ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាចទេ បើ​រួម​មេត្រី​​នៅ​ពេល​ដែល​កំពុង​តែ​ទល់លាមក (18+)

4 ឆ្នាំ មុន

តើ​ធ្លាប់​ដែរ​ទេ ដែល​ថា ការ​ទល់លាមក​ជាដើម​ហេតុ​នាំ​ឲ្យ​អ្នក​លែង​មាន​អារម្មណ៍​ចង់​រួម​ភេទ​ទៀត? យ៉ាង​ណាមិញ គ្មាន​នរណា​ម្នាក់​អាច​ផ្លាស់​ប្តូរ​ការ​ពិត​ដែល​ថា ការ​រួម​ភេទ​ក្នុង​ពេល​ទល់លាមក​អាច​ជា​រឿង​មួយ​ពិបាកធ្វើ​បំផុត​នោះ​ទេ​។​សម្ពាធ​នៅ​ជញ្ជាំង​ទ្វារមាស​ខាងក្រោយ និង​ការ​មាន​អារម្មណ៍​ថា​ណែន​ៗ​ក្នុង​រន្ធ​គូថ​គឺជា​អ្វី​ដែល​នាំ​ឲ្យ​អ្នក​និយាយ​ថា​ទេ​ចំពោះ​ការ​រួម​ភេទ​។ ១-អ្នក​អាច​ធ្លាប់​ឈឺចាប់​និង​ហើមពោះ ៖ នៅ​ពេល​អ្នក​ទល់លាមក…

តើ​ធ្លាប់​ដែរ​ទេ ដែល​ថា ការ​ទល់លាមក​ជាដើម​ហេតុ​នាំ​ឲ្យ​អ្នក​លែង​មាន​អារម្មណ៍​ចង់​រួម​ភេទ​ទៀត? យ៉ាង​ណាមិញ គ្មាន​នរណា​ម្នាក់​អាច​ផ្លាស់​ប្តូរ​ការ​ពិត​ដែល​ថា ការ​រួម​ភេទ​ក្នុង​ពេល​ទល់លាមក​អាច​ជា​រឿង​មួយ​ពិបាកធ្វើ​បំផុត​នោះ​ទេ​។​សម្ពាធ​នៅ​ជញ្ជាំង​ទ្វារមាស​ខាងក្រោយ និង​ការ​មាន​អារម្មណ៍​ថា​ណែន​ៗ​ក្នុង​រន្ធ​គូថ​គឺជា​អ្វី​ដែល​នាំ​ឲ្យ​អ្នក​និយាយ​ថា​ទេ​ចំពោះ​ការ​រួម​ភេទ​។

១-អ្នក​អាច​ធ្លាប់​ឈឺចាប់​និង​ហើមពោះ ៖ នៅ​ពេល​អ្នក​ទល់លាមក ពោះវៀនធំ និង​ចុង​ពោះវៀនធំ​គឺ​ពោរពេញ​ទៅ​ដោយ​លាមក ហើយ​ពោះវៀន​អាច​នឹង​ពិបាក​ក្នុង​ការ​បញ្ចេញ​វា​ណាស់​ហើយ​។ ការ​ដែល​មិន​មាន​ទម្លាប់​បន្ទោបង់​ទៀងទាត់ នឹង​ធ្វើ​ឲ្យ​មានការ​ឈឺចាប់​បែប​រមួល និង​ហើមពោះ ដូច្នេះ ការ​រួម​ភេទ​ក្នុង​ពេល​ដែល​មិន​បាន​បន្ទោបង់​សោះ​បី​ថ្ងៃ​ឡើង​ទៅ ពិតជា​រឿង​មួយ​ពិបាក​ខ្លាំង​ណាស់​។ ចូរ​ចាំ​ថា ចុង​ពោះវៀនធំ​នៅ​ស្ថិត​នៅ​ខាងក្រោយ​ជាប់​នឹង​ទ្វារមាស​តែ​ម្តង​។

២-អ្នក​អាច​នឹង​មានការ​បង្ក​រោគ ៖ ក្រៅពី​ការ​មិន​មាន​ផាសុកភាព និង​ឈឺចាប់ ការ​រួម​ភេទ​នៅ​ពេល​ពោះវៀន​ពោរពេញ​ទៅ​ដោយ​លាមក ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ងាយ​ឆ្លង​រោគ​បាន​ដែរ​។ ដោយសារ​តែ​មាន​លាមក​ក្នុង​ចុង​ពោះវៀនធំ​ច្រើន វា​ពិតជា​ងាយ​នាំ​ឲ្យ​បាក់តេរី​ចេញពី​លាមក​ចូល​រន្ធ​គូថ​ក្នុង​ពេល​រួម​ភេទ​ណាស់​។ បន្ទាប់​មក​បាក់តេរី​នឹង​ចូល​ក្នុង​ទ្វារមាស ឬ​បង្ហួរនោម ដែល​ជា​ហេតុ​នាំ​ឲ្យ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការ​បង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​។

៣-គន្លឹះ​ដើម្បី​រួម​ភេទ​ប្រកបដោយ​ផាសុកភាព ៖ ប៉ុន្តែ​រឿង​នេះ​មិនមែន​មាន​ន័យ​ថា អ្នក​គួរតែ​តម​ការ​រួម​ភេទ​នៅ​ពេល​ទល់លាមក​នោះ​ទេ​។ អ្នក​អាច​សាកល្បង​ក្បាច់​រួម​ភេទ​ដូច​ជា ខាង​ស្រី​អង្គុយ​នៅ​ពីលើ​ដើម្បី​ចៀសវាង​ការ​ដាក់​សម្ពាធ​លើ​ពោះ​ពេក​។ ហើយ​មុន​ពេល​សាកល្បង​ក្បាច់​រួម​ភេទ​ផ្សេង ចូរ​ប្រាកដ​ថា អ្នក​បាន​ញ៉ាំ​ទឹក​ច្រើន និង​បង្កើន​ការ​ញ៉ាំ​អាហារ​សរសៃ​រួច​ហើយ​ (ប្រភព​ពី​៖ Health.com.kh)៕ (កែ សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ