ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ព្យាបាល​ទ្វារមាស​ដែល​ស្ងួត​តាម​បែប​ធម្មជាតិ

4 ឆ្នាំ មុន

ភាព​ស្ងួត​របស់​ទ្វារមាស​អាច​កើតឡើង​នៅ​ពេល​អ្នក​ឈាន​ដល់​អាយុ​រាំងរដូវ​។ បញ្ហា​នេះ​អាច​ជា​ការ​ឈឺ​ចាប់​ខ្លាំង និង​មិន​ផ្តល់​ផាសុកភាព​ឡើយ​ដោយសារ​តែ​រាង​កាយ​មិន​អាច​ផលិត​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​បាន​គ្រប់គ្រាន់​។ ស្ត្រី​វ័យក្មេង​ក៏​អាច​មាន​បញ្ហា​ស្ងួត​ទ្វារមាស​បាន​ដែរ ដែល​វា​បង្ក​ឡើង​ដោយ​ការ​ប្រើប្រាស់​ថ្នាំ អ​តុល្យភាព​អ័រម៉ូន ឬ​បញ្ហា​ជា​ច្រើន​ជាមួយនឹង​ប្រព័ន្ធ​ភាពស៊ាំ​យើង​តែ​ម្តង​។ អាកា​រៈ​ផ្សេង​ៗ​ដែល​អាច​កើតឡើង​ជាមួយ​គ្នា​នោះ ហូរ​ឈាម​ក្រោយ​ពេល​រួម​ភេទ រមាស់…

ភាព​ស្ងួត​របស់​ទ្វារមាស​អាច​កើតឡើង​នៅ​ពេល​អ្នក​ឈាន​ដល់​អាយុ​រាំងរដូវ​។ បញ្ហា​នេះ​អាច​ជា​ការ​ឈឺ​ចាប់​ខ្លាំង និង​មិន​ផ្តល់​ផាសុកភាព​ឡើយ​ដោយសារ​តែ​រាង​កាយ​មិន​អាច​ផលិត​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​បាន​គ្រប់គ្រាន់​។ ស្ត្រី​វ័យក្មេង​ក៏​អាច​មាន​បញ្ហា​ស្ងួត​ទ្វារមាស​បាន​ដែរ ដែល​វា​បង្ក​ឡើង​ដោយ​ការ​ប្រើប្រាស់​ថ្នាំ អ​តុល្យភាព​អ័រម៉ូន ឬ​បញ្ហា​ជា​ច្រើន​ជាមួយនឹង​ប្រព័ន្ធ​ភាពស៊ាំ​យើង​តែ​ម្តង​។ អាកា​រៈ​ផ្សេង​ៗ​ដែល​អាច​កើតឡើង​ជាមួយ​គ្នា​នោះ ហូរ​ឈាម​ក្រោយ​ពេល​រួម​ភេទ រមាស់ និង​រលាក​។ ដូច្នេះ​ហើយ​ដើម្បី​ព្យាបាល​ការ​ស្ងួត​របស់​ទ្វារមាស​តាម​បែប​ធម្មជាតិ យក​ល្អ​គួរតែ​ប្រើ​វិធី​ដូច​ខាងក្រោម​នេះ​៖

១-ប្រេងដូង ៖ ប្រេងដូង​ជា​វិធី​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​មួយ​សម្រាប់​បញ្ហា​ស្ងួត​ទ្វារមាស ដោយសារ​តែ​វា​ធ្វើការ​ជា​ទឹករំអិល​បែប​ធម្មជាតិ​តែ​ម្តង​។ វា​ក៏​សម្បូរ​ទោ​ដោយ​អាស៊ីត​ខ្លាញ់​មួយ​ឈ្មោះ​ថា Linoleic Acid ដែល​អាច​ផ្តល់​សំណើម​ដល់​ស្បែក ខណៈ​ពេល​បន្ថយ​ការ​ឈឺ ស្ងួត និង​រមាស់​ផង​។ អ្នក​អាច​ប្រើ​វា​ដើម្បី​លាប​លើ​ទ្វារមាស​ផ្ទាល់​តែ​ម្តង​។

២-ហាត់ប្រាណ​ទៀងទាត់ ៖ វា​គឺជា​រឿង​សំខាន់​មួយ​ដែល​ការ​ហាត់ប្រាណ​ទៀងទាត់​អាច​ជួយ​រក្សា​លំហូរ​ឈាម​យ៉ាង​មាន​សុខភាព​ទៅ​ក្នុង​រាង​កាយ​បាន ព្រមទាំង​ជួយ​សម្រួល​ដល់​ការ​ផលិត​របស់​អ័រម៉ូន​ថែម​ទៀត​។ ចូរ​ចាំ​ថា ទាំង​អ័រម៉ូន តេ​ស្តូ​ស្តេ​រ៉ូ​ន និង​អេ​ស្ត្រូ​ជែ​ន នឹង​ថយ​ចុះ​នៅ​ពេល​អាយុ​កាន់តែ​ច្រើន ហើយ​ក៏​ជាដើម​ហេតុ​នាំ​ឲ្យ​ទ្វារមាស​ស្ងួត​ដែរ​។ ប៉ុន្តែ​ការ​ហាត់ប្រាណ​ទៀងទាត់ នឹង​ភ្ញោ​ច​ដល់​ក្រពេញ​ជា​ច្រើន ព្រមទាំង​ក្រពេញ​អូ​វ៉ែ​ដើម្បី​លុប​បំបាត់​ការ​ស្ងួត​របស់​ទ្វារមាស​។

៣-បន្ថែម​អាស៊ីត​ខ្លាញ់​កាន់តែ​ច្រើន​ក្នុង​របប​អាហារ ៖ អ្នក​អាច​កាត់​បន្ថយ​ការ​ស្ងួត​របស់​ទ្វារមាស​ច្រើន​បំផុត​តាម​រយៈ​អាហារ​ដែល​កំពុង​តែ​ញ៉ាំ​។ គ្រាប់​ផ្កាឈូករ័ត្ន និង​គ្រាប់​ល្ពៅ​ឆៅ គឺជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​អាស៊ីត​ខ្លាញ់ ដែល​អាច​បញ្ចូល​ក្នុង​របប​អាហារ​បាន​។ អាស៊ីត​ខ្លាញ់​អាច​ជួយ​កែរ​សម្រួល​ដល់​ភាព​ស្ងួត​របស់​ទ្វារមាស​បាន​ (ប្រភព​ពី​៖ Health.com.kh)៕ (កែ សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ