បា​ដិ​កា​ជី​វក​ជេរ​ព្រះពុទ្ធ​ព្រោះតែខ្លាចប្រពន្ធ…


ថ្ងៃមួយ​បា​ដិ​កា​ជីវ​កបាន​ហាម​មិន​ឱ្យ​នាង​ជា​ប្រពន្ធ​របស់​ខ្លួន​ចូល​ទៅ​ស្តាប់ធម៌​ទេសនា​របស់​ព្រះ​សាស្តា ព្រោះ​គាត់​ខ្លាច​នាង​រត់​ចោល​ខ្លួន​ដោយសារ​តែ​ចិត្ត​កោងកាច ។

ព្រះ​សាស្តា​ទ្រង់​ធ្វើ​នូវ​ភត្តកិច្ច​ស្រេច​ហើយ ទើប​ទ្រង់​ធ្វើ​នូវ​អនុមោទនា ដោយ​ធ​ម្មី​កថា យ៉ាង​ពីរោះ​គួរ​ជាទី​ចាប់ចិត្ត​។ នាង​ប្រពន្ធ​បាន​ស្តាប់​អនុមោទនា​របស់​ព្រះ​អង្គ​ហើយ ក៏​កើត​សេចក្តី​ជ្រះថ្លា រីករាយ​សប្បាយ​ចិត្តបាន​ទទួល​អនុមោទនា​ថា សាធុ​ៗៗ ។

ពេល​នោះ​បា​ដិ​កា​ជី​វក​កំពុង​តែ​ឈរ​នៅ​ខាងក្រោយ​ផ្ទះ​ស្តាប់​ឮ​ដូច្នោះ​ហើយ​ក្រោធ​ខឹង​យ៉ាង​ខ្លាំង​បាន​ជេរប្រ​ទេច​ដល់​ព្រះ​សាស្តា​ដោយ​ប្រការ​ផ្សេង​ៗ រហូត​ដល់​នាង​ជា​ប្រពន្ធ​អត់ទ្រាំ​មិន​បាន​ក៏​តបត​វិញ​បន្តិចបន្តួច ។

គ្រានោះ​ព្រះ​សាស្តា​ទ្រង់​ត្រាស់​លួងលោម​នាង​ដោយ​ព្រះធម៌​ទេសនា​ហើយ​ត្រាស់​នូវ​ព្រះ​គាថា​នេះ​ថាៈ បុគ្គល​មិន​គួរ​យកពាក្យ​សម្តី​ដ៏​លាមក​អាក្រក់​របស់​ជន​ដទៃ​មក​ទុក​នៅ​ក្នុង​ចិត្ត​ឡើយ មិន​គួរ​សញ្ជឹង​ចាំ​មើល​កិច្ចការ​ដែល​គេ​ធ្វើ​ហើយ​និង​មិន​ទាន់​ធ្វើ​ហើយ​របស់​ជន​ដទៃ​ទេ គួរតែ​ពិចារណា​នូវ​កិច្ចការ​របស់​ខ្លួន​ដែល​បាន​ធ្វើ​រួច​ហើយ និង​មិន​ទាន់​បាន​ធ្វើ​រួច​ហើយ​នោះ

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ