ្នាផ្ទុះការតវ៉ារហូតប្រើហិង្សារុះ រើរបាំង និងរោងកុងត្រូល ដែលត្រូវ​បាន​ក្រុមពលរដ្ឋទាំងនោះអះអាងថា ខាងក្រុមហ៊ុនយិះ ជៀ ដែល​ត្រូវបានគេ ស្គាល់​ថាជាក្រុមហ៊ុនរបស់ចិន​​បានដាក់បិទនៅតាមផ្លូវចូល​ទៅកាន់ឆ្នេរកោះ​សំពោច ស្ថិត​ក្នុងឃុំរាមស្រុកព្រៃ​នប់ ដែលជាទីកន្លែងដែល​ក្រុមហ៊ុនចិននោះ ទទួលសិទ្ធិវិនិយោគនៅតំបន់នោះ ​។

ហេតុការណ៍នេះ​ បានកើតឡើងកាលពីរសៀលថ្ងៃទី១៧ កក្កដា​ ដែលក្នុងហេតុការណ៍​នោះ បើយោងតាម សេចក្តីរាយការណ៍ភ្លាមៗ​ពីកន្លែងកើតហេតុថា មានបុរសជនជាតិចិនម្នាក់បានរងរបួសមធ្យម លើផ្ទៃមុខ ហើយជាមួយគ្នានោះ មានពលរដ្ឋមួយចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់​ខ្លួនជាបណ្តោះអាសន្ន ដើម្បី សាក​សួរ ក្រោយពេលដែលអជ្ញាធរនិងសមត្ថកិច្ចចម្រុះចុះអន្តរាគមន៍ និងទប់ស្កាត់​ការពារមិន​ឱ្យ​មានអំពើ ហិង្សាកើតឡើងបន្តបន្ថែមទៀត ក្រែងមានសភាពធ្ងន់ធ្ងរ ប៉ះពាល់ដល់ផ្លូវច្បាប់ ហើយបានបន្តការ ដោះ​ស្រាយ​តាមនិតិវិធី ។

ប្រភពពីឃុំរាមស្រុកព្រៃនប់បានអោយដឹង តែសុំមិនអោយបញ្ចេញឈ្មោះថា ករណីពលរដ្ឋផ្ទុះការតវ៉ា ឈាន​ដល់ការរុះរើរបាំងកុងត្រូលនេះ ដោយសារពលរដ្ឋមានកំហឹងជាមួយខាងក្រុមហ៊ុនចិនយិះជៀ ដែល ដាក់របាំងកុងត្រូល បង្ករផលពិបាកដល់ពលរដ្ឋដែលមានលំនៅ​ឋាន ប៉ែកខាងក្នុងនោះ ពេល​ចេញ-ចូល​ផ្ទះម្តងៗ និងថា កន្លងមកប្រជាពលរដ្ឋបានស្នើសុំឱ្យ​ក្រុមហ៊ុនបើកផ្លូវ​​ឱ្យពួកគាត់ងាយស្រួល ធ្វើដំណើរតាម​សម្រួលដែរ ប៉ុន្តែគ្មានដំណោះស្រាយ ។

ពលរដ្ឋពាក់ពន្ធ័ចំនួន៤រូបដែល សមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្នក្រោយផ្ទុះហឹង្សានេះរួមមាន ៖ ១-ឈ្មោះ រឿង វិស័យ ភេទប្រុស អាយុ៤៤ឆ្នាំមុខរបរកម្មករសំណង់ មានទីលំនៅភូមិកណ្តាលទួល ឃុំដើមចារ ស្រុក​កំពង់ត្រាច ខេត្តកំពត ២-ឈ្មោះ ហ៊ុយ យ៉េត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅ​ភូមិ​ថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៣-ឈ្មោះ កែវ សឹង ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរធ្វើស្រែ មានទំនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និង​​៤-ឈ្មោះ ឈឹម គឹមយូន ភេទប្រុស អាយុ៣០​ឆ្នាំមុខរបរលក់ដូរ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។​

​នៅមិនទាន់មានរបាយការណ៍បញ្ជាក់​ផ្លូវ​ការបន្ថែម ពីអាជ្ញាធរលើបញ្ហានេះនៅឡើយ គិតត្រឹមម៉ោង៥ល្ងាច ថ្ងៃដដែលនេះ ។ ពាក់ព័ន្ធនិងករណីនេះ មិនមានប្រភពណាមួយពីខាងក្រុមហ៊ុនយិះជៀនោះទេ ចំណែក ពល រដ្ឋដែលត្រូបានឃាត់ខ្លួននៅបើតាមលោក សរ កក្កដា អភិបាស្រុកបានប្របណ្តាញព័ត៌មានក្នុងខេត្តថា កំពុង​ត្រូវបានសមត្ថកិច្ចសួនាំតាមនីតិវិធី ។ (សម្រួលដោយ៖ ស្រីណា​)​

អត្ថបទសរសេរ ដោយ