ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ស្រស់​ស្អាត​ម្នាក់​ទៅ​ជួប​សង្សារ​តែ​ជិត​ដល់​ទៅ​ហើយ​បែរជា​ជួប​រឿង​អាក្រក់​មុខ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​វ័យក្មេង​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​អាយ​ខុន ពណ៌​ខៀវ​លា​យស ជិះ​តាម​ផ្លូវ​ហើយ​លើក​ទូរស័ព្ទ​ដៃ​មក​និយាយ​ជាមួយ​សង្សារ​ត្រូវ​ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​បាន​សម្រេច ហើយជនសង្ស័យ​រត់គេច​ខ្លួន​បាត់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨​នឹង​១៥​នាទី​យប់ ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​វ័យក្មេង​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​អាយ​ខុន ពណ៌​ខៀវ​លា​យស ជិះ​តាម​ផ្លូវ​ហើយ​លើក​ទូរស័ព្ទ​ដៃ​មក​និយាយ​ជាមួយ​សង្សារ​ត្រូវ​ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​បាន​សម្រេច ហើយជនសង្ស័យ​រត់គេច​ខ្លួន​បាត់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨​នឹង​១៥​នាទី​យប់ ថ្ងៃ​ទី​១៧ ខែកក្កដា​នេះ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​នៅ​ក្នុង​សង្កាត់​គីឡូ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ។

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ស្ត្រី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ វ័យ​អាយុ​២០​ឆ្នាំ​ជាង ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​អាយ​ខុន ពណ៌​ខៀវ​លា​យស បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​5 ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​ពេល​ដល់​ចំណុច​កើតហេតុ​ខាងលើ​ជន​រង​គ្រោះ​ទើបតែ​ចេញ​មក​ពី​ផ្ទះ​នៅ​ម្ដុំ​គីឡូ​លេខ​7 រួច​ហើយ​គោលបំណង​ទៅ​ជួប​សង្សារ​នៅ​​មុខ​​ស្ថានីយទូរទស្សន ctn ហើយ​លុះ​ពេល​ដែល​ជិត​ដល់​ផ្ទះ​សង្សារ​ហើយ​ក៏​លេចមុខ​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​125 ពណ៌​ខ្មៅ​ស៊េរី 2010 មិន​ចាំ​ស្លាក​លេខ​បាន​ជិះ​មក​ដើរ​ជាមួយ​ជន​រង​គ្រោះ រួច​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជន​រង​គ្រោះ​បាន​សម្រេច ហើយ​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល បណ្ដាល​ឲ្យ​ស្ត្រី​រង​គ្រោះ​ដួល​ម៉ូតូរ​លាត់ដៃរ​លាត់ជើង ហើយ​ភ្លាម​នោះ​ដែរ​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ​បាន​ធ្វើការ​អន្តរាគមន៍​ជួយ​ដេញចាប់​ជនសង្ស័យ ប៉ុន្តែ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​គីឡូម៉ែត្រ​លេខ​6 ដើម្បី​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​មក​ផ្តន្ទាទោស​ទៅ​តាម​នីតិវិធី​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ