ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យើង​គួរ​លើក​តម្លៃ​និង​ថែរក្សា​បរិស្ថាន​នៅ​ប្រាសាទ​អង្គរ​ដោយ​វិធី​ណា​?

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរាក៏ដូចជាសាធារណជនបានសង្កេតឃើញថា បង​ប្អូន​ប្រជាពលរដ្ឋមួយ​ចំនួនតូចពុំបានផ្តល់គុណតម្លៃដល់ប្រាសាទអង្គរ​ឡើយ ពោល​គឺបាន​នាំគ្នាអង្គុយ​នៅលើ​វាលស្មៅ លើថ្មច្រាំងកសិន្ធុប្រាសាទអង្គរវត្ត លើខឿនប្រាសាទផ្សេងៗ ដើម្បីសេពគ្រឿងស្រវឹងបើក​ឧប​ករណ៍បំពងសំឡេងកម្សាន្តសប្បាយខ្លាំងៗ ព្រមទាំងបន្សល់ទុកនូវសំរាមដែលបង្កការប៉ះពាល់​ដល់​​ទី​សក្ការៈ​សោភ័ណភាព…

ខេត្តសៀមរាប ៖ បច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរាក៏ដូចជាសាធារណជនបានសង្កេតឃើញថា បង​ប្អូន​ប្រជាពលរដ្ឋមួយ​ចំនួនតូចពុំបានផ្តល់គុណតម្លៃដល់ប្រាសាទអង្គរ​ឡើយ ពោល​គឺបាន​នាំគ្នាអង្គុយ​នៅលើ​វាលស្មៅ លើថ្មច្រាំងកសិន្ធុប្រាសាទអង្គរវត្ត លើខឿនប្រាសាទផ្សេងៗ ដើម្បីសេពគ្រឿងស្រវឹងបើក​ឧប​ករណ៍បំពងសំឡេងកម្សាន្តសប្បាយខ្លាំងៗ ព្រមទាំងបន្សល់ទុកនូវសំរាមដែលបង្កការប៉ះពាល់​ដល់​​ទី​សក្ការៈ​សោភ័ណភាព បរិស្ថាន និងសណ្តាប់ធ្នាប់ទូទៅផងដែរ ។

ទង្វើទាំងអស់នេះ បាននិងកំពុងធ្វើឱ្យបាត់បង់ជាបណ្តើរៗនូវភាពអច្ឆរិយៈ ភាពជាទីកន្លែងសក្ការៈ​បូជា​របស់​ប្រាសាទអង្គរ ហើយក៏ធ្វើឱ្យភ្ញៀវទេសចរបរទេសបាត់បង់នូវជំនឿមក លើទឹកដីដ៏អស្ចារ្យមួយនេះ ដូចដែលគេស្រមៃមុនពេលមក ទស្សនា ។

ការចូលរួមរបស់បងប្អូនជនរួមជាតិក្នុងការលើកតម្លៃ និងថែ​រក្សា​បរិស្ថានប្រាសាទអង្គរ តាមរយៈសកម្ម​ភាព​​ដោយប្រយោល ដោយមិនពិសារអាហារ សេពគ្រឿងស្រវឹង​នៅលើវាលស្មៅ និងមិនបោះសំរាម​ចោល​ផ្តេសផ្តាស ជុំវិញបរិវេណ ប្រាសាទអង្គរ ពិសេស​គោរពទៅ​តាម​ក្រមប្រតិ​បត្តិអង្គរនោះ គឺជាការ​គោរព​ចំពោះ​ស្នាដៃដូនតា យើងនិងចូលរូមអភិរក្ស​មួយផ្នែកធំ​រួចទៅ​ហើយ ។

ក្នុងន័យនេះ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាបញ្ឈប់សកម្មភាពទាំងឡាយណា ​ដែលធ្វើឱ្យ​ប៉ះពាល់ដល់​គុណ​តម្លៃនៃរមណីយដ្ឋាន អង្គរ និងចូលរួមថែរក្សាកេរ្តិ៍មត៌កដូនតាទាំងអស់គ្នា ជាពិសេសប្រាសាទអង្គរ យើង ។ សូមឱ្យប្រាសាទអង្គរនៅតែជាទីអច្ឆរិយៈជារៀងរហូត​ ។

សូមបញ្ជាក់ រមណីយដ្ឋានអង្គរ គឺជាទីកន្លែងពិសិដ្ឋដែលប្រជាជនខ្មែរតែងតែធ្វើការគោរពបូជាប្រតិបត្តិនូវ​ជំនឿសាសនាជាទីសក្ការៈខ្ពង់ខ្ពស់បំផុតរបស់ខ្លួន ។ ជាមួយគ្នានេះដែរ ប្រាសាទអង្គរ ដែលជាដួ ព្រលឹង​ជាតិ​​ខ្មែរ គឺត្រូវបានអ្នកប្រវត្តិវិទូ និងបុរាណវិទូ ចាត់ទុកថា តំណាងឱ្យចក្រវាឡ ។

គ្រប់ផ្នែកទាំងអស់នៃប្រាសាទអង្គរ ដូចជាប្រាង្គប្រាសាទ កសិន្ធុទឹក ទីធ្លាជុំវិញ សុទ្ធតែជាទី សក្ការៈបូជា ព្រោះក្នុងជំនឿសាសនា ប្រាង្គប្រាសាទគឺជាតំណាងភ្នំព្រះសុមេរុ ហើយ កសិន្ធុទឹក​តំណាងឱ្យមហា​សមុទ្រ​ដែល ព័ទ្ធជុំវិញភ្នំព្រះសុមេរុនោះ។

ទន្ទឹមនឹងនេះ ប្រជាជនខ្មែរតែងតែ ​សម្លឹងមកប្រាសាទអង្គរប្រកប ដោយក្តីមោទនៈជាទីបំផុតនៅពេល ដែលគេរំឭកអំពីភាពរុងរឿងដ៏អស្ចារ្យរបស់ជាតិខ្មែរ នាពេលអតីតកាល។ ដូច្នេះ យើងគួរគប្បីចូលរួម ទាំងអស់គ្នាប្រកបដោយឆន្ទៈគោរព ប្រតិបត្តិគ្រប់ផ្នែកទាំងអស់នៃ ប្រាសាទអង្គរ ចាត់ទុកជាទីសក្ការៈ បំផុត ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ